ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម គង់ សោភ័ណ្ឌ ដឹកនាំក្រុមការងារអញ្ជើញចុះសួរសុខទុក្ខសិស្សានុសិស្ស កុមារា កុមារី និងជូន​អំណោ​យមនុស្សធម៌​ដល់ស​មាគ​ម ស្នាមញញឹមថ្មីនៃក្តីសង្ឃឹម​របស់កុមារ នៅស្រុក​កណ្ដាល​ស្ទឹង
Tue,05 April 2022 (Time 05:22 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 237នាក់)


ខេត្តកណ្តាល៖ការអនុវត្តតាមគោ​លនយោ​បាយ និងបេស​កម្មការងារមនុស្សធម៌រ​បស់កាកបាទក្រហ​មក​ម្ពុជា ដែលមា​នសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន​តែងតែគិ​តគូ​រពីសុខទុក្ខរ​បស់​ប្រជាពលរដ្ឋ គ្រប់ពេ​លវេលា គ្រប់ទីកន្លែង ដោ​យមិនប្រកា​ន់នូវពូជសាសន៍ សាសនា ឬនិន្នា​ការ​ន​យោបាយ​ឡើយ។ការលើកឡើង​របស់ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធាន​គណៈក​ម្មាធិការសាខា កាក​បាទ​ក្រហមកម្ពុជាខេត្តក​ណ្តាល និងជាអភិបា​លនៃគណៈអភិបាលខេត្តបែបនេះក្នុងខណៈដែល​ឯកឧត្តមដឹ​កនាំក្រុមការងារ អញ្ជើញចុះ​សួរសុខទុក្ខ សិស្សានុសិស្ស កុមារា កុមារី និងផ្តល់ជូន​អំ​ណោ​យមនុ​ស្សធ​ម៌ដល់សមាគម ស្នាមញញឹ​មថ្មីនៃក្តីស​ង្ឃឹមរបស់កុមារ ស្ថិតនៅភូមិក្រសាំង ឃុំ​ជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នាព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២។

ឯកឧត្តមមានប្រសាសន៍បញ្ជាក់ថា ជារៀងរាល់ឆ្នាំ ក្នុងឱកា​សមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និង​មុនបុណ្យភ្ជុំបិណ្ឌ សាខា​កាកបាទក្រហមកម្ពុជាខេត្ត តែង​តែបានផ្តល់នូវអំណោយមនុស្សធម៌ ជា​គ្រឿ​ងឧបភោគ បរិភោគ និងថវិកាមួយចំនួន ជូនដល់សមា​គមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ ដើម្បីទ្រទ្រង់សកម្មភា​ពរបស់សមាគម ក្នុងការជួយដល់​កុមារកំព្រា​ឱ្យទទួល​បានឱកាស​ក្នុងការសិ​ក្សារៀនសូត្រ ។ ហើយនា​ឱកាសមុនបុណ្យចូ​លឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ សាខាកាក​បាទក្រហ​មកម្ពុជាខេត្ត បាននាំយក អំណោ​យមនុស្សធម៌ រួមមាន៖ អង្ករ ២តោន ,មី ២០កេស ,ត្រីខកំប៉ុង ៤​កេស, ទឹកត្រី ៥យូរ ,ទឹកសុទ្ធចំណុះ ២០លីត្រ ២០ដបធំ ,អាល់កុល១​កាន ,ម៉ាស់ ១កេសធំ ,ជែល ៤កេស និងថវិកាចំនួន ៤លានរៀល ក្នុងនោះដែរបុគ្គលិក​សមាគមម្នាក់ៗថវិកាចំនួន ៥ម៉ឺន​រៀល និងសិស្សានុ​សិស្សម្នាក់ៗថវិកា ២ម៉ឺនរៀលផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1052 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
93420 នាក់
ខែនេះ :
509124 នាក់
3 ខែនេះ :
1117808 នាក់
សរុប :
17722572 នាក់