ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ប្រជុំផ្សព្វផ្សាយផែ​នការ ការពារ​សន្តិសុខសុវត្ថិភាព និងសណ្តាប់​ធ្នាប់សង្គម​ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំខ្មែរ និងការបោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់​អណត្តិទី៥ ឆ្នាំ២០២២
Sat,02 April 2022 (Time 01:50 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 242នាក់)


(បន្ទាយមានជ័យ)៖នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការនគរបា​លខេត្តបន្ទាយ​មានជ័យ បានដឹកនាំកិច្ចប្រជុំ​ផ្សព្វផ្សា​យផែន​ការ ការពារ​សន្តិសុខ​សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ក្នុងឱកាសពិធីបុណ្យ​ចូលឆ្នាំខ្មែរប្រពៃណីជាតិ និងការបោះ​ឆ្នោតជ្រើសរើស​ក្រុមប្រឹក្សាឃុំ-សង្កាត់​អណត្តិទី៥ ឆ្នាំ២០២២ ដល់មន្ត្រីក្រោមឱវាទ នៅស្នង​ការដ្ឋា​នន​គរបាលខេត្តបន្ទាយមានជ័យ។

ពិធីនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយ នាយ​រង ការិយាល័យទាំង៣១ លោកអធិការក្រុង-ស្រុងទាំង៩ មេបញ្ជាការវរសេ​នាតូចនគរ​បាលការពា​រព្រំដែនទាំង៤ផងដែរ។

លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរ: ស្នងការរង ទទួលផែនការងារសេនាធិការ បានឡើងអានរបា​យការ​ណ៍ ផ្សព្វផ្សាយផែនការ ស្តីពីការផែនការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់​ធ្នាប់សង្គមក្នុងឱ​កាសពិ​ធីបុណ្យចូលឆ្នាំខ្មែរ និង ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អណត្តិទី៥ ឆ្នាំ២០២​២។

ជាមួយគ្នានោះ​ លោកក៏បាន​អំពាវ​នាវដល់កងកម្លាំងនគរបា​លទាំងអស់ ត្រូវសហការឲ្យបានល្អ ជាមួយ​អាជ្ញាធរ និងសមត្ថកិច្ចពាក់ពន្ធ័ ដើម្បីបង្កលក្ខណៈងាយ ស្រួល ដល់ដំណើរការ ទប់ស្កាត់ បង្ការ បង្ក្រាប រាល់បទល្មើសទាំងឡាយ និងត្រូវមានក្រមសីលធម៌ល្អជាមួយប្រជាពលរដ្ឋ។

នាឱកាសនោះដែរលោកឧត្តមសេ​នីយ៍ទោ សិទ្ធិ ឡោះ បានមាន​ប្រសាស​ន៍ ណែនាំ​ដល់ថ្នាក់​ដឹកនាំ​អង្គ​ភាពនីមួយៗ ត្រូវត្រៀមកម្លាំង សម្ភារៈ មធ្យោបាយ អាវុធ ស្បៀង និងត្រូវចា​ត់កម្លាំ​ងប្រចាំការយា​ម២៤ម៉ោងលើ២៤ម៉ោង មាន​ទាំងកម្លាំងអន្តរា​គមន៍ កម្លាំងចេញល្បាត ក្នុងស្មារតីទទួលខុសត្រូវ ដើម្បី​ធានាឲ្យបាននូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ក្នុងឱកាស​ថ្ងៃបុណ្យចូល​ឆ្នាំខ្មែរប្រពៃណីជា​តិ និងបោះឆ្នោតជ្រើសរើ​សក្រុមប្រឹក្សានាពេលខាងមុខនេះ។ ត្រូវ​គោ​រពវិន័យ០០៦ គោរពច្បាប់ និងគោរពគោលការណ៍គណកម្មការ គជប ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
10811 នាក់
ម្សិលមិញ :
8890 នាក់
សប្តាហ៍នេះ :
101680 នាក់
ខែនេះ :
518677 នាក់
3 ខែនេះ :
1119315 នាក់
សរុប :
17721608 នាក់