ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
មនុស្សចំនួន៣​នាក់ រងរបួស​ធ្ងន់ និងសា្រល ដឹក​បញ្ជូន​ទៅសង្គ្រោះនៅឯមន្ទីរ​ពេទ្យ ក្នុងហេតុកា​រណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍ រវាងម៉ូតូបុ​កត្រាក់​ទ័រ ​នៅស្រុក​ថ្មពួក
Thu,21 April 2022 (Time 06:04 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 233នាក់)


(បន្ទាយមានជ័យ)៖ដោយសារកត្តា​បើកបរខ្វះ​ការប្រុងប្រយ័ត្ន បើក្នុង​ល្បឿនលឿន​ជាន់ហ្រ្វាំង​មិន​ទាន់​បុកត្រាក់ទ័រ បណ្តាល​រងរបួស​ធ្ងន់ ​និងសា្រលចំនួន៣​នាក់ ​ដឹក​បញ្ជូន​ទៅសង្គ្រោះ​នៅឯ​មន្ទីរ​ពេទ្យ​។ហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនាវេលាម៉ោង១២និង៥៥នា​ទីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ នៅលើកំណាត់​ផ្លូវជាតិលេ​ខ៥៦ ចន្លោះគីឡូម៉ែត្រ៤៦​-៤៧ ត្រង់ចំណុ ចមុខ​ស្ថានី​យ៍ប្រេង ឈ្មោះឆឿប ស្ថិត​នៅក្នុងភូមិក​សិណ ឃុំថ្មពួក ​ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

នគរបាលស្រុកថ្មពួកបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរ​ណ៍នេះបង្ក​ឡើងដោយម៉ូតូ​បុកត្រាក់​ទ័រ បើក​ប​រក្នុង​ទិ​សដៅ​ចាស់ទិ​សគ្នា ដោយ​ត្រាក់​ទ័របើក​បរក្នុង​ទិស​ដៅ​ពីជើង​ទៅត្បួង បើក​បរ​ដោយ​ឈ្មោះ​ចាន់ ចង ភេទប្រុស ​​អាយុ៤៣ រ​ស់នៅភូមិ​ថ្មពួក ​ឃុំថ្មពួក ស្រុកថ្មពួក។រីឯ​អ្នកបើក​បរម៉ូតូម៉ា​កហុង​ដា១២៥​ ពាក់​ផ្លាក​លេខ​ បន្ទា​យមានជ័យ 1R-7544 មាន​ឈ្មោះ ហ៊ាន វិច្ឆិកា ភេទ​ស្រី អាយុ១​៣​ឆ្នាំ រស់នៅ​ ភូមិ​ព្រៃ​វែង ឃុំគំរូ ស្រុកថ្មពួក​ អ្នករួម​ដំណើរ​ឈ្មោះ ​ហ៊ិន ស្រីណាម ភេទស្រី អាយុ១៤ នៅ​ភូមិ/ឃុំជា​មួយគ្នា និង​ឈ្មោះ ​អេស​ ស្រីធីង ភេទស្រី អាយុ១៥ឆ្នាំ រស់នៅ​ភូមិកណ្ដោល​ ឃុំគោក​រមៀត ស្រុកថ្មពួក បើកបរក្នុង​ល្បឿនលឿន​ផ្ទុយគ្នាពោលគឺ​​ពីត្បួង​​ទៅជើង ដោយ​ឃើញ​ត្រាក់ទ័រប​ទឆ្វេង ជាន់ហ្រ្វាំង​មិនទាន់ ក៏ប​ណ្តាល​ឲ្យគ្រោះថ្នាក់តែម្តង។

នគរបាលបញ្ជាក់​ទៀតថា មូល​ហេតុដែ​លបង្ក​ឲ្យមាន​ករណីគ្រោះថ្នាក់​ចរាច​រណ៍នេះកើតឡើង គឺ​កត្តា​ត្រា​ក់ទ័រប្ដូរ​គន្លង​បត់​ឆ្វេង ម៉ូតូ​បើ​កក្នុង​ល្បឿន​លឿនដោយខ្វះកា​រប្រុងប្រយ័ត្ន បណ្តា​ល​​ឲ្យបុកគ្នា រហូត​មានអ្ន​ករងរបួស​២នាក់ និងស្រាល ១​នាក់ ដឹក​យក​ទៅសង្គ្រោះ​នៅឯមន្ទីរពេទ្យភ្លាមៗ​។ចំណែ​កម​ធ្យោបាយធ្វើដំណើរ ម៉ូតូ​រងការខូ​ចធ្ងន់១គ្រឿង ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5785 នាក់
ម្សិលមិញ :
12260 នាក់
សប្តាហ៍នេះ :
112295 នាក់
ខែនេះ :
517202 នាក់
3 ខែនេះ :
1134401 នាក់
សរុប :
17753387 នាក់