ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
កងកម្លាំងកងព​លតូចថ្មើរជើងលេខ៥១ សម្តែង​បង្ហាញក្បាច់គុន​ កងយោធព​លខេ​មរភូមិន្ទ ដល់​សិស្ស​វិទ្យាល័យ ជប់វារី សុ្រកព្រះនេ​ត្រព្រះទស្សនា
Thu,07 April 2022 (Time 05:59 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 253នាក់)


(បន្ទាយមានជ័យ)៖លោកវរសេនីយ៍ទោ យូ សុគន្ធភក្ដី មេបញ្ជាកា​ររងកងពលតូច​ថ្មើរជើងលេខ៥១ នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២​ ដឹកនាំកម្លាំង​អញ្ជើញ​ចូលរួម ក្នុងកម្មវិធី​បុណ្យផ្កាប្រាក់សាមគ្គី និង​សម្តែងក្បាច់គុនកង​យោធពលខេមរភូមិន្ទ បង្ហាញដល់​សិស្សសាលា វិទ្យាល័យជប់វារី ឃុំជប់វារី ស្រុកព្រះ​នេត្រព្រះ ខេត្តបន្ទាយមានជ័យ។

សូម​បញ្ជាក់ថា ការសម្តែងបង្ហាញក្បាច់​គុន របស់ក​ងយោធពលខេមរភូមិន្ទ ដើម្បីចូលរួមចំណែ​កលើកស្ទួយ ថែរក្សា សម្បតិ្តវប្បធម៌ជាតិ ជាមរ​តកកេរដំ​ណែលដូនតាបុព្វបុរសខ្មែរ ដែលធ្លាប់​ប្រើប្រាស់ក្បាច់គុន ក្នុងបុព្វហេតុការពារជាតិតាំងពីរាប់ពាន់ឆ្នាំមកម្លេះ។

ក្បាច់គុន កង​យោធពលខេរមភូមិន្ទ គឺត្រូវបា​នបូកបញ្ជូលគ្នា រវាង ក្បាច់គុន ល្បុក្កតោ ,យុទ្ធក្រមខម និងគុនខ្មែរ ក្រោម​ការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គ​មេបញ្ជាការរង មេបញ្ជាការ កងទ័ពជើងគោក បានផ្តួចផ្តើម​ចងក្រង ដាក់បញ្ជូល កីឡាក្បាច់គុន ចូលក្នុងវិស័យកងទ័ពសំដៅលើកកំពស់ សមត្ថភាព កាយសម្បទាយោធិន និងចូលរួមផ្សព្វផ្សាយ កីឡាក្បាច់គុន កង​យោធពលខេមរភូមិន្ទ ឆ្ពោះទៅស៊ីហ្គាម២០២៣ នៅព្រះរាជាណាចក្រកម្ពុជា ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
10714 នាក់
ម្សិលមិញ :
8890 នាក់
សប្តាហ៍នេះ :
101583 នាក់
ខែនេះ :
518580 នាក់
3 ខែនេះ :
1119218 នាក់
សរុប :
17721423 នាក់