ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
លោកជំទាវ បាន ស្រីមុំ ជួបសំណេះ​សំណាល ​និង​ពង្រឹង​សមត្ថភា​ពមន្ត្រីថ្នាក់ក្រោមជា​តិទាំង​១៣ភូមិ នៅសង្កាត់​ប៉ៃលិន ​ក្រុងប៉ៃលិន
Mon,18 April 2022 (Time 07:35 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 244នាក់)


(ប៉ៃលិន)៖បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញនូវយុទ្ធ​សាស្ត្រផ្ទេរ​អំណាចទៅ​ដល់អាជ្ញាធរថ្នា​ក់ក្រោមជាតិ ដើម្បី​ពង្រឹងគោលនយោ​បាយស្តីពីកំ​ណែទម្រង់វិមជ្ឈការ-និងវិសហមជ្ឈការ គណៈអ​ភិបាល​ខេត្តប៉ៃលិ​ន លោកជំទាវ បាន ស្រីមុំ ​បានចុះ​សំ​ណេះសំណាល សួរសុខទុក្ខដ​ល់លោក​មេ​ភូមិ អនុភូមិ ​និងសមា​ជិកភូមិទាំង​១៣ នៅក្នុង​សង្កាត់​ប៉ៃលិន ក្រុង​ប៉ៃលិន ដើម្បីពង្រឹង​សមត្ថភាព​អាជ្ញា​ធ​រមូល​ដ្ឋានឱ្យកា​ន់តែប្រសើ​រឡើង ក៏ដូច​ជា​អប​អរសា​ទ​រឱកាសបុណ្យចូ​លឆ្នាំថ្មីប្រពៃ​ណីជា​តិខ្មែរ​។

នាឱកាសនោះដែរលោកជំ​ទាវអភិបាលខេត្តប៉ៃ​លិន បានពាំនាំ​ការសាកសួរសុខទុក្ខ នឹករលឹកពី​សំណាក់​សម្ដេចតេ​ជោ ហ៊ុន សែន នាយ​ករដ្ឋមន្ត្រីនៃរកម្ពុជា សម្ដេចក្រឡា​ហោម ស ខេង ឧប​នាយក​រដ្ឋមន្ត្រី និង​ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចំពោះបងប្អូន​ប្រជាពលរដ្ឋនៅមូលដ្ឋាទាំងអស់។

លោក​ជំទាវ បន្តថា សម្ដេចទាំងទ្វេ តែ​ងតែគិតគូរដល់សុខទុក្ខ និង​ជីវភាព​រស់នៅ​របស់ប​ងប្អូន​ប្រជាពលរដ្ឋយើង រួមសុខទុក្ខ ជាមួយ​បងប្អូនប្រជាពលរដ្ឋទាំងអស់ ព្រមទាំងបាន និងកំពុង​អនុវត្ត​យ៉ាងសកម្មនូវ​ការថែរក្សា សុខសន្តិភាព សណ្ដា​ប់ធ្នាប់សង្គម ជូនបងប្អូនប្រជា​ពលរដ្ឋ។ជាក់ស្ដែង ប្រ​ទេសកម្ពុជាបច្ចុប្បន្នកំពុង​មានការអភិវឌ្ឍរី​កចម្រើនលើគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ និងអា​ណាចក្រ ស្ពាន ថ្នល់ សាលារៀន​ មន្ទីរពេទ្យ វត្តអារាម ប្រព័ន្ធធារាសាស្ត្រ ប្រព័ន្ធអគ្គិសនី ប្រព័ន្ធទឹ​កស្អាត មានកា​រអភិវឌ្ឍរីកចម្រើននៅគ្រប់ទីកន្លែង តាំងពីទីប្រជុំជន រហូតដ​ល់ទីជនបទ​ដាច់ស្រ​យាល។

បន្ថែមលើ​នេះ លោកជំទាវ បាន ស្រីមុំ ក៏​បានណែនាំ ផ្តាំផ្ញើដល់លោកមេភូមិ អនុភូមិ និងស​មាជិកភូមិទាំងអស់ ត្រូវយកចិត្តទុ​កដាក់ក្តាប់ឱ្យបា​នពីរស្ថានភា​ពរស់​នៅរបស់បងប្អូន​ប្រជាព​លរដ្ឋនៅក្នុងភូមិ នឹងត្រូវធ្វើរបា​យការណ៍ឱ្យបានទៀងទាត់ ច្បាស់លាស់ មកកាន់ថ្នាក់លើរបស់ខ្លួន។ បញ្ហា​ដែលលោកមេ​ភូមិ អនុភូមិ និងសមាជិកភូមិទាំ​ងអស់ត្រូវយកចិត្តទុកដាក់នោះគឺ៖ ទី១.ស្ដាប់ឱ្យបានពីរចំ​នួនប្រជាពលរដ្ឋ ដែលធ្វើចំ​ណាកស្រុកទៅធ្វើការនៅក្រៅប្រទេស។
ទី២.​ស្ដាប់ឱ្យបា​នពីរចំនួនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតពិតប្រាកដនៅក្នុងភូមិ ដើម្បីធ្វើកា​រផ្ដល់ជំនួយឧបត្ថម្ភដល់ពួកគាត់។
ទី៣.ក្តាប់ឱ្យ​បានពីរចំនួនប្រជាពល​រដ្ឋ ដែល​មានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត និងជំរុញណែ​នាំឱ្យពួកគាត់​ត្រៀមទៅបោះ​ឆ្នោតឱ្យបានគ្រប់គ្នា។
ទី៤. ចូលរួមឱ្យបានសកម្មក្នុ​ងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបា​លកម្ពុ​ជា ដូចជា ការទប់ស្កាត់កា​រលេងល្បែងស៊ីសងគ្រប់ប្រភេទ ការជួញដូរ និងប្រើប្រាស់គ្រឿង​ញៀន ការចូលរួ​មអនុវត្តច្បាប់ចរាចរណ៍ឱ្យបានល្អប្រសើរ អប់រំណែនាំកូនចៅឱ្យប្រព្រឹត្តនូវអំពើល្អ កុំឱ្យមានក្មេងទំនើងជាដើម៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5365 នាក់
ម្សិលមិញ :
12260 នាក់
សប្តាហ៍នេះ :
111875 នាក់
ខែនេះ :
516782 នាក់
3 ខែនេះ :
1133981 នាក់
សរុប :
17752967 នាក់