ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សាខាកាកបាទក្រហមកម្ពុជា​ខេត្តកណ្តាល ចុះ​សួរសុខទុក្ខ និងនាំយ​កអំណោយ​មនុស្សធម៌​ ផ្តល់ជូន​មជ្ឍម​ណ្ឌលសំ​លេងនៃក្តីសង្ឃឹម នៅក្រុង​តាខ្មៅ
Tue,26 April 2022 (Time 07:59 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 293នាក់)


ខេត្តកណ្តាល៖ជាការគិតគូ យកចិត្តទុកដាក់​របស់កាកបាទក្រហ​មកម្ពុជា​ នារសៀលថ្ងៃទី២៦ ខែមេ​សា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា​ខេត្តកណ្តាល និងជាអភិបាលនៃគណៈអភិបាលខេត្ត អមដំណើរដោយសមាជិក សមាជិការ ចុះ​សួរ​សុខទុក្ខ និងនាំយក​អំណោយមនុស្សធម៌​ប្រគល់ជូនមជ្ឍមណ្ឌលសំលេងនៃក្តីសង្ឃឹម ស្ថិតនៅភូ​មិកំពង់សំណាញ់១ ឃុំកំព​ង់សំណាញ់១ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

នាឱកាស​នោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុ​ក្ខពីសំណាក់​សម្ដេ​ចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹកបំផុត និងបា​នលើ​កឡើងថា ដោយអនុវត្តតា​មគោលន​យោបាយ និង​បេសកម្មការងារមនុស្សធម៌របស់កាក បាទ​ក្រហ​មកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែ​ងតែគិត​គូរពីសុខ​ទុក្ខរបស់ប្រជាពលរដ្ឋ នៅគ្រប់​ពេលវេលា គ្រប់ទីកន្លែង ដោយមិនប្រកាន់នូវពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ។

ឯកឧត្តមបន្តថា សាខាកាកបាទ​ក្រហមកម្ពុជាខេត្ត តែងតែបានផ្តល់នូវអំណោយមនុស្សធម៌ ជាគ្រឿងឧ​បភោគ បរិភោគ និងថវិកាមួយចំនួន ជូន​ដល់មជ្ឍមណ្ឌលសំលេងនៃក្តីសង្ឃឹម ដើម្បីទ្រ​ទ្រង់ស​កម្មភាពរបស់​មជ្ឍមណ្ឌល ក្នុងការជួយដល់កុមា​រកំព្រាឱ្យ​ទទួលបានឱ​កាសក្នុងការ​សិក្សារៀនសូត្រ​ ។

ទន្ទឹមនោះដែរសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បាននាំយក អំណោយមនុស្សធម៌ រួមមាន៖ អង្ករ ២តោន មី ២០កេស ត្រីខកំប៉ុង ៤កេស ទឹកសុទ្ធចំណុះ ២០លីត្រ ២០ដបធំ អាល់កុល១កាន ម៉ាស់ ១កេស​ធំ ជែល ៤កេស និងថវិកា ៤លានរៀលផងដែរ ក្នុងនោះ​ដែរបុគ្គលិ​កមជ្ឍមណ្ឌ​ល១៦ម្នា​ក់ៗថវិកា ៥ម៉ឺនរៀល ចាស់ជរា និងជនពិការ៩នាក់ម្នាក់ៗ​៤ម៉ឺនរៀល និងក្មេងកំព្រា៥៧ម្នាក់ៗថវិកា ២ម៉ឺនរៀលផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8043 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
105727 នាក់
ខែនេះ :
515757 នាក់
3 ខែនេះ :
1136649 នាក់
សរុប :
17743385 នាក់