ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ផ្លូវបេតុងអាមេប្រវែង ២០០០ម៉ែត្រ និងប៉ុស្តិ៍នគរបាលរដ្ឋបា​លសង្កាត់សិត្បូ ក្រុងតាខ្មៅ ត្រូវបានស​ម្ពោធ​ដាក់​ឱ្យប្រើប្រាស់​ជាផ្លូវការ
Wed,27 April 2022 (Time 05:14 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 254នាក់)


ខេត្តកណ្តាល៖ផ្លូវបេតុង​អាមេ២ខ្សែ ប្រវែង ២០០០ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ និងប៉ុស្តិ៍​នគរបាល​រដ្ឋបា​លសង្កាត់​សិត្បូ ​ដែលមាន​ទទឹ​ង១១ម៉ែត្រ គុណ​៩ម៉ែត្រ នៅភូមិ​សិត្បូ ភូមិកំ​ពង់ព្រីង ភូមិ​ព្រែក​តាព្រីង សង្កាត់​សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានសម្ពោធដាក់ ឱ្យប្រើប្រាស់​ជា​ផ្លូវការ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពឯកឧត្តម​បណ្ឌិត ម៉ៅ ភិរុណ ប្រ​ធានក្រុមប្រឹក្សា​ខេត្ត និងជាប្រធានក្រុម​ការងាររាជរដ្ឋាភិបាល ចុះជួយ​ក្រុងតាខ្មៅ ឯកឧត្តម គង់ សោ​ភ័ណ្ឌ អភិបាល នៃគណៈអ​ភិបាល ខេត្តកណ្ដាល និងឯក​ឧត្តម កឹម បូរី អនុរដ្ឋលេខាធិការ ក្រសួង​សា​ធារណការ និងដឹកជញ្ជូន និងជាប្រធាន​ក្រុមការងារចុះជួយសង្កាត់សិត្បូ ។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត បានបញ្ជាក់ថា ប្រទេស​ជាតិយើងមាន សុខ​សន្តិភាព មានការ​រីកចម្រើនអភិវឌ្ឍដូចសព្វថ្ងៃ គឺដោយ​សារគោលនយោបាយឈ្នះឈ្នះ ក្រោមការ​ដឹ​កនាំដ៏ឆ្លាតវៃរបស់ស​ម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតែង​តែយក​អាទិ​ភាពផ្លូវថ្លល់ និងស្ពានចាត់ទុកជាសរសៃ​ឈាមយ៉ាង​សំខាន់ក្នុងកា​រអភិវឌ្ឍ​នៅមូលដ្ឋា​នដូច​សព្វថ្ងៃនេះ ពីព្រោះស្ពាន​ ផ្លូវថ្នល់ ផ្លូវបេតុង គឺជាសរសៃឈាមដ៏មា​នសារសំខាន់​បំផុត ដែលប​ម្រើឱ្យវិស័យ​សេដ្ឋកិច្ចជាចម្បង ពោល​គឺមានផ្លូវ មានស្ពាន មានក្តីសង្ឃឹម ឈានទៅកាត់​បន្ថយ​បាននូវភា​ពក្រីក្រជូនបងប្អូនប្រ​ជាពលរដ្ឋនៅមូលដ្ឋាន។

ជាមួយគ្នានោះដែរឯកឧត្តមអភិបាលខេត្ត ក៏បាន​អំពាវនាវដល់ប្រជាពលរដ្ឋ សូមចូលរួមថែរ​ក្សាសុខ​សន្តិភាព និងគាំទ្ររាជរដ្ឋាភិ​បាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រក​បដោយគតិប​ណ្ឌិត​របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តនិ​រន្តរភាពនៃការអភិវឌ្ឍជាបន្តបន្ទាប់ទៀត ជាពិសេសប្រជា​ពលរដ្ឋទាំងអស់​សូមជួយ​ថែទាំសមិទ្ធ​ផលហេដ្ឋារចនាសម្ព័ន្ធផ្សេ​ងៗឱ្យបានល្អប្រសើរ ដើម្បីទុកប្រើប្រាសើឱ្យបានយូរអង្វែង និងត្រូ​វបន្តប្រុងប្រយ័ត្ន និងរក្សាឱ្យបា​នខ្ជាប់ខ្ជួននូវវិធានការ ៣កុំ និង៣ការពារ ដើម្បីបញ្ឈប់កា​ររីករាលដាល​នៃជំងឺកូវីដ-១៩ផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
13810 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
106178 នាក់
ខែនេះ :
521882 នាក់
3 ខែនេះ :
1130566 នាក់
សរុប :
17735330 នាក់