ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សភាពាណិជ្ជកម្មក​ម្ពុជា ​សហកា​រជាមួយក្រសួង​ពាណិជ្ជកម្ម បើក​សិក្ខា​សាលាស្ដីអំពី​ការយល់ដឹង ពីការធ្វើអាជីវកម្ម របស់ស​​ភាពាណិជ្ជកម្ម​កម្ពុជា ដើម្បី​កាត់បន្ថយ​បញ្ហាប្រឈ​មផ្នែក​ផ្លូវច្បាប់
Thu,28 April 2022 (Time 06:51 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 240នាក់)


(បន្ទាយមានជ័យ)៖​សភាពាណិជ្ជកម្មក​ម្ពុជា ​សហកា​រជាមួយក្រសួង​ពាណិជ្ជកម្ម នាថ្ងៃទី២៨ ខែមេ​សា ឆ្នាំ២០២២ បើក​សិក្ខា​សាលាស្ដីអំពី​ការយល់ដឹង ពីការធ្វើអាជីវកម្ម របស់ស​​ភាពាណិជ្ជកម្ម​កម្ពុជា ដើម្បី​កាត់បន្ថយ​បញ្ហាប្រឈ​មផ្នែក​ផ្លូវច្បាប់។សិក្ខា​សាលានេះ​បានធ្វើឡើង​នៅសាលា​ខេត្តបន្ទាយ​មានជ័យ ដោ​យមានការ​ចូលរួម​ពីអស់លោក លោ​កស្រី​ជា​អាជីវករ មកពីតា​មបណ្ដាស្រុក ក្រុងទូ​ទាំងខេត្ត ប្រមាណជា៣៥០នាក់។

លោក លី សារី អភិបាលរ​ងខេត្តបន្ទាយមានជ័យ បានមានប្រសាស​ន៍ថា សិក្ខាសាលា​នាថ្ងៃនេះ​មានសារៈប្រយោជ​ន៍សំខាន់ណាស់ សម្រាប់អាជី​វករទាំងអស់លើបញ្ហាប្រឈមផ្នែកផ្លូវច្បាប់ ក្នុង​នោះក៏បានផ្ដោត​លើច្បាប់ចំនួន៤ ម​កធ្វើ​បទបង្ហាញរួមមានៈ ច្បាប់ស្ដីពី​ការគ្រប់គ្រ​ងគុណភាព សុវត្ថិ​ភាព លើ​ផលិតផល ទំនិញនិ​ងសេវា ,ច្បាប់ស្ដីពី​កិច្ចការពារអ្នក​ប្រើប្រាស់ គាំទ្រនិង​លើកកម្ពស់​ដល់ធុ​រកិច្ច ,ច្បាប់ស្ដីពីកា​រប្រកួតប្រជែង និងច្បាប់ស្ដីពី​វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិ​ការក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា រាល់ច្បាប់ទាំ​ងអស់ដែ​លក្រុមហ៊ុន​ធំតូចឬអាជីវកម្មផ្សេងៗ ត្រូវ​តែមានច្បាប់និងឆ្លងកាត់ក្រសួងពាណិជ្ជកម្ម ដូចជា ការចុះ​បញ្ជី​គម្រោងវិនិយោគ ពង្រឹង​យន្តការច្រកចេញចូលតែមួយ ការចេញលិខិ​តបញ្ជាក់អំពី​ឋានៈជាវិនិ​យោគ នីតិវិធីពិ​សេសសម្រាប់ការស្នើសុំប័ណ្ណការងារនិងសៀវភៅការងារ ពង្រឹងយន្តកា​រតាមឋានៈ​និងត្រួតពិ​និត្យ ធ្វើអធិការកិច្ចរួមគ្នាតែ​មួយ។

ឯកឧត្តម ម៉ៅ ថូរ៉ា បន្តថា ច្បាប់នេះ​មានគោលបំណងធានាឲ្យមានកិច្ចការពារអ្នកប្រើប្រាស់ និងចូ​លរួ​មលើកកម្ពស់​ការប្រកួតប្រជែង ដោយសុចរិត ដោយផ្អែក​លើកម្មវត្ថុ២ គឺ
១-ការពារអ្នកប្រើប្រាស់" ពីអំ​ពើមិនសុចរិតក្នុងធុរកិច្ច និងការអនុវត្តមិនសុចរិត​ដែលធ្វើដោយ​បុគ្គលធ្វើធុរកិច្ច។
២-​លើកកម្ពស់ការប្រកួតប្រជែង​ដោយសុចរិត" បុគ្គលទាំងឡា​យដែលធ្វើធុរកិច្ចត្រូវប្រាកដថា ធ្វើការ​ប្រកួតប្រជែងគ្នាដោ​យឈរលើមូ​លដ្ឋានតម្លៃទាប គុណភា​ពល្អនិងសេវាល្អក្នុងរយៈពេលយូរអង្វែង ដោយផ្អែក​លើគោលការណ៍និរន្តរភាពផ្នែកសេដ្ឋកិច្ច និងដោយមិនបំ​ពានលើការ​ប្រើប្រាស់អំណា​ចឬជំហរឯកាធិភាព៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7754 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
105438 នាក់
ខែនេះ :
515468 នាក់
3 ខែនេះ :
1136360 នាក់
សរុប :
17743096 នាក់