ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
លោកជំទាវ បាន ស្រីមុំ ដឹកនាំ​ក្រុមការងារធ្វើ​ពិធី​ក្រុងពាលី ស្តូបប្រា​ង និងអ​ភិសេកព្រះ​ពុទ្ធរូបនៅ​លើភ្នំខៀវ ទុកតម្កល់​សម្រា​ប់ភ្ញៀវ​ទេស​ចរ និងពុទ្ធបរិ​ស័ទគោរពបូជា
Wed,13 April 2022 (Time 01:31 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 401នាក់)


(ប៉ៃលិន)៖​លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងក្រុមការងារ អញ្ជើញ​ចូលរួមក្នុង​ពិធីក្រុងពាលី ស្តូបប្រាងតម្កល់ព្រះពុទ្ធរូប និង​អ្នកតាភ្នំខៀវ (ទឹកធ្លាក់អូរតាវ៉ៅភ្នំខៀវ) ដែល​ស្ថិតនៅ​រមណីយដ្ឋាន ទឹកធ្លាក់អូរតាវ៉ៅ ភូមិកូនខ្លុង ​សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើមី្បទុក​តម្កល់សម្រាប់ភ្ញៀវ​ទេសចរ និងពុទ្ធបរិស័ទ្ធ គោរពបូជានិ​ងបួងបួ​សសុំនូវ​សេចក្តីសុខ​សប្បាយ ពីម្ចាស់​ទឹកម្ចាស់ដី និង បារមី អ្នកគង់ប្រថាប់ថែរក្សាការពារ នៅលើទឹកដីខេត្តប៉ៃលិន។

ក្នុងនោះដែរលោកជំទាវ បាន ស្រីមុំ ក៏​បានធ្វើពិធីឧទ្ទិសបួងសួង សូមនូវព្រះបារមីដ៏ស័ក្តសិទ្ធិ ដែល​គង់ប្រថាប់ថែរក្សានៅលើទឹកដីប៉ៃ​លិន ជាពិសេសអ្នកតាភ្នំខៀវ និង បារមីលោកយាយយ៉ាត អរុក្ខអ​រក្សអ្ន​កតាគ្រប់ទិសទី និង ទេវតាគង់ថែរក្សានៅភ្នំខៀវនេះ ថែរក្សាថ្នាក់ដឹកនាំ និងបងប្អូន​ប្រជាព​លរដ្ឋខេត្ត​ប៉ៃលិនទាំងអស់ សូមជួប​តែសេចក្តីសុខ រកស៊ីសមប្រកបដំំណំាចម្ការ និងមានភ្ញៀវ​ទេសចរណ៍​មកដំណើរកំសាន្ត នៅខេត្តប៉ៃលិនយើងក្នុង​ឱកាសបុណ្យចូ​លឆ្នាំនេះ​ច្រើនកុះ​ករហើយ​សុខសុវត្ថិភាព។

ជាមួយគ្នានោះដែរលោកជំទាវអភិ​បាលខេត្ត ក៏បានកញ្ជាក់ផងដែរថា៖ ដោយមើល​ឃើញពីសក្តានុ​ពល នៃវិស័យទេស​ចរណ៍ធម្មជាតិ និងដើម្បីលើកកម្ពស់សោភ័ណភាព រមណីដ្ឋានធម្មជា​តិទឹកធ្លា​ក់អូរតាវ៉ៅ (ភ្នំខៀវប៉ៃលិន) លោ​កជំទាវ បាន ស្រីមុំ បានណែ​នាំអោយយុវជន សសយក ខេត្ត សហការ​ជាមួយមន្ត្រីជំនាញ ធ្វើការរៀបចំសណ្តាប់ធ្នាប់ អនាម័យ និងកែរលម្អហេ​ដ្ឋារចនាសម័ន្ធ​នានា ព្រមទាំងរុះរើកញ្ចុះដែលពុកផុយចេញ និងដាក់ជំនួសដោយកញ្ចុះថ្មី ដែលមានរចនាប​ថ​បែបទា​ក់ទាញ ប្រកបដោយសុវត្ថិភាព សម្រាប់ទទួលភ្ញៀវទេសចរណ៍ ចូលមកកម្សាន្តនៅ​លើទឹក​ដីដ៏តូចច្រឡឹង​នៃខេត្តត្បូងពេជ្រមួយនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3837 នាក់
ម្សិលមិញ :
12260 នាក់
សប្តាហ៍នេះ :
110347 នាក់
ខែនេះ :
515254 នាក់
3 ខែនេះ :
1132453 នាក់
សរុប :
17751439 នាក់