ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ នាំយក​អំ​ណោយ​ចូល​រួម​រំលែក​ទុក្ខគ្រួសា​រសព​ដែលរងគ្រោះ ដោយសាររន្ទះបាញ់ស្លាប់ នៅក្នុងស្រុក​មង្គលបូរី
Wed,20 April 2022 (Time 02:23 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 225នាក់)


(បន្ទាយមានជ័យ)៖លោក លី សារី អនុប្រធាន​អចិន្រ្តៃគ​ណៈកម្មាធិ​ការសាខា​កាកបាទ​ក្រហ​មកម្ពុជា​ខេត្ត​បន្ទាយមានជ័យ អមដំណើរ​ដោយ​លោក ​គង់ ដារ៉ា សមាជិក​គណ​កម្មាធិការ​សាខាកា​កបាទ​ក្រហ​មកម្ពុជាខេត្ត លោក រ័ត្ន ដាស៊ី​ណង់ អភិបាលស្រុកមង្គលបូរី លោក អ៊ូ សុភាព លោក ឆុំ ឆាន អភិ​បា​លរងស្រុកមង្គលបូរី និងក្រុមកា​រងារ រសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ បានចុះសូ​រសុខ​ទុក​និងនាំយក​អំ​ណោ​​យ​សាខា​កា​កបាទក្រហមកម្ពុជាខេត្ត ជាសម្ភារៈ និងថ​វិការមួយចំនួន ចូលរួមរំ​លែក​ទុក្ខជាមួ​យក្រុមគ្រួសារសព ដែល​រងគ្រោះដោយ​សាររន្ទះបាញ់ស្លាប់ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ នៅភូមិសំ​បួរ ឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ជាមួយគ្នានោះ​លោក លី សារី បានមានប្រសាសន៍ពាំនាំ​ការសាកសួរសុខទុក្ខ និងចូលរួមសោ​កស្តាយ​ចំពោះគ្រួសារសព ពីសំណា​ក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធា​នកាកបា​ទក្រហម​កម្ពុជា ជានិច្ចកាលស​ម្តេចតែងតែ​យកចិត្តទុក្ខដាក់គិតគូរ ពីទុក្ខលំបា​ករបស់​បងប្អូនប្រ​ជាពល​រដ្ឋគ្រប់ឧប្បទ្ទវហេ​តុផ្សេងមិនថាទីជិតក្តី ឫឆ្ងាយក្តី។

លោកបានបន្តថា៖ក្រោយពីទទួលបានព័ត៌មាន លោ​កក៏បានដឹកនាំក្រុមការងារ​ចុះសួរសុកទុក្ខ និងនាំ​យ​ក​អំ​ណោយ ព្រមទាំ​ងថវិ​កាមួយ​ចំនួន ចូលរួ​មចំណែ​ករំលែ​កទុក្ខដ៏ក្រៀម​ក្រំនេះ ជាមួយ​ក្រុម​គ្រួសារសព​ ដែល​បាន​បាត់បង់​ស្វាមី​ជាទី​ស្រសាញ់ ហើយ​ក៏ជា​ការចូលរួ​មចំណែកកា​ត់​បន្ថ​យជីវ​ភាព​បា​នមួយ​ផ្នែក​ផងដែរ។
អំណោយដែលត្រូវយ​កមកចូលរួ​មចំណែ​ករំលែ​កទុក្ខជាមួយគ្រួសា​រសព​នោះរួមមាន៖អង្ករ​ ៧៥​គីឡូ​ក្រាម,ទឹកសុទ្ធវីតាល់​ ​៤កេស ,ទឹកសុទ្ធ ៥យួរ ,ទឹកត្រី ៣យួរ, ទឹកស៊ីអ៊ីវ ៣យួរ ,មី ៣កេស ,ទឹកក្រូច​ដបធំ​១យួរ ,ត្រីខ៣យួរ,កូការដបតូច៤យួរ,ឃីត១កញ្ចប់ និងថវិការ ចំនួន៣០ម៉ឺនរៀលផងដែរ ។
សូមបញ្ជាក់ផងដែរថា៖ករណីរន្ទះបាញ់បណ្ដាល​ឲ្យមនុស្សស្លាប់១នាក់កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១៥ និង៣០នាទី មានឈ្មោះ ប្រិម ក្រក់ ភេទប្រុស ឣាយុ ៥៩ឆ្នាំ រស់នៅភូមិ​សំបួរ​ ឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ក្នុងខណៈដែលកំពុងភ្ជួរស្រែ នៅខាងត្បូងភូ​មិសំបួរ ចំងាយប្រហែល២០​០០ម៉ែត្រ ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3104 នាក់
ម្សិលមិញ :
12260 នាក់
សប្តាហ៍នេះ :
109614 នាក់
ខែនេះ :
514521 នាក់
3 ខែនេះ :
1131720 នាក់
សរុប :
17750706 នាក់