ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សំណេះ​សំណាលជាមួយបេក្ខនារីក្រុមប្រឹក្សា ឃុំ សង្កាត់ និង​ថ្នាក់ដឹកនាំ​សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងក្រុមចលនាស្ត្រី នៃខណ្ឌ សង្កាត់ ក្នុងរាជ​ធានីភ្នំពេញ
Thu,28 April 2022 (Time 08:06 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 260នាក់)


(ភ្នំពេញ)៖ថ្លែងក្នុងឱកាសអញ្ជើញជួប​សំណេះសំណា​ល​ជាមួយបេក្ខនារីក្រុមប្រឹក្សា ឃុំ សង្កាត់ និង​ថ្នាក់ដឹ​កនាំ​សមាគមនារីកម្ពុជា ដើម្បីសន្តិភាព ​និងអភិវឌ្ឍន៍ និងក្រុម​ចលនាស្ត្រី នៃខណ្ឌ សង្កាត់ ក្នុង​រាជ​ធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែមេ​សា ឆ្នាំ២០២២ នៅ​វិមាន៧ម​ករា លោកជំ​ទាវកិត្តិសង្គ​ហ​បណ្ឌិត ម៉ែន សំអន ឧប​នាយករដ្ឋមន្រ្តី អនុប្រធានគ​ណបក្សប្រជាជនកម្ពុជា និងជា​ប្រធាន​ស​មា​គមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានស្នើដល់នារីជាក្រុមការងារ អាជ្ញាធរ និងបេក្ខ​ភាពក្រុមប្រឹក្សា​ទាំងអស់ សូមប្រព្រឹត្តនូ​វអំពើល្អ និងកុំធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ ផលប្រយោជ​ន៍របស់ព​លរដ្ឋនៅក្នុងមូលដ្ឋាន​របស់ខ្លួននីមួយៗ ដែលខ្លួនតាំងនៅ ។ត្រូវរួមគ្នាថែរក្សា សុខសន្តិភាព ដើម្បីសហ​ការណ៍គ្នាជម្រុញ នូវល្បឿននៃកា​រអភិវឌ្ឍន៍ ជាពិសេសរដ្ឋបាលឃុំ សង្កាត់ ត្រូវជម្រុញ​ក្នុងការអនុវត្ត​នូវតួនាទីរបស់ខ្លួន ក្នុងគាំ​ពារអភិ​បាលកិច្ចល្អ ដោយ​ចាត់ចែងប្រើប្រាស់ធនធាន នានាដែ​លមានប្រកបដោ​យ ចិរភាព សំរាប់បំ​ពេញសេចក្តីត្រូវកា​រជាមូលដ្ឋានក្នុងឃុំ សង្កាត់រប​ស់​ខ្លួន បំរើផ​ល​ប្រយោជន៍រួមរ​បស់ប្រជា​ពលរដ្ឋ និងគោរពផលប្រយោជន៍​របស់ជាតិ​ស្របតាមន​យោ​បាយ​ទូទៅ​របស់រដ្ឋ ។

ទន្ទឹមនោះដែរលោកជំទាវកិត្តិតសង្គហបណ្ឌិត បញ្ជាក់ថា ក្រោមកា​រដឹកនាំប្រក​បដោយ​កត្តិបណ្ឌិត​របស់ សម្តេច​អគ្គម​ហាសេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា បាន​ធ្វើ​ឲ្យ​ប្រទេស​មានសុខសន្តិភាព មាន​ស្ថេរ​ភាពនយោបាយល្អ និងមា​នភា​ពរីក​ចម្រើនលើគ្រប់វិស័យ គ្រប់​គ្រង​បាន​យ៉ា​ងល្អនូវ​កា​រឆ្លង​រីក​រាលដាលកូវីដ១៩ តាមរយៈយុទ្ធសាស្ត្រចាក់វ៉ា​ក់សាំងតាម​អភិក្រម ផ្ការីក ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7442 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
105126 នាក់
ខែនេះ :
515156 នាក់
3 ខែនេះ :
1136048 នាក់
សរុប :
17742784 នាក់