ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ក្រុមហ៊ុន​(វីស៊ីធីរៀលអ៊ីស្ទេក​ឯក) ផ្តល់អំ​ណោយជាគ្រឿងឧប​ភោគបរិភោគ​ ជូន​ពលរដ្ឋ​ដែលមាន​ជីវិភា​ពខ្វៈខាត ចំនួន​២០០គ្រួសារ នៅសង្កាត់​និមិត្ត ក្រុងប៉ោយប៉ែត
Wed,13 April 2022 (Time 01:03 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 247នាក់)


(បន្ទាយមានជ័យ)៖ក្រុមហ៊ុន​(វីស៊ីធីរៀលអ៊ី​ស្ទេកឯក)នៅ​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ២០២២ បាននាំយក​ អំ​ណោ​យជាគ្រឿង​ឧប​ភោគបរិភោគ ផ្តល់ជូន​ប្រជា​ពលរដ្ឋ ដែលមាន​ជីវិភាពខ្វៈខាត​ចំនួន២០​០គ្រួសារ នៅភូមិ​សូរិយ៉ា ​សង្កាត់និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានមានប្រសាសន៍ថា៖ក្នុងរយៈពេល២ឆ្នាំ​ចុងក្រោយ​នេះ ប្រជាពលរដ្ឋក្រុងប៉ោយប៉ែតទាំងមូល បានរងផលប៉ៈពាល់​ដោយសារ​ការីករា​លដាល​នៃកូ​វីដ១៩ បានធ្វើ​​ឲ្យរោងចក្រ សហគ្រាស កាស៊ីណូ ភោជ​នីយ៍ដ្ឋាន សណ្ឋាគារ និងក្រុម​ហ៊ុនផ្សេង​ជា​ច្រើនត្រូវ​បានបិតទ្វារ ជាពិ​សេសទៀតនោះ គឺការបិតច្រកទ្វា​រព្រំដែនអន្តរជាតិប៉ោយប៉ែត បានធ្វើ​ឲ្យ​ប៉ៈពាល់យ៉ាងខ្លាំង​ដល់បងប្អូន​ជាកម្មករអូសរទេះ និងបងប្អូនប្រជាពលរដ្ឋស៊ីតាម​ព្រំដែនថៃ ចេញព្រឹ​កវិ​លល្ងាច ត្រូវបានសម្រាកការងារ និងកម្មករសំណង់មួយចំនួន​មិនមា​នការងារធ្វើ ដោយ​សា​រម្ចាស់​សំណង់ត្រូវបានផ្អាកការសាងសង់។

លោកបានបញ្ជាក់ថា៖ឆ្នាំ២០២១​ខេត្តបន្ទាយមានជ័យ​រងគ្រោះ​ដោយធម្មជាតិទឹកជំនន់ ក្នុងនោះមាន​ក្រុងប៉ោយប៉ែត ជាប់ព្រំដែនថៃ បានរងគ្រោះដោយធម្មជាតិ​មាន​គ្រោះជំ​នន់ទឹកភ្លៀង និងទឹកធ្លាក់​ពីថៃ បណ្តាលលិចលង់​លំនៅដ្ឋាន និងប៉ៈពាល់ហេដ្ឋារេចនាសម្ព័ន និងផលដំណាំ​កសិកម្មរប​ស់​ប្រជា​ពលរដ្ឋ។

នាឱឱកាសនោះលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ​ ក៏បានថ្លែង កោតសសើ​រដល់​រដ្ឋបាលក្រុងប៉ោយប៉ែត​ បានធ្វើកា​រកៀងគរស្បៀង គ្រឿង​ឧបភោគបរិភោគ សម្ភារៈ​ប្រើប្រាស់ផ្សេងៗ​ពីសប្បុរសជន អង្គកា​រសង្គមស៊ីវិលនានា ហើយថ្ងៃនេះ​ដោយសារ​តែមាន​ការជួយ​ឧបត្ថម្ភពីលោក​នាយ​កក្រុមហ៊ុន វី ស៊ី ធី រៀល អ៊ី​ស្ទេក ឯក បានផ្តល់ជាគ្រឿងឧបភោគ បរិភោគដ​ល់រដ្ឋបាល​ក្រុង ធ្វើការចែកជូ​នប្រជាពលរដ្ឋដែលមានជីវិភាពខ្វៈខាតទាំងនេះ បានចំនួន២​០០គ្រួ​សារ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ ១០គីឡូក្រាម ,មី ១កេះតូច ,ទឹកស៊ីអ៊ីវ ២ដប ,ត្រីខ ២ដប និងត្រីខ ៤កំប៉ុង ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4150 នាក់
ម្សិលមិញ :
12260 នាក់
សប្តាហ៍នេះ :
110660 នាក់
ខែនេះ :
515567 នាក់
3 ខែនេះ :
1132766 នាក់
សរុប :
17751752 នាក់