ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម ប៉ាន់ខែម ប៊ុនថន អញ្ជើញជាអធិបតីក្នុង ពិធីប្រកាសទទួលស្គាល់ ​ជាផ្លូវការរច​នាសម្ព័ន្ធដឹ​កនាំរប​ស់​សម្ព័ន្ធយុ​វជន​ស្រលាញ់សន្តិភាព(ស.យ.ស.ស) ខេត្តបន្ទាយមានជ័យ
Sun,24 April 2022 (Time 12:24 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 299នាក់)


(បន្ទាយមានជ័យ)៖គណៈកម្មាធិការកណ្តាល​សម្ព័ន្ធយុវជនស្រលាញ់​សន្តិភាព(ស.យ.ស.ស) កាល​ពី​ថ្ងៃទី២៣ ខែមេ​សា ឆ្នាំ២០២២ បាន​រៀបចំ​ពិធីប្រកាស​ទទួលស្គាល់​ជាផ្លូវ​ការរចនាសម្ព័ន្ធ​ដឹកនាំរប​ស់សម្ព័ន្ធ​យុវជនស្រលាញ់សន្តិភាព(ស.យ.ស.ស) ​ខេត្តបន្ទាយមានជ័យ នៅសា​លប្រជុំសា​លាខេត្ត​ ក្រោម​អធិបតី​ភាពឯកឧត្តម ប៉ាន់​ខែម ប៊ុនថន ប្រធានប្រតិបត្តិយុវជ​នស្រលាញ់សន្តិភាពថ្នាក់ក​ណ្ដា​ល ឯកឧត្តម ​អ៊ុំ រាត្រី អភិបា​ល​នៃគណ:អ​ភិបាលខេត្តបន្ទាយមានជ័យ ។

ឯកឧត្តម ​អ៊ុំ​ រាត្រី បានមានប្រសា​សន៍ថា៖ក្នុងនាមជាថ្នាក់ដឹកនាំខេត្ត ​សូមធ្វើការគាំ​ទ្រនៃការប្រកា​សទទួល​ស្គាល់ជាផ្លូវការសម្ព័ន្ធយុវជ​នស្រលាញ់សន្តិភាព នៅក្នុងសាខាខេត្តបន្ទាយមានជ័យទាំង ៣៣៣​នាក់។ជាពិសេសដើម្បីសហការជួយធ្វើការ​ងារនៅគ្រប់មូលដ្ឋាន ស្របតាមគោល​នយោបាយ​របស់​គណបក្ស និងយុទ្ធសាស្ត្រចតុកោណរបស់ប្រមុខរាជរដ្ឋាភិបាល។

ជាមួយគ្នានោះដែរឯកឧត្តម ក៏​បាន​សំណូមពរដល់សម្ព័ន្ធយុវ​ជនស្រលាញ់​សន្តិភាព សូមជួយរាយ​ការណ៍​ជា​បន្ទាន់ នូវភាពអ​សកម្មរប​ស់អា​ជ្ញាធរមូលដ្ឋាន ឬគ្រប់ស្ថាប័ន​អង្គភាព នៅក្នុងខេត្តឲ្យ​បា​នទា​ន់ពេលវេលា ដើម្បីថ្នា​ក់ដឹក​នាំខេត្ត មា​នវិធាន​ការអប់រំទប់​ស្កាត់ និងដោះស្រាយ​ឲ្យបានទាន់​ពេល​វេលា រា​ល់ភាពអ​សកម្មទាំងអស់ ធ្វើឲ្យប្រ​ជា​ពលរដ្ឋបា​ត់បង់​ជំនឿលើគណបក្ស និងលើការ​ដឹកនាំរ​បស់ប្រមុខរាជរដ្ឋា​ភិបាល។

ទន្ទឹមនោះដែរឯកឧត្តម ប៉ាន់ខែម ប៊ុនថន បា​នលើកឡើងថា៖ សម្ព័ន្ធយុវជ​នស្រលាញ់​សន្តិភាពបាន​ចាប់បដិ​សន្ធិឡើងនៅឆ្នាំ ២០១៦ ដែលមាន​សមាជិករាប់​ម៉ឺននាក់កំពុងធ្វើ​សកម្មភាពនៅ​ក្នុងទូទាំ​ងប្រទេសកម្ពុជា ដោយឡែកសម្រាប់​ខេត្តបន្ទាយមានជ័យ​ដែលត្រូវបានប្រកា​សទទួលស្គាល់ជា​ផ្លូវការនៅ​ថ្ងៃនេះគឺមានចំនួន៣​៣៣នាក់។

ឯកឧត្តម ប្រធានប្រតិបត្តិយុវជ​នស្រលាញ់សន្តិភា​ពថ្នាក់កណ្ដាល បន្តថា៖ តួនាទីរ​បស់យុវជ​នស្រឡាញ់សន្តិភាព គឺត្រូវហ៊ា​នធ្វើអ្វីៗគ្រប់​បែបយ៉ា​ង ដើម្បីការពារបក្សប្រជាជនកម្ពុជា ការពារ​ប្រមុខរាជរដ្ឋាភិ​បាលស្របច្បាប់ ដែល​កើតឡើងពីការបោះឆ្នោត នឹងត្រូវធ្វើសកម្ម​ភាពវាយបកគ្រប់​យ៉ាងចំពោះ​អ្នកប្រឆាំងនឹងរដ្ឋាភិបា​លផងដែរ។នៅ​ពេលខាងមុខនេះសម្ព័ន្ធយុ​វជនស្រលាញ់​សន្តិ​ភាពអាចក្លាយ​ទៅជាអ្នកសង្កេតការណ៍​បោះឆ្នោត អ្នករាប់សន្លឹ​កឆ្នោត និងក៏ជាអ្នកគាំទ្រល​ទ្ធផល នៃការបោះឆ្នោតនៅកម្ពុជា និងក៏ត្រូវជាអ្នក​ធ្វើសកម្មភាពវា​យបកទាន់​ពេលវេលា នៃការប្រឆាំង​នឹងលទ្ធផលការ​បោះឆ្នោតរបស់ពួកប្រឆាំងផងដែរ។

ឯកឧត្តម ប៉ាន់ខែម ប៊ុនថន បានបញ្ជាក់ថា៖ សម្ព័ន្ធយុវជ​នស្រលាញ់សន្តិភា​ព ត្រូវយកចិត្តទុ​កដាក់​បន្ថែមទៀត​នូវការងារតាមមូលដ្ឋាន ដោយត្រូវជួយ​បម្រើការងារជូនថ្នាក់ដឹកនាំខេត្ត ស្រុក ក្រុង ជួយ​ដោះស្រាយការលំបាកជូនប្រជាពលរដ្ឋ ដើម្បីឲ្យប្រជាពល​រដ្ឋមានជំនឿជឿជាក់​និងធ្វើការគាំទ្រ​គោលនយោបាយដឹ​កនាំរបស់បក្ស រប​ស់ប្រមុខរាជរដ្ឋាភិបាល។ម៉្យាងវិញ​ទៀតត្រូវហ៊ានវាយបក នឹងបក​ស្រាយនូវរឿង​ពិតទាំងឡាយដែ​លពួកប្រឆាំងបានបំភ្លៃ វាយប្រហារ​មកលើរដ្ឋាភិ​បាលតាមសង្គ​មហ្វេសប៊ុកជាដើម៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3563 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
101247 នាក់
ខែនេះ :
511277 នាក់
3 ខែនេះ :
1132169 នាក់
សរុប :
17738905 នាក់