ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អភិបាលខេត្តកំពង់ចាម អញ្ជើញជា​ធិបតីភាព ក្នុងពិធីប្រកា​សចូលកាន់មុខតំណែង អភិបាល អភិបាល​រង នៃគណៈ​អភិបាល​ក្រុង និងនាយ​ករដ្ឋបាល​សាលាក្រុងកំពង់ចាម
Tue,19 April 2022 (Time 05:06 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 224នាក់)


(កំពង់ចាម)៖ឯកឧត្តម ​អ៊ុន ចាន់ដា អ​ភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ អញ្ជើញជា​ធិបតីភាព ក្នុងពិធីប្រកា​សចូលកាន់មុខតំណែង អភិបាល អភិបាល​រង នៃគណៈ​អភិបាល​ក្រុង និងនាយ​ករដ្ឋបាល​សាលាក្រុងកំពង់ចាម។

ពិធីនេះបានធ្វើឡើងនៅ​សាលាខេត្តកំពង់ចាម ដោយមានការចូលរួមពី​​ឯកឧត្តមប្រធានសា​លាដំបូង​ខេត្ត តំណាងព្រះរាជអាជ្ញា លោក លោក​ស្រីអភិបាលរងខេត្ត សមា​ជិកក្រុមប្រឹក្សាខេត្ត កងកំលាំ​ងទាំង​បី លោក លោកស្រី នាយក នា​យករងរដ្ឋបាល ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត លោកអ​ភិបា​លក្រុង ស្រុក សមាជិកក្រុមប្រឹក្សាក្រុង លោក លោ​កស្រីចៅសង្កាត់ ចៅសង្កាត់រង និងមន្ត្រី​ពាក់ព័ន្ធមួ​យចំនួនផងដែរ ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានផ្តល់អនុសាសន៍​ក្រើនរំលឹក ដល់លោក លោកស្រី អភិ​បាល អភិបាលរង នៃគណៈអភិបាលក្រុង ​ដែលទើបប្រកាសចូលកាន់តំ​ណែងថ្មី រួមនឹងលោកស្រី នាយ​ករដ្ឋបាលសាលាក្រុង នូវគោលការណ៍មួ​យចំនួនដូចខាងក្រោមៈ
- ក្នុងនាមជាថ្នាក់ដឹកនាំ ត្រូវចេះ​ដឹកនាំឱ្យមន្ត្រីចេះ ធ្វើការចេះសម្របសម្រួល និងចេះ​ដោះ​ស្រាយបញ្ហា។
​- ​ក្នុងនាថ្នាក់ដឹកនាំ ត្រូវ​ចូលរួមគ្រប់ជាមួយ ភាគីពាក់ព័ន្ធទាំងអស់ ដើ​ម្បីពង្រឹង សន្តិសុខ ​សុវត្ថិភាព​សណ្តាប់ធ្នាប់ឱ្យបានល្អប្រសើរ ដើម្បីទទួលបា​នទំនុកចិត្តពីប្រ​ជាពលរដ្ឋ និងថ្នាក់ដឹកនាំ។
- ​ត្រូវខិតខំបម្រើការផ្តល់សេវាសាធារណៈ ជូនបប្រជាពលរដ្ឋ​ឱ្យបានល្អប្រសើរ។
- ​ត្រូវ​រក្សាខ្សែក្រវ៉ាត់ជ័យលាភីរំដួល ៣ទង តាមរយៈការ​រួបរួមសាមគ្គីគ្នាធ្វើចលនា ទីក្រុងស្អាត នឹង​ដើម្បីចូលរួមប្រឡង​ប្រណាំងទីក្រុងស្អាត នៅឆ្នាំ២០​២៣ ខាងមុខឱ្យទទួលបានលទ្ធផលល្អប្រសើរ។
​- ត្រូវរក្សា​សន្តិសុខ សុវត្ថិភាព និងចែកខិត្តប័ណ្ណផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋ បានយល់ដឹង​អំពីការ​បោះឆ្នោត ។
- ត្រូវរក្សាសាមគ្គីភាព ផ្ទៃ​ក្នុងឱ្យបានកាន់តែរឹងមាំ និងត្រូវចេះ​ផ្តល់ឱ្យដល់មន្រ្តី ចំនួនបី រួមមាន:​ឱ្យមន្ត្រីចេះធ្វើការ,ឱ្យមន្ត្រីចេះស​ម្រេចចិត្ត,ឱ្យមន្ត្រីមានធនធានសម្រាប់ធ្វើការ ។

ជាចុងក្រោយឯកឧត្តម អភិបាលខេត្ត សង្កត់ធ្ងន់ថា ក្នុងនាមជាថ្នា​ក់ដឹកនាំអង្គភាពមួយ ត្រូវ ចេះរួ​បរួម សាមគ្គីភាពរវាងមន្ទីរ អង្គភាព ពាក់ព័ន្ធ ជុំវិញខេ​ត្ដឱ្យបានល្អប្រសើរ ដើម្បីនាំមកនូវ​ភាពជោគ​ជ័យជូនអង្គភាព៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5725 នាក់
ម្សិលមិញ :
12260 នាក់
សប្តាហ៍នេះ :
112235 នាក់
ខែនេះ :
517142 នាក់
3 ខែនេះ :
1134341 នាក់
សរុប :
17753327 នាក់