ជនសង្ស័យម្នាក់ ដែលធ្វើសកម្មភាពគាស់ទម្លុះទ្វារផ្ទះពលរដ្ឋយកសម្ភារៈ ត្រូវកម្លាំងនគរបាលចាប់ឃាត់ខ្លួន
(ភ្នំពេញ)៖ជនសង្ស័យម្នាក់ ដែលធ្វើសកម្មភាពគាស់ទម្លុះទ្វារផ្ទះប្រជាពលរដ្ឋយកសម្ភារៈ នៅចំណុចមុខផ្ទះលេខ FS8 ផ្លូវលេខ៤៣៤ ក្រុមទី៣៤ ស្ថិតនៅក្នុងភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ ត្រូវកម្លាំងជំនាញព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹក ធ្វើការឃាត់ខ្លួន។
ជនសង្ស័យមានឈ្មោះ កាន់ ផាន់ណា ភេទប្រុស អាយុ៣៨ឆ្នាំ ទីលំនៅមិនពិតប្រាកដ មុខរបររើសអេតចាយ។ចំណែកជនរងគ្រោះឈ្មោះ ឡេង សុវណ្ណរិទ្ធ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា ស្នាក់នៅផ្ទះលេខ១២BB ផ្ទះ៥B ភូមិសន្សំកុសល៥ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
ជនសង្ស័យ រួមនឹងវត្ថុតាង សមត្ថកិច្ចបានឃាត់ខ្លួន នាំទៅកាន់អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវីធីច្បាប់ ៕