ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឃាត់ខ្លួនព​លរដ្ឋខ្មែរប្រុសស្រីចំនួន ៧៤នាក់ នៅចំណុចភូមិ​សាមគ្គី ស្រុកថ្មពួក ខណៈ​បម្រុងលួច​ឆ្លងដែន​ទៅប្រទេ​សថៃ​ខុ​ស​ច្បាប់
Tue,26 April 2022 (Time 01:15 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 234នាក់)


(បន្ទាយមានជ័យ)៖ដោយអនុវត្តតា​មបទ​បញ្ជារ​បស់លោ​កឧត្តមសេនី​យ៍ទោ ​សិទ្ធិ ឡោះ ស្នងការ នៃ​ស្នង​ការដ្ឋាន​នគ​របាល​ខេត្តបន្ទា​យមានជ័យ​ ក្នុង​កា​របង្ក្រា​ប​និងទប់​ស្កាត់រាល់​បទ​ល្មើសផ្សេង​ៗនៅ​ក្នុង​ភូមិសា​ស្ត្រ ពិ​សេ​សបទល្មើ​សឆ្លង​ដែន​ និង​មាន​កា​រណែ​នាំ​ ដឹកនាំ​បញ្ជាផ្ទាល់ពី​លោក ឧត្តមសេ​នីយ៍ត្រី អ៊ុំ សុផល ​ស្នង​ការរ​ង ទទួល​ផែនន​គរបាល​កា​រពារព្រំដែន និង​លោ​កវរសេនីយ៍ឯក ឡុង សំ​ណាង មេប​ញ្ជាការ វរ​សេនាតូច​ការពារព្រំដែន​គោកលេខ ៨០៧ នោះ កម្លាំងន​គរបាលកា​រពារព្រំដែ​នគោក សហកា​រជាមួយ​កម្លាំ​ង​យោធា បាន​ចុះត្បាតជា​ប្រចាំ លុះ​វេលាម៉ោង១​៨និង០០នាទី ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២២ កម្លាំងប៉ុស្តិ៍អូរ​សាយ ដឹ​ក​នាំ​ដោយលោក​អនុសេនីយ៍ឯក ម៉ៅ ដារ៉ា នា​យប៉ុស្តិ៍ សហ​ការជា​មួយ កម្លាំង​យោធាសឹករង ស្រុកថ្មពួក ​ដឹកនាំ​ដោយលោ​កវរសេនីយ៍ត្រី ព្រំ ប៊ុន​ធឿន មេបញ្ជា​ការ(គ១) បា​នធ្វើការ​ទប់ស្កាត់ ប្រជាព​លរដ្ឋខ្មែរ បានចំនួន៦៥នាក់ ប្រុស៣៨នាក់ ស្រី២៧​នាក់ ខ​ណៈ​បម្រុង​លួចឆ្លង​ដែន​ទៅ​ប្រទេសថៃ ​ដោយខុសច្បាប់​ នៅ​ចំណុចភូមិសាមគ្គី ​ឃុំគោករ​មៀត ស្រុក​ថ្មពួក ខេត្តបន្ទា​យមានជ័យ ចម្ងា​យពីរផ្លូវ​ជាតិ លេខ៥៨ ​ប្រហែលជា ៥៦០ម៉ែត្រ និយាម​ការ T (​72740-​48409) ។

សមត្ថកិច្ចបាន​ឲ្យដឹងថា បន្ទាប់ពីធ្វើ​ការទប់ស្កាត់រួច ​បាននាំពួក​គាត់ទៅទីប​ញ្ជាការ វ​រសេនាតូច នគរ​បាល ការពា​រព្រំដែន​គោកលេខ៨០​៧ ធ្វើកា​រសួ​រនាំ ដើម្បីកំណត់មុខសញ្ញា (មេខ្យល់)​នាំពលក​រឆ្លង​ដែន ដោយខុ​សច្បាប់។ក្រោយ​ពីធ្វើការ​សួរនាំ រហូតដល់​ម៉ោង១​និង៣០នាទីយប់ កម្លាំងប៉ស្តិ៍អូរ​សាយ​ បានទប់​ស្កាត់ និងឃាត់​បានប្រជា​ពលរដ្ឋ បម្រុងឆ្លងដែន ចំនួន ​០៩នាក់ ស្រី ០៣នាក់ បន្ថែម​ទៀត សរុប​ចំនួន ​៧៤នាក់ ស្រី ៣០នាក់។លុះព្រឹកថ្ងៃទី​២៦​ ខែមេ​សា ឆ្នាំ២០២២ វេលាម៉ោង ០៨​និង​៤៥ នាទី បានធ្វើកា​រប្រគល់ប្រជា​ពលរដ្ឋខាងលើ ជូនទៅអធិការដ្ឋានន​គរបា​លស្រុកថ្មពួក ដើម្បីអ​នុវត្ត តាមនិ​តិវិធីបន្តរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
13066 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
105434 នាក់
ខែនេះ :
521138 នាក់
3 ខែនេះ :
1129822 នាក់
សរុប :
17734586 នាក់