ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភស័ង្កសី ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ ខូចធ្ងន់ និងស្រាល នៅក្នុងស្រុក​ស្វាយចេក
Mon,18 April 2022 (Time 12:03 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 238នាក់)


(បន្ទាយមានជ័យ)៖ឯកឧត្តម អ៊ុំ រាត្រី អភិបាល​នៃគណៈអិបាល​ខេត្តបន្ទាយមានជ័យ លោកឧ​ត្តមសេនី​យ៍​ត្រី សឹង្ហ ទុំ មេបញ្ជា​ការ កងពល​តូចថ្មើជើង​លេខ៥១ ​ស្នង​ការរង អភិបាល​ស្រុកស្វា​យចេក នាថ្ងៃទី១៨ ខែមេ​សា ឆ្នាំ២០២២ បានដឹកនាំកម្លាំ​ងអន្តរាគមន៍ វរសេនាតូចថ្មើរ​ជើងលេ​ខ៥១​៤ កងព​លតូចថ្មើរជើងលេខ​៥១ ចំនួន៦៧​នាក់ សហការជាមួយ​កម្លាំងចម្រុះ អាជ្ញាធរមូ​លដ្ឋាន នាំយ​កអំ​ណោ​យ​ស័ង្កសី ឯកឧត្តម ហ៊ុន ម៉ាណែត និ​ងលោកជំទាវ ចុះជួយរុះរើ ជួសជុលផ្ទះជូ​នប្រជា​ពលរដ្ឋ​ដែលរងគ្រោះដោយខ្យល់កន្រ្តាក់ កាល​ពីវេលាម៉ោង១៨ និង៣០នាទី នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០​២២ ក្នុងឃុំចំនួន៤ ស្ថិតក្នុងស្រុ​កស្វាយចេក ខេត្តបន្ទាយមានជ័យ ក្នុងនោះការខូចខាតធ្ងន់ និង​ស្រាល សរុបចំនួន ៨២ខ្នង មិនបណ្តាលឲ្យប្រជា​ពលរដ្ឋរងបួសនោះទេ។

ដោយ​មានការ​យកចិត្តទុកដាក់​ពីសំណាក់ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជា​ការ​រង មេបញ្ជាការ កងទ័ពជើង​គោក បានផ្តល់ស័ង្កសី ដើម្បីរក្សាទុក​នៅអង្គភាពកង​ពលតូចថ្មើរ​ជើងលេខ៥១ ត្រៀមសម្រាប់ជួយជួសជុល និងកសាងផ្ទះជូនប្រជាពលរដ្ឋ ឡើងវិញ ក្នុងប្រតិបត្តិ​ការជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់បានទាន់ពេលវេលា។

ឯកឧត្តម អភិបាលខេត្ត ​អភិបាលស្រុក ប្រជាពល​រដ្ឋ និងអាជ្ញាធរមូលដ្ឋាន បានគោរពថ្លែងអំ​ណរគុណយ៉ាង​ជ្រាលជ្រៅបំផុត ជូនចំពោះ ​ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលតែង​តែយក​ចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋទូទៅជួបការលំបាក និងជួបគ្រោះមហន្តរាយផ្សេងៗ និង​សូមឯកឧត្តម និងលោកជំទាវ មានសុខភាពល្អបរិបូរណ៍ ទទួលជោគជ័យគ្រប់ភារកិច្ច ជូន​ជាតិមា​តុភូមិ និងប្រជាជនជានិច្ចនិរន្តរ៍ និងគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនា​យករដ្ឋ​មន្រ្តីនា​ពេលអនាគត៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3982 នាក់
ម្សិលមិញ :
12260 នាក់
សប្តាហ៍នេះ :
110492 នាក់
ខែនេះ :
515399 នាក់
3 ខែនេះ :
1132598 នាក់
សរុប :
17751584 នាក់