ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ផ្លូវបេ​តុង​អាមេ៣ខ្សែ ប្រវែង៣​៧០​ម៉ែត្រ លូប្រវែង៣៦​២ម៉ែត្រ និ​ងទរបង្ហូរទឹក ១កន្លែង នៅក្រុង​តា​ខ្មៅ ត្រូវបាន​សម្ពោធដា​ក់​ឲ្យ​ប្រើប្រា​ស់ជា​ផ្លូវកា​រ
Wed,20 April 2022 (Time 06:22 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 233នាក់)


ខេត្តកណ្តាល៖ថ្លែងក្នុងពិធីសម្ពោធដា​ក់​ឲ្យប្រើប្រា​ស់ជាផ្លូវការ នូវផ្លូវបេតុងអា​មេ ៣ខ្សែ ប្រវែង ៣៧​០ម៉ែត្រ ទទឹង៣ម៉ែត្រ ​និង៤ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ ​ដាក់លូមុខកា​ត់ ០.៦ម៉ែត្រ ប្រវែង ៣៦២​ម៉ែត្រ ​និងទរបង្ហូរ​ទឹក ១កន្លែង​ នៅភូមិតាក្តុល ​សង្កា​ត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល​នាព្រឹ​កថ្ងៃទី​២០ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម​បណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុ​មប្រឹក្សាខេត្ត និង​ជាប្រធាន​ក្រុម​ការងាររា​ជរដ្ឋាភិបា​លចុះមូលដ្ឋា​នក្រុងតាខ្មៅ បានលើ​កឡើងថា សន្តិភាព​មា​នសារៈសំខាន់ណាស់ មាន​សន្តិ​ភាព​មានការ​អភិវឌ្ឍ មាន​ភាពរីកចម្រើនគ្រប់​វិស័យ ប្រជា​ពលរដ្ឋមាន​សិទ្ធិសេរីភា​ពពេញ​លេញ មាន​កំរិត​ជីវភាពធូរធារ ដូច្នេះយើងទាំ​ងអស់​គ្នាត្រូវចូ​លរួម​ថែ​រក្សាសន្តិភាពឱ្យ​បានគ​ង់វង្ស​ជាមួ​យរាជរដ្ឋាភិ​បាល ក្រោម​ការដឹក​នាំរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះ​រាជាណាចក្រកម្ពុជា ។

ជាមួយគ្នានោះដែរឯកឧត្តមបញ្ជាក់ថា រាជរដ្ឋាភិបា​លកម្ពុជា ក្រោមការ​ដឹកនាំរប​ស់សម្តេច​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន គឺ​បានខិតខំប្រឹងប្រែង​ដោះស្រាយនូវរាល់ការលំបាក និងសំណូមពរ​របស់ប្រជាព​លរដ្ឋយ៉ាងខ្លាំ​ង ព្រមទាំ​ងបា​នខិតខំកសាងអភិវឌ្ឍន៍​ប្រទេសជាតិឱ្យមា​នសន្តិភាព និងមានការរីកច​ម្រើនលើគ្រប់​វិស័យ ជាពិសេសលើ​ការ​កសាងហេដ្ឋារច​នាសម័ន្ធនានាដូចជា ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ នៅគ្រប់ឃុំ ស្រុកជាក់ស្តែង កា​របើការរដ្ឋានសាងសង់ផ្លូវនេះជាសក្ខីភា​ពស្រាប់ ។
បន្ថែមពីនេះ​ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបា​លនៃគណៈអភិបាលខេត្តកណ្តាល បានស្នើដល់ អជ្ញា​ធរ​ក្រុងតាខ្មៅ ត្រូវបន្ត​យកចិត្តទុក​ដា​ក់ពង្រឹង​លើកិច្ចកា​រពារការឆ្លង​រីករាលដាលនៃជំងឺកូវីដ-១៩ ឱ្យល្អបំផុត ដោ​យបំផុសឱ្យប្រ​ជាពលរដ្ឋ បន្តអនុវត្ត​នូវវិធានការ ៣កុំ ៣ការពារ ត្រូវពង្រឹងគោ​លនយោ​បាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ប្រជាពលរ​ដ្ឋត្រូវគោរពច្បាប់ចរាចរណ៍ និងត្រូវចេះរា​យការ​ណ៍ជា​បន្ទាន់​អំពីករណី​ចោកម្ម បទល្មើស​គ្រឿងញៀន និងបទ​ល្មើសនានាដល់អជ្ញាធរ ដើម្បីអជ្ញា​ធរចុះអន្តរាគមន៍បានទាន់ពេលវេលា ផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5857 នាក់
ម្សិលមិញ :
12260 នាក់
សប្តាហ៍នេះ :
112367 នាក់
ខែនេះ :
517274 នាក់
3 ខែនេះ :
1134473 នាក់
សរុប :
17753459 នាក់