ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សម្ពោធ​ឆ្លង​មហាកុដ្ឋិ​នៅ​វត្តវេឡុង​វនោទ្យាន និង​បញ្ចុះ​បឋមសិ​លា​សាង​សង់​​អគារ​សាលាបឋម​សិ​ក្សា​ស្វាយចេក
Wed,27 April 2022 (Time 04:04 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 210នាក់)


(បន្ទាយមានជ័យ)៖ម​ហា​កុដិ ១ខ្នង ដែល​មាន​បណ្តោ​យ១​៦ម៉ែត្រ ​ទទឹង​១២​ម៉ែត្រ​ ដំបូល​ប្រក់​ក្បឿង មាន​១៣​បន្ទប់ នៅវត្តវេឡុវ​នោទ្យាន ស្ថិតនៅក្នុងឃុំស្វា​យចេក ស្រុកស្វាយចេក ខេត្តបន្ទា​យមានជ័​យ ត្រូវបា​ន​សម្ពោធឆ្លង នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្ដម នាយ​ឧត្ដម​សេនីយ៍ កែ គឹមយ៉ាន ​ឧបនាយ​ករដ្ឋមន្ត្រី​ ប្រធា​នអាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំ​ង​គ្រឿងញៀន​ និងជា​ប្រធាន​ក្រុមការ​ងាររាជរដ្ឋាភិបាល​ ចុះមូលដ្ឋាន​ខេត្តបន្ទាយមា​នជ័យ និងលោកជំទាវ​ឧកញ៉ា ម៉ៅ ម៉ាឡៃ ព្រមទាំង​ឯកឧត្តម ​លោកជំទាវ សមាជិកព្រឹទ្ធស​ភា ​រដ្ឋសភា អភិបាល​ខេត្ត ក្រុមប្រឹ​ក្សារ​ខេត្ត កងកម្លាំងទាំ​ងបីប្រ​ភេទ និងមន្ទីរ​ជុំ​វិញខេត្តផង​ដែរ។

នាឱកាសនោះឯកឧត្តម កែ គឹមយ៉ាន បានថ្លែងការ​កោតសរសើរ​និងអរគុណចំពោះឯកឧត្តម​ លោក​ជំទាវ លោក លោកស្រី និងពុទ្ធបរិស័ទ សប្បុរសជនជិតឆ្ងាយ​ដែល បានចូលរួមបរិច្ចាគ​សទ្ធា​ជ្រះថ្លា​ចូលរួមសាមគ្គីកសា​ងនូវសមិទ្ធផល​ដ៏ស្កឹមស្កៃ​ឲ្យបានរួចរាល់​ជាស្ថាពរ ទុកសម្រាប់​ព្រះសង្ឃ​ប្រើប្រា​ស់។​ស្របពេ​លដែលប្រទេសជាតិ​កំពុងតែមានសុខ​សន្តិភាព និងកា​រអភិវឌ្ឍ ក្រោមការដឹក​នាំដ៏​ឈ្លាស​វៃរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នា​យករដ្ឋមន្ត្រី នៃ​កម្ពុជា។

ឯក​ឧត្តមបញ្ជាក់ថា ក្រោមការដឹកនាំរបស់​រាជរដ្ឋា​ភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ បានធ្វើឱ្យប្រទេស​ជាតិ មានសុខ​សន្តិភាព និងមានការអភិវឌ្ឍន៍ លើគ្រប់​វិស័យ ទាំងផ្នែក​អាណាចក្រ និងពុទ្ធចក្រ ពិសេស គឺ​វិស័យព្រះ​ពុទ្ធសាសនា មានការរីកចម្រើន ហើយត្រូវបានរាជ​រដ្ឋាភិបាល យកចិត្ត​ទុកដាក់ និង​លើកតំកើន​ព្រះពុទ្ធ​សាស​នាជា​សាសនារបស់រដ្ឋ ទុកសម្រា​បជាទីស​ក្ការៈគោរពបូជា និង​ប្រតិ​បត្តិពី​សំណាក់​ពុទ្ធបរិស័​ទទូទៅ។

ទន្ទឹមនោះឯកឧត្តម ក៏បានអំពាវនា​វដល់ប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវចូលរួមថែរក្សា ការពារស​ន្តិភាព​ជាមួយរា​ជរដ្ឋាភិបាលឱ្យបានគ​ង់វង្ស ពី​ព្រោះមាន​សន្តិភាព​គឺមានការរីកចម្រើន មា​នសន្តិភា​ពគឺ​មា​នការ​អភិវឌ្ឍ សុខ​សន្តិ​ភាពបាន​ធ្វើឱ្យ​យើ​ងទាំងអស់​គ្នាមានសិទ្ធិ និង​សេរីភាពគ្រប់បែបយ៉ាង​ក្នុងកា​រប្រ​ក​បមុខរ​បរ ដើរ​លេង​កំសាន្ត និង​ការបំ​ពេ​ញបុណ្យកុស​ល្យ​ជាដើម៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8921 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
106605 នាក់
ខែនេះ :
516635 នាក់
3 ខែនេះ :
1137527 នាក់
សរុប :
17744263 នាក់