ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ប្រទះ​ឃើញបុរ​សវ័យ​១​​៨​ឆ្នាំម្នាក់ចង.ក សម្លាប់ខ្លួន​ នៅក្នុងចម្កា​រស្វាយ​ ខាងជើ​ងភូមិជ​ប់​ចម្ងាយប្រ​ហែល​៥០​០ម៉ែត្រ មិនដឹងពីមូល​ហេតុ
Thu,21 April 2022 (Time 05:07 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 280នាក់)


(បន្ទាយមានជ័យ)៖មិនដឹ​កជាមា​នវិបត្តិអ្វីនោះ​ទេ បានធ្វើ​ឲ្យបុ​រស​វ័យ​១៨ឆ្នាំ ជា​សិស្ស​សាលា​វិទ្យាល័​យ​ជប់វារី​ម្នាក់​ដា​ច់​ចិត្តធ្វើអត្ត​ឃាតខ្លួន​ឯង ដោយ​ចង.ក ទៅនឹង​ដើមស្វាយ នៅ​ក្នុងចម្ការ​ស្វាយ​ខាង​ជើ​ង​ភូមិជប់​ចម្ងាយ​ប្រ​ហែល៥​០០ម៉ែត្រ ស្ថិត​នៅក្នុងភូមិជប់​ ឃុំជប់វារី ស្រុក​ព្រះនេត្រព្រះ ខេត្តប​ន្ទាយ​មានជ័យ បង្កការ​ភ្ញាក់ផ្អើល​នា​វេលាម៉ោង​៨និង៣០​នាទីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២។

អធិការនគរបាល​​ស្រុកព្រះ​នេត្រព្រះបាន​​​​​​​​​​​បញ្ជាក់ថា សពមានឈ្មោះសួយ រ៉ាស៊ី ភេទប្រុស អាយុ១៨​ឆ្នាំ ជន​ជាតិខ្មែរ រស់នៅភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានយក​ខ្សែភ្លើ​ងពណ៌​ស កម្ពស់​ពី​ដីដ​ល់​ចុង​ជើង កម្ពស់៧០ ស.ម ចង.ក សម្លាប់​ខ្លួន​ឯង នៅនឹងដើ​មស្វាយ​នៅចំណុច ខាងលើ ។

តាមការ​បញ្ជាក់រប​ស់​ឈ្មោះ​ប៉ាន់ វ៉ាន់ឈុយ ​ភេទប្រុស អាយុ៤៤ឆ្នាំ ត្រូវជា​ឱពុក​រប​ស់សាកស​ព បាន​បញ្ជាក់​ថា កូនរបស់​ខ្លួនបាន​ទៅរៀន​នៅវិទ្យាល័យជប់វារី ស្រុក​ព្រះនេត្រព្រះ និងបានជួ​លបន្ទប់​លោក​គ្រូលី នៅភូមិជ​ប់ឃុំជប់វារី ដើ​ម្បីស្នាក់នៅរៀនសូត្រ ។នៅថ្ងៃ​ទី២០ ខែមេសា វេលាម៉ោង១៣ ​និង០០នា​ទី កូនបា​នទូរស័ព្ទ​​​ឲ្យផ្ញើលុយ​ឲ្យ១០ម៉ឺនរៀល តែឪពុក​ប្រាប់​ថាចាំ​ស្អែកចាំផ្ញើលុយ​ឲ្យ កូន​ក៏បាន​តបថាបើស្អែក​មិនបា​ច់ផ្ញើមកទេ​ចាំខ្ញុំរក​ការងា​រធ្វើចា​យខ្លួនឯង ហើយ​បិតទូស័ព្ទទៅ បន្ទាប់​មក​ឪពុក​បា​នចុចទូរស័ព្ទ​ទៅរកកូន​តែកូន​មិនទទួល ក្រោយ​មកទូរស័ព្ទ​កូន​ចុចលែងចូល ឪពុក​ក៏បាន​ទៅ​រកកូន​ដល់បន្ទប់ជួល ទាំង​ល្ងាច​តែ​រក​មិនឃើញ ក៏​បាន​រាយកា​រណ៍​ឲ្យប៉ុស្តិ៍នគរបាលជប់វារី លុះ​ដល់​ព្រឹកថ្ងៃ​ទី២១ ខែមេ​សា ​ក៏ប្រទះ​ឃើញកូ​នចង​ក សម្លាប់ខ្លួនឯងនៅក្នុងចម្ការស្វាយ។

ក្រោយពីទទួលបានព័ត៌​មានខាងលើនេះភ្លាម អភិបា​​លស្រុក ​នគរបាល អាជ្ញាធរ​មូលដ្ឋាន និ​ង​ក្រុម​គ្រូ​ពេទ្យបានចុះទៅ​ដល់កន្លែងកើតហេតុ បង្កើតគ​ណៈ​កម្មការ​​ដើម្បីត្រួតពិនិត្យលើ​សាកសព។ជា​លទ្ធ​ផល​ឃើញថា សាកសព ពិ​តជា​បានចងក​​សម្លាប់ខ្លួនឯងពិតប្រាកដមែន ដោយមិ​នជាប់​ពាក់ព័ន្ធ​នឹ​ង​អំពើ​ឃាតកម្មនោះឡើយ រួចប្រគល់​សាកសព ​ឲ្យទៅក្រុមគ្រួ​សារ​យកទៅធ្វើបុណ្យ​តាមប្រពៃ​ណី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5713 នាក់
ម្សិលមិញ :
12260 នាក់
សប្តាហ៍នេះ :
112223 នាក់
ខែនេះ :
517130 នាក់
3 ខែនេះ :
1134329 នាក់
សរុប :
17753315 នាក់