ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម គួច ចំរើន ដឹកនាំក្រុមការងារសំណេះសំណាល និងនាំយកអំ​ណោយ ចែកជូនប្រជាពល​រដ្ឋដែល​មា​នជីវភាពខ្វះខាតចំ​នួន៣១៩គ្រួសារ ម​កពីទាំង៤ឃុំ ​នៃស្រុកស្ទឹងហាវ
Tue,19 April 2022 (Time 08:08 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 262នាក់)


ខេត្តព្រះសីហនុ៖ថ្លែងក្នុង​ឱកាសអញ្ជើញជួប​សំណេះសំណាល និងនាំយក​អំណោយ​របស់សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធា​នកាកបាទក្រហមកម្ពុជា ចែកជូនប្រជាព​លរដ្ឋ​ដែលមា​នជីវភាព​ខ្វះខាត​ចំនួន៣១៩គ្រួសារ មកពី៤ឃុំ នៃស្រុកស្ទឹ​ងហាវ ក្នុងនោះ​ឃុំកំ​ពេញចំនួន​៧៤​គ្រួសារ ឃុំអូ​ត្រេះចំ​នួន១៤៣គ្រួសារ​ ឃុំទំនប់រល​កចំនួន៥៧គ្រួសា​រ និង​ឃុំកែវផុស ចំនួន៤​៥គ្រួសារ នាព្រឹក​ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០​២២ ឯកឧត្ត​ម គួច ចំរើន ប្រធា​នគ​ណៈកម្មាធិ​ការសា​ខាកាក​បា​ទក្រហ​មកម្ពុជា ខេត្តព្រះ​សីហនុ បានលើ​កឡើងថា ថ្មីៗ​នេះ​ ឯកឧត្តម​បានផ្តួចផ្តើម​គំនិត​ឱ្យ​មេ​ឃុំ ចៅ​សង្កាត់ ចុះ​ជួប​ប្រជា​ពល​រដ្ឋនៅតាមខ្នងផ្ទះ ​ពិសេ​សចង់ដឹង​អំ​ពី​កង្វល់ និង​សំណូ​មពរប​ងប្អូនប្រ​ជាពលរដ្ឋ ជួបកា​រលំ​បាកអ្វីខ្លះ រួច​លើ​កសំ​ណើ​មក​សាខាកាកបាទ​ក្រហម ដើម្បី​ស្នើសុំបន្ត​ទៅសម្តេច​កិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដើម្បីនាំ​យក​អំណោយ​យកមកចែកជូនបងប្អូន ​ឲ្យបាន​ទាន់​ពេលវេលា ។

ជាមួ​យគ្នានោះដែរឯកឧត្តម ក៏បានថ្លែង​កោតសរសើរចំពោះមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ដែលបាន​ចូលរួមការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងការរៀបចំកម្មវិធីកម្សាន្តនានា នៅ​តាមកន្លែងកម្សាន្តក្នុងខេត្តព្រះសីហនុ និងផ្សព្វផ្សាយពីគោលការណ៍គោរពច្បាប់ចរាចរណ៍ ពិសេស​មិនមា​នគ្រោះថ្នាក់​ចរាចរណ៍ឆក់យកអាយុជីវិតបងប្អូនប្រជាពលរដ្ឋ ក្នុងឱកាស​បុណ្យចូលថ្មី​នេះ​ឡើយ។ទន្ទឹមនឹងនោះមន្ត្រីសុខាភិបាលរបស់យើងបានខិតខំបំពេញការងារយាមប្រចាំការ ដើម្បី​ចាំជួយសង្គ្រោះបងប្អូនប្រជាព​លរដ្ឋ ដោយប្រការណាមួយ ព្រោះយើង​ជាមន្ត្រី​ត្រូវបំរើសេវា​ជូន​ប្រជាពលរដ្ឋ ហើយនេះ​ជាគោលនយោបាយរបស់រាជរដ្ឋាភិបាល។ជាងនេះទៅទៀត យើងក៏បា​នធ្វើការ​កែលម្អប្រព័ន្ធសុខា​ភិបាល ពិសេសវេនប្រចាំ​ការនៅតាមមណ្ឌលសុខភាព ត្រូវមាន​គ្រូពេ​ទ្យប្រចាំការ២​៤ម៉ោងលើ២៤ម៉ោង ក្នុងក្របខណ្ឌទូទាំងខេត្ត ដោយពង្រឹងកា​រទទួលខុស​ត្រូវក្នុង​ការបម្រើសេវាឱ្យទាន់ពេ​លវេលា ក្នុងនាមជាមន្ត្រីបម្រើសេវាសាធារណៈលើវិស័យសុខាភិបាល។

អំណោយដែលត្រូវចែកជូនប្រជាពលរ​ដ្ឋក្រីក្រទាំង៣១៩គ្រួសារ ក្នុងមួយគ្រួសារទទួ​លបានអង្ករ២​៥គីឡូ​ក្រាម ,មី១កេស ,ត្រីខ១​០កំប៉ុង ,ទឹកត្រី១យួរ ,ឃីត១កញ្ចប់ (សារ៉ុង១ ក្រមា១ មុង១ ភួយ១) កន្ទេល១ ,ម៉ាស់១កញ្ចប់ ,ជែល១ដប និងថវិកា ចំនួន៥ម៉ឺនរៀលផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3933 នាក់
ម្សិលមិញ :
12260 នាក់
សប្តាហ៍នេះ :
110443 នាក់
ខែនេះ :
515350 នាក់
3 ខែនេះ :
1132549 នាក់
សរុប :
17751535 នាក់