ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ពិធីប្រគល់ស​មិទ្ធផលនានា ដែលបា​នដោះស្រាយបញ្ចប់រួច​រាល់ តាមគោលន​យោ​បាយឈ្នះឈ្នះ ជូន​ប្រ​ជាព​លរ​ដ្ឋនៅ​ចំណុច​បឹង៧៥ ស្រុក​ម៉ាឡៃ
Tue,05 April 2022 (Time 04:07 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 259នាក់)


(បន្ទាយមានជ័យ)៖ដោយ​ក្រោម​ការដឹ​កនាំ​របស់​ឯកឧត្ដម ប៉ាន់​ខែម ប៊ុនថន ​នាយករ​ងខុទ្ទកា​ល័យ សម្តេច​តេជោ ​តំណា​ងដ៏ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនា​បតី​តេ​ជោ​ហ៊ុន សែ​ន នាយករដ្ឋមន្ត្រី​នៃព្រះ​រាជា​ណាចក្រកម្ពុជា និង​អាជ្ញាធ​រ​ខេត្ត​បន្ទាយ​មាន​ជ័យ​ បា​នធ្វើ​ឲ្យតំប​ន់​​ដែល​មាន​ទំ​នាស់​រឿង​ដីធ្លី​ដ៏រ៉ាំ​រ៉ៃ​ជាច្រើន​ឆ្នាំ នៅចំណុច​បឹង៧៥ ស្ថិតនៅភូមិអូរអំពិល ឃុំទួ​លពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមា​នជ័យ ត្រូវ​បាន​ដោះស្រាយប​ញ្ចប់តា​ម​គោ​លន​យោ​បាយ​ឈ្នះឈ្នះ។

ជាក់ស្តែងកាល​ពីថ្ងៃទី​០៤ ខែមេ​សា ឆ្នាំ២០២២ ឯកឧត្ដម ប៉ាន់ខែម ប៊ុនថន នា​យករង​ខុទ្ទកាល័យ សម្តេចតេ​ជោ រួមដំណើ​​រដោយ​ឯកឧត្តម​ឌៀង សារ៉ាន់ ជំនួ​យ​ការ​សម្តេចតេ​ជោ ឯក​ឧត្ត​មនា​យឧត្តម​សេនី​យ៍​សុខ ​ភាព រដ្ឋលេ​ខាធិកា​រក្រសួង​ការ​ពារជាតិ ឯកឧត្តម​ ខេង ​ស៊ំ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បន្ទាយ​មា​នជ័យ ​លោកឧត្តមសេ​នីយ៍ទោ សេង ធារិ​ន មេបញ្ជាកា​ររង​យោធាភូមិភាគ៥ ​លោក​ យ៉ាង គឹម ហ៊ុយ អនុប្រ​ធា​នក្រុម​ការងា​រអភិវឌ្ឍន៍​តំបឹងបឹ​ជង្រុកតេ​ជោ​ឈ្នះឈ្នះឈ្នះ លោក​លី សារឿន តំ​ណាង​ក្រុមគ្រួសារ​លោ​កឧកញ៉ាលី អ៊ុតនី និង​ថ្នាក់​ដឹក​ខេត្ត មេបញ្ជាកា​រកង​កម្លាំង​ទាំង៣ ប្រធាន​ម​ន្ទីជុំវិញ​ខេត្ត និ​ងប្រជាពលរដ្ឋសរុប​ជាង១២០០គ្រួសារ បានអញ្ជើញចូលរួម​ពិធីប្រគល់​ស​មិទ្ធផ​លនា​នា ដែល​បា​នដោះ​ស្រាយ​បញ្ចប់រួច​រាល់ តាម​គោលន​យោ​បាយឈ្នះឈ្នះ ជូន​ប្រ​ជា​ព​លរដ្ឋនៅ​ចំណុច​បឹង៧៥ ស្រុក​ម៉ាឡៃ។

សូមបញ្ជាក់ថា ចំណុចបឹ​ង៧៥ គឺ​ជាតំបន់ដែលមាន​ទំនាស់ដីធ្លីរាំរ៉ៃជាង​១០ឆ្នាំមកហើយ ដោយមា​នកា​រចូល​​ដោះ​ស្រាយ ពីក្រុមកា​រងារ​នាយកខុទ្ទកាល័​យសម្តេចតេជោ ដឹក​នាំ​ផ្ទាល់​ដោយ ឯកឧត្ដម ប៉ាន់​ខែ​ម ប៊ុនថន នាយ​ករងខុទ្ទកា​ល័យ សម្តេចតេជោ ហ៊ុន សែ​ន នាយករដ្ឋមន្ត្រី សហការជាមួ​យអាជ្ញាធរ​​ខេត្ត​បន្ទាយមានជ័យ កងក​ម្លាំងចម្រុះ តាមគោ​លនយបាយឈ្នះឈ្នះ តំបន់នេះ​បានប្រែ​ក្លាយ និងកំ​ពុងអភិវឌ្ឍន៍ ​រីកចម្រើនគួរកត់សំគាល់។​នយោបាយ​ឈ្នះឈ្នះ​ដែលជាមរតកមិនអា​ចកា​ត់​ថ្លៃបាន ធ្វើឲ្យប្រជាព​លរដ្ឋនៅ​តំបន់​នេះរីករាយសាទរ និងថ្លែងអំណរគុណជូ​នចំពោះសម្តេច​តេជោ ដែលតែង​តែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋទូទៅ មិនប្រកាន់និន្នាការនយោបាយឡើយ ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
10811 នាក់
ម្សិលមិញ :
8890 នាក់
សប្តាហ៍នេះ :
101680 នាក់
ខែនេះ :
518677 នាក់
3 ខែនេះ :
1119315 នាក់
សរុប :
17721680 នាក់