ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម ជា សុមេធី និងលោកជំទាវ នាំយកសម្ភារៈបរិក្ខាប្រគេន​ព្រះសង្ឃ ដែលគង់នៅវត្តសំសមី ក្រុង​ព្រៃវែង
Sat,30 April 2022 (Time 05:55 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 222នាក់)


(ព្រៃវែង)៖ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោក​ជំទាវ ជា ផល្គុន កាលពីថ្ងៃទី២៩ ខែមេ​សា ឆ្នាំ២០២២ បានអញ្ជើ​ញនាំយកសម្ភារៈបរិក្ខា ចង្ហាន់ប្រគេនព្រះសង្ឃ ដែលគង់នៅ​វត្តសំ​សមី ស្ថិតក្នុងក្រុង​ព្រៃវែង ដើម្បីបង្សុកូលឧទ្ទិសកុ​សលជូនដល់ សម្ដេចអគ្គធម្មពោ​ធិសាល ជា ស៊ីម និង​លោក​ជំ​ទាវ ញ៉ែម សឿន ជា​ស៊ីម និង​លើ​កទឹកចិត្តដល់ព្រះ​សង្ឃ អាចារ្យ គណៈកម្មការ ដែលបា​នចូលរួម រៀប​ចំនៅក្នុងព្រឹតការឆ្នាំថ្មីព្រៃវែង ដែលរដ្ឋបាលខេត្តព្រៃវែងបានរៀបចំនោះ។

ចំពោះសម្ភារៈបរិក្ខា ចង្ហាន់ នោះក៏បានវេប្រគេនដ​ល់ព្រះសង្ឃ ដើម្បីបង្សុកូល​ឧទ្ទិសកុស​លផលបុ​ណ្យដល់ញា​តិការទាំង៧សន្តាន ដែលបានពលីកម្ម ជូនជាតិមាតុភូមិ ជាពិសេស សូមឧទ្ទិសម​ហាកុសល ផលបុណ្យដល់ ដួងវិញ្ញាណ​ក្ខន្ធរបស់សម្ដេចអគ្គមហាធ​ម្មពោធិសាល ជា ស៊ីម និងលោ​កជំទាវ ញ៉ែម សឿន ជា ស៊ីម ដែល​សម្ដេចបាន​បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីជាតិមាតុភូមិ ពេញមួយជីវិត​ ដើម្បីទទួលបាននូវ សន្តិភាព ស្ថេរភាព រហូតមកដល់សព្វថ្ងៃនេះ នឹងសូមឲ្យដួង​វិញ្ញាណក្ខន្ធរ​បស់សម្ដេច និងលោកជំទាវ ទៅកាន់សុគតិភពកុំបីអាក់ខានហើយ។

សម្ភារៈបរិក្ខា ដែលបានប្រគេន​ព្រះសង្ឃនោះមាន បច្ច័យសម្រាប់វត្តចំនួន ៤ លានរៀល, អង្ករ ១ តោន, ត្រីខ ២កេសធំ,ទឹកសុទ្ធ១០ កេស,ទឹកផ្លែឈើ 10 កេស,មី 2 កេសធំ និងបា​នប្រគេនចង្ហាន់ដល់ព្រះសង្ឃផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3575 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
101259 នាក់
ខែនេះ :
511289 នាក់
3 ខែនេះ :
1132181 នាក់
សរុប :
17738917 នាក់