ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ប្រកាសកំណត់​តំបន់វិនិច្ឆ័យ​ លើការចុះបញ្ជីដី​ធ្លី មានលក្ខណៈជាប្រព័ន្ធ ជូនប្រជាព​លរដ្ឋ នៅឃុំសឿ
Fri,29 April 2022 (Time 06:59 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 235នាក់)


(បន្ទាយមានជ័យ)៖ដើម្បីអនុវត្តតា​មនីតិវិធីនៃ​ការចុះបញ្ជីដីធ្លីមា​នលក្ខណៈ​ជា​ប្រព័ន្ធរដ្ឋបាលដីធ្លី នៃ​មន្ទីររៀបចំ​ដែនដី ​នគរូបនីយ​កម្មសំណង់ និងសុរិយោ​ដីខេត្តបន្ទាយ​មានជ័យ បានរៀបចំ​ពិធីប្រកា​សកំណត់​តំបន់វិនិច្ឆ័យដីធ្លីលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនបងប្អូនប្រជាពលរដ្ឋ ចំនួន​៣ភូមិ ​មានភូមិប​ល័ង្គជ្រៃ.ភូមិត្នោត.​ភូមិសំបួរ ឃុំ​សឿ ស្រុកមង្គលបុរី។

ពិធីនេះប្រព្រឹត្តទៅ​ក្រោមអធិប​តីភាពលោក លី សារី អ​ភិបាលរងខេត្ត តំណា​ងឱ្យឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទា​យមានជ័យ និងលោ​ក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែ​នដីនគរូបនីយ​កម្មសំ​ណង់​និងសូរីយោដីខេត្ត ព្រមទាំ​ងលោក លោកស្រីអភិបាល.អភិបាលរងស្រុក មេបញ្ជាការ មេបញ្ជា​ការងគ្រប់កង ឯកភាព មន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ​ធ្វើនៅបរិវេណវត្តត្នោត នារសៀលថ្ងៃទី២៨ ខែមេ​សា ឆ្នាំ២០២២។

លោក អាង ណារិទ្ធ បានបញ្ជាក់ថា៖តាង​នាមអោ​យមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដីខេត្ត និ​ងជានា​យកចាត់ការកម្មវិធីអនុវិស័យរដ្ឋបា​លដីធ្លីខេត្ត បានសំណូពរ៖
១.សូមអោយស្ថាប័ន​ពាក់ព័ន្ធ អង្គភាពផ្តល់ឥណទាន និងប្រជាពលរដ្ឋ មេត្តាចូលរួមសហការ និង​ផ្តល់​ភាពងាយស្រួលដល់ក្រុមការងារចុះបញ្ជីរដីធ្លី ដើម្បីអោយ​ការចុះ​បញ្ជីដីធ្លីប្រព្រឹត្តទៅ​ដោយរលូន។
២.សូមអោយអាជ្ញាធរភូមិ ឃុំ ស្រុក ជួយថែរក្សា​ការពារបង្គោល​ប្រឹថពីវិភាគ ដែលក្រុមជំ​នាញបាន​មកបោះនៅក្នុងឃុំ។
៣.សូមអោ​យអាជ្ញាធ​រភូមិ ឃុំ ស្រុក និង​ជាពិសេសបងប្អូនប្រជាពលរដ្ឋមេត្តា កំណត់អោយ​បាន​ច្បាស់លាស់ត្រឹមត្រូវនៅព្រំប្រទល់ដី ជាមួយអ្នកជិតខាង និងបោះបង្គោលអោយរឹងមាំ។
និង​ទី៤.សូមអោយ​ប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធនឹងដីធ្លី មេត្តាត្រៀមឯកសារគតិយុត្តដូចជា៖ អត្តស​ញ្ញា​ណប័ណ្ណ សៀវភៅ​គ្រួសារ សៀ​វភៅស្នាក់នៅ សំបុត្រកំណើត សំបុត្របញ្ជាក់អាពា​ហ៍ពិ​ពាហ៍ សំបុត្រម​រណៈភាព លិ​ខិតបញ្ជាក់ដីធ្លី បណ្តាំម​រតក រឺសាក្រមតុលាការជាដើម.....ដើម្បីអោយ ក្រុមការ​ងារងាយស្រួលក្នុងការចុះវាស់វែង និងបានលឿន។

មានប្រ​សាសន៍ទៅកាន់ប្រជាព​លរដ្ឋក្នុងពិធីនេះ លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ បានគូស​បញ្ជាក់ថា៖ រាជរដ្ឋាភិបាលក្រោ​មការដឹកនាំ​របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន បា​នយកចិត្តទុកដាក់​ជំរុញអាជ្ញាធរ រដ្ឋបាលដីធ្លីគ្រប់ជាន់ថ្នាក់ អោយបន្តប្រឹងប្រែងក្នុ​ងការចុះ​បញ្ជីដី​ធ្លីដែលមានលក្ខណៈជាប្រព័ន្ធ ជូនដល់ប្រជាពលរដ្ឋ ព្រោះមាន សារៈសំខាន់​ណាស់ដល់​ប្រជាពលរដ្ឋម្ចា​ស់ដី ដោយមិន​ចំណាយប្រាក់ច្រើន ក្នុង​ការធ្វើ ប្លង់រឹង លើដីធ្លី ដើម្បីធានានូវសិទ្ធិធ្វើ​ជា​ម្ចាស់កាន់កា​ប់ស្របច្បាប់ជា ឯក​សារសំអាងរឹងមាំបើមាន ជម្លោះដី ពិសេសទៀតនោះ​បានធ្វើឱ្យ​បញ្ហា​ទំនាស់ដីធ្លីត្រូវបានកាត់​បន្ថយ​យ៉ាងច្រើន។

លោក លី សារី បានធ្វើការសំណូ​មពរដល់អាជ្ញាធរគ្រប់​ជាន់ថ្នាក់ ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរ​ដ្ឋដែល​ជាអ្នកកាន់កាប់ដី នៅតំបន់វិនិច្ឆ័យ ចូលរួម​សហការជាមួយក្រុមការងារចុះបញ្ជីដីធ្លី និងផ្តល់​ឯក​សារសម្រាប់ធ្វើវិនិច្ឆ័យ​ តាមកាលកំណត់របស់ក្រុមវាល ដើម្បីអោយការអ​នុវត្តតាមនីតិវិ​ធីនៃ​ការចុះប​ញ្ជីដីធ្លី ប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4825 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
102509 នាក់
ខែនេះ :
512539 នាក់
3 ខែនេះ :
1133431 នាក់
សរុប :
17740167 នាក់