ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ប្រ​ជាពលរដ្ឋ ដែលរង​គ្រោះដោយសា​រខ្យល់កន្ត្រាក់ ចំនួន៣១គ្រួសា​រ នៅស្រុកស្វាយ​ចេក ទទួលបា​នអំ​ណោ​យមនុស្សធ​ម៌ ពីកាក​បាទក្រហមកម្ពុជា
Thu,21 April 2022 (Time 01:04 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 219នាក់)


(បន្ទាយមានជ័យ)៖ប្រ​ជាពលរដ្ឋ ដែលរង​គ្រោះដោយសារខ្យល់កន្ត្រាក់ កាល​ពីពេ​លថ្មីៗ​កន្លងម​កនេះ ចំនួន ៣១គ្រួសារ មកពី៣​ឃុំ (ឃុំទ្រាស ឃុំសារង្គ និងឃុំតាផូ) ក្នុងស្រុកស្វា​យចេក ទទួល​បាន​អំណោ​យរបស់ស​ម្តេចកិត្តិព្រឹទ្ធិប​ណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា តាមរយះសាខាកាកបាទក្រហមកម្ពុជាខេ​ត្តបន្ទាយមានជ័យ ដឹកនាំ​ដោយឯកឧត្តម​ អ៊ុំ រាត្រី ប្រធានគ​ណៈកម្មាធិ​ការសាខាកា​កបា​ទក្រហមកម្ពុជា​ខេត្ត និ​ងជាអភិបាលខេត្ត និង​លោក លី សារី អនុប្រ​ធាន​អ​ចិន្ត្រៃសា​ខាកាកបាទក្រហមក​ម្ពុជាខេត្ត និងជា​អភិ​បាល​រងខេត្ត នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២​០​២២។

នាឱកាសនោះ​ឯកឧត្តម ​អ៊ុំ រាត្រី បា​នមាន​ប្រ​សាស​ន៍ពាំនាំការសា​កសួរសុខទុក្ខ ពី​សំណា​ក់សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រ​ធាន​កាកបាទក្រហ​មកម្ពុជា ដែលជានិច្ចកា​លសម្តេច​តែងតែយ​កចិត្តទុក្ខដាក់គិតគូរ ពីទុក្ខលំ​បាករ​ប​ស់បងប្អូនប្រជាពល​រដ្ឋគ្រប់​ឧប្បទ្ទវ​ហេតុផ្សេងៗ មិនថា​ទី​ជិតក្តី ឫឆ្ងាយក្តី។

ឯកឧត្តម ប្រធា​នគណៈ​កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានបញ្ជាក់ថា៖ គោលការ​ណ៍រ​បស់កាកបាទ​ក្រហមគឺ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឲ្យតែប្រ​ជាពលរដ្ឋជួប​នូវការលំ​បាក ទីនោះ​គឺមានកាក​បាទក្រហមកម្ពុជា ចុះជួយជានិច្ច ដោ​យមិនប្រកាន់​ពូជសាសន៍ ពណ៌សម្បុល ឫនិន្នកា​រនយោបាយអ្វីឡើយ ដូចមា​នទិស​ស្លោពោលថា​(កាកបាទក្រហម​កម្ពុជាមា​នគ្រប់ទីកន្លែង​សម្រាប់​គ្រប់គ្នា ដោយមិនទុក​​នណា​ម្នាក់​ចោ​លនោះ​ឡើយ)។ ជាពិ​សេសសម្រាប់អំណោ​យទាំង​នេះគ្រាន់​តែជួយ​សម្រាល​ដល់ជីវ​ភាពរស់​នៅ​ ជូនបងប្អូនប្រជាពលរដ្ឋបាន​តែមួយ​រយះពេល ក្នុងការផ្គត់ផ្គង់ជីវភាពគ្រួសារប៉ុណ្ណោះ។

ជាមួយគ្នា​នោះឯកឧត្ដម ​អ៊ុំ រាត្រី បានធ្វើការផ្តាំផ្ញើដ​ល់បងប្អូនប្រជាពលរដ្ឋ ពេលមានភ្លៀងផ្គររន្ទះ ខ្យល់ក​ន្ត្រាក់ ត្រូវរកកន្លែង​មានសុវត្ថិភាព និងត្រូវបន្តចូ​លរួមអនុវត្តន៍អោយបានខ្ជាប់ខ្ជួន ៣ការពារ និង៣កុំ តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។

សម្រា​ប់អំ​ណោយដែ​លត្រូវផ្តល់ជូន​ក្នុងមួយ​គ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម,ត្រីខ ១យួរ ,មី ១កេសតូច ,ទឹកត្រី៣ដប,មុង ១ ,ភួយ១ ,សារុង១ ,ក្រមា ១ ,អាវយឺត ២ ,តង់ប្លាស្ទីក ​(១សម្រាប់​គ្រួ​សាររ​ងគ្រោះធ្ងន់)​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3849 នាក់
ម្សិលមិញ :
12260 នាក់
សប្តាហ៍នេះ :
110359 នាក់
ខែនេះ :
515266 នាក់
3 ខែនេះ :
1132465 នាក់
សរុប :
17751451 នាក់