ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋបាលខេត្តព្រៃវែង ក្រុង​ពាលី ប្រារព្ធពិ​ធីចូ​លឆ្នាំថ្មី ​​នៅ​សួនច្បារ​សម្ដេច ជា ស៊ីម ក្រុង​ព្រៃ​វែង
Mon,04 April 2022 (Time 02:07 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 299នាក់)


(ព្រៃវែង)៖ដើម្បី​ឲ្យកា​ររៀ​ប​ចំពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ប្រពៃ​ណីជាតិ នាពេល​ខាងមុខដែល​ប្រព្រឹត្ត​ទៅ​នៅ​សួនសម្ដេច​អគ្គម​​ហាធម្ម​ពោ​ធិ៍សាល ជា ស៊ី​ម ស្ថិតនៅ​ភូមិ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃ​វែង​បាន​ដោយ​រលូន​របស់​ក្រុមការងារ នាព្រឹ​កថ្ងៃទី៤ ខែមេសា ឆ្នាំ២​០២២ រដ្ឋបា​លខេត្ត​ព្រៃវែង ដឹកនាំដោ​យឯកឧត្តម ជា សុ​មេធី អភិ​បាលខេត្ត និង​លោក​ជំទាវ រួមទាំ​ងមន្ត្រីរាជការ មន្ទីរអ​ង្គភាព​នានាជុំវិញខេត្ត កងកម្លាំង​ទាំងបីប្រភេទ បានអញ្ជើញធ្វើពិធីក្រុងពា​លី សុំសុខ​សួស្ដីជ័យ​មង្គ​ល​។

ពិធីនេះ​បានប្រារព្ធឡើង​តាមបែ​បព្រហ្មញ្ញសា​សនា ដោយមាន​កា​ររៀបចំសែន​តាម​បែប​បុរាណ និង​តាមគន្លងប្រពៃណីទំ​នៀមទម្លាប់​ជំនឿសាសនារបស់ខ្មែរ ក្នុងបុព្វ​ហេតុបួង​សួងសុំ​សេចក្តីសុខ និង​ទទួល​អំណ​រសាទ​រទេវតាឆ្នាំថ្មីឆ្នាំ​ខាល ចត្វាស័ក ពស២៥៦៥ ក្នុងព្រឹត្តិការ​ណ៍ឆ្នាំថ្មី ​និ​ងដើម្បីជាលំ​អាន​សម្រាប់អនុជ​នជំនា​ន់ក្រោ​យបានដឹង បានយល់ បានស្គាល់ និងបន្តថែរ​ក្សាម​រតកឲ្យ​បានគង់​វង្សសម្រាប់​ថ្ងៃអនាគត់។

ក្នុងពិធីនោះដែរឯកឧត្ដម អភិបាលខេ​ត្ត និង​លោកជំ​ទាវសូមបួងសួង​ដល់បារមីទេ​វតាឆ្នាំថ្មី ព្រះនាម «កិរិ​ណី​ទេវី» ជាទេពធីតា​សង្ក្រាន្តប្រចាំ​ឆ្នាំថ្មីនេះ គ​ង់នៅចាតុម្មហារាជិកា តាមជួយថែ​រក្សាកា​រពា​រដល់ថ្នាក់ដឹ​កនាំគ្រប់​ជា​ន់ថ្នាក់ក្នុង​ការចូលរួ​មចំណែ​កដឹកនាំ​ប្រទេ​ស ឲ្យ​មានការអ​ភិវឌ្ឍន៍រីក​ចម្រើន​នៅ​គ្រប់មូ​លដ្ឋាន ទទួ​លបានជោគជ័យនៅ​ឆ្នាំថ្មីនេះ និង​សូមជួយប្រោះព្រហ្មប្រ​សិទ្ធិពរជ័យ សិរី​មង្គល បវរសួស្តី វិបុល​សុខគ្រប់ប្រកា​រ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ​ប្រជាពលរដ្ឋខេត្តព្រៃវែងផងដែរ​។

ចំពោះការប្រារព្ធពិធី​ឆ្នាំថ្មីព្រៃវែងឆ្នាំ២០២២ នេះមានមាន​ការរៀបចំ​ដូចជា៖ក្រុងពាលី, កម្មវិធីសា​សនា,ការ​តាំងពិព័រណ៍, កម្មវិ​ធីបើកព្រឹត្តិការណ៍ឆ្នាំថ្មីព្រៃវែង២០២២, កម្មវិធីទទួលទេវតាឆ្នាំថ្មី, ពូនភ្នំ​ខ្សាច់​ ,ស្រង់ព្រះ, តំបន់ល្បែងប្រជាប្រិយ, តំបន់ត្រជាក់ចិត្ត, កម្មវិធីបង្ហោះគោមជាដើម។
សូមបញ្ជាក់​ផងដែរថា៖ចំពោះព្រឹត្តិកា​រណ៍ ឆ្នាំថ្មីព្រៃវែងឆ្នាំ ២០២២ នេះ រដ្ឋបាលខេត្ត និងប្រារព្ធធ្វើរ​យៈពេ​ល ៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
10811 នាក់
ម្សិលមិញ :
8890 នាក់
សប្តាហ៍នេះ :
101680 នាក់
ខែនេះ :
518677 នាក់
3 ខែនេះ :
1119315 នាក់
សរុប :
17721788 នាក់