ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ប្រធានក្រុមការ​ងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តប៉ៃលិន សំណេះសំណា​លជាមួយសា​សនិក​ឥស្លាម ក្នុងឱកាសស្រា​យបួសខែរ៉ាម៉ាដន ខេត្តប៉ៃលិន
Sat,30 April 2022 (Time 06:39 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 276នាក់)


(ប៉ៃលិន)៖នៅព្រឹក​ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ ឯកឧត្ដម ​ឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការ​ក្រសួង​ការ​ពារ​ជាតិ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះជួយខេត្តប៉ៃលិន ឯកឧត្ដម សៅ សារ៉ាត់ តំណា​ងរាស្រ្តមណ្ឌលខេត្តប៉ៃលិន លោកជំទាវ បាន ស្រីមុំ អភិបាលនៃ​គណៈអភិ​បាលខេ​ត្តប៉ៃលិន បានអញ្ជើ​ញជួបសំណេះសំណាលស្រាយបួស ខែរ៉ាម៉ាឌន ជាមួយប​ងប្អូនខ្មែរ​ឥស្លាម សមាជិកក្រុមប្រឹក្សាខេត្ត អភិបាល​រងខេត្ត ប្រធាន អនុប្រធាន មន្ទីរអង្គភាព អភិបាល អភិបាល​ក្រុង-ស្រុក និងបងប្អូន​ខ្មែរឥស្លាម ទូទាំ​ងខេត្ត នៅវិហា​រហា​យ៉ា​ទុលអ៊ី​ស្លាម ស្ថិតក្នុង​ភូមិបរ​ឌិននៀវ សង្កា​ត់​ប៉ៃ​លិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ថ្លែងក្នុងពិធីនេះ ឯកឧត្ដម អ៊ី​ ឈាន បាននាំ​បណ្តាំផ្ញើ​សាកសួរសុ​ខទុក្ខពីសំ​ណាក់សម្តេចតេជោ ហ៊ុន សែន និ​ងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ​ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្តេច​ទាំងទ្វេរ តែងតែយកចិត្តទុក​ដា​ក់ពីជី​វភាព សុខុមាល​ភាពគ្រ​ប់កាលៈទេសៈ ដោ​យមិន​បណ្តោ​យអោយ​បងប្អូ​នណាម្នាក់ស្លាប់​ដោយ​សារដាច់​ស្បៀងអាហារ ដោយ​សម្តេចមិនបាន​ដឹង និងមិនបាន​ដោះស្រាយនោះឡើយ ។

ឯកឧត្តមបន្តថា ពិធីសំ​ណេះសំ​ណាលនាពេល​នេះ ធ្វើឡើងដើ​ម្បីបង្កើន ភា​ពស្និទ្ធ​ស្នាល រវាងថ្នាក់ដឹ​កនាំ ជាមួយ​បងប្អូនប្រ​ជា​ពលរដ្ឋទាំងអស់ ដោយមិ​នមានការប្រកាន់​ពូជសាសន៍ ពណ៌​សម្បុរឡើ​យ។

ក្រោមកា​រដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរា​ជាណា​ចក្រកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា ប្រទេស​ជាតិយើងមានការអភិវឌ្ឍ ជាបន្តបន្ទាប់​ក្នុង​ល្បឿន គួរអោ​យ​មោទនភាពបំផុត​។ដោយឡែក ទឹកដីខេត្តប៉ៃ​លិន របស់យើង ក៏​មានឱកាស​ដ៏ប្រពៃ ពី​សន្តិភាព ស្ថិរភាព​នយោបាយ ដោ​យបាន​ទទួលនូវ​សមិទ្ធផលធំៗ ជាបន្តបន្ទាប់ ។

ចំពោះហេដ្ឋារចនាសម្ព័ន្ធដទៃទៀត ត្រូវបាន​កសាង និងកែ​លម្អ ជាបន្តប​ន្ទាប់ រួមមានផ្លូវក្នុងទីរួមខេត្ត និ​ងផ្លូវ​ជនបទ សួនច្បារ សាលារៀន មន្ទីរពេទ្យ មណ្ឌល​សុខភាព អគាររដ្ឋ​បាល សោភណ្ឌភាព ទីប្រជុំ​ជន ក្នុងក្រុងប៉ៃ​លិន ព្រម​ទាំងរមណី​យដ្ឋានប្រវត្តិសាស្ត្រ និង​រមណី​យដ្ឋានធម្មជាតិនានា សំ​ដៅ​ប្រែក្លាយទឹកដី​ខេត្តប៉ៃ​លិន ជាទឹកដី​នៃកា​រទាក់ទា​ញភ្ញៀវទេសចរណ៍ ប្រកបដោយ ភាពស្រ​ស់បំ​ព្រង និងផាសុកភាព។

ហេតុដូចនេះ ដើម្បីបន្ត​នូវសុខសន្តិភាព​ ស្ថិរភាពនយោបាយ ដែល​កម្ពុជាទទួលបាន នាពេល​កន្លង​មក សូម​ណូមពរដល់ប​ងប្អូនមានវត្ត​មាននា​ពេលនេះ និ​ងផ្សព្វផ្សាយ​ដល់សមាជិក ក្នុងគ្រួសារ សហគ​មន៍ ដែលគ្រប់អា​យុបោះឆ្នោត ចូលរួម​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ/សង្កាត់ អាណត្តិ​ទី៥ នាថ្ងៃទី០៥ ខែ​មិថុនា ឆ្នាំ២០២២​ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា។

ក្នុងឱកាសសំណេះសំណាលនាពេលនោះឯកឧត្ដម បាននាំមកនូវស្បៀងអាហារមួយចំនួន សម្រាប់​ផ្តល់ជូនក្នុ​ងមួយគ្រួសារៗ អង្ករ មី ទឹកដោះ​គោ ទឹកក្រូចដប ដំណាប់ល្មើ និងថវិកាមួយចំនួន និង​បានជូនពរដល់បងប្អូនសាសនិកខ្មែរឥស្លាមទូទាំងខេត្ត សូមជួបប្រទះតែសេចក្តីមេត្តា ករុណា សេចក្តី​សុខ​សន្តិភាព សេចក្តីចម្រុងចម្រើន និង សុខដមរម្យនា ពីព្រះអា​ឡោះជានិច្ចនិរន្តរ​រហូតត​រៀង​ទៅ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7502 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
105186 នាក់
ខែនេះ :
515216 នាក់
3 ខែនេះ :
1136108 នាក់
សរុប :
17742844 នាក់