ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ព្រះគ្រូចៅ​អ​ធិការវត្តអម្ពិល​ពោធិ​ប្រាក់​ អំពាវនា​​វដល់សប្បុរស​ជន​ជួយតាម​សទ្ធាជ្រះថ្លា ​ចូលរួម​ក​សាង​ស្ពានថ្ម​មួយខ្សែ ​តភ្ជាប់​ពីមុខ​វត្តឆ្លងទៅ ឃុំសំ​បួរ​ស្រុកក្រឡាញ់ ដែលកំពុងខ្វះខាត
Tue,12 April 2022 (Time 04:36 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 288នាក់)


(បន្ទាយមានជ័យ)៖ផ្លូវ-ស្ពាន​គឺជា​សរសៃ​ឈាម សេដ្ឋ​កិច្ចដ៏​មាន​សា​រៈសំ​ខាន់​ណាស់​សម្រាប់​បងប្អូ​ន​ប្រ​ជា​ពល​រដ្ឋ ធ្វើដំ​ណើរ​ និ​ង​អា​ស្រ័យ​កា​រដឹក​ជញ្ជូន​កសិ​ផល​នា​នាឆ្លងកាត់​ពីស្រុក​ ខេត្តមួយ ទៅ​ស្រុក​ខេត្តមួយ ជាក់​ស្តែងដោយ​ក្រោម​ការ​ដឹនាំរ​បស់ព្រះតេ​ជគុណ ភិក្ខុ បញ្ញាធរោ លន់ គឹមសាន ព្រះ​គ្រូ​ចៅអ​ធិការវត្តអម្ពិ​លពោធិប្រាក់ ស្ថិតនៅក្នុង​ឃុំប្រាសាទ ​ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយ​មានជ័យ ​បានធ្វើកា​រសា​ងសង់​ស្ពានមួយ​ខ្សែប្រវែង​បណ្ដោយ៥​៥ម៉ែត្រ ទទឹង ៥,៣ ម៉ែត្រ ធ្វើពីបេតុ​ងអាមេ ដោយស្ពាន​នេះតភ្ជាប់ពីមុខវត្តអម្ពិល​ពោធិប្រាក់ ឆ្លងទៅឃុំសំបួ​រ ស្រុក​ក្រឡាញ់​ខេត្ត​សៀ​មរាប ​ចំណា​យថ​វិកាប្រមាណ១២ម៉ឺនដុល្លារ​ស​ហរដ្ឋអាមេរិក ដោ​យ​បច្ចុប្បន្ននៃកា​រសាងស​ង់ស្ពាន​នេះជា​លទ្ធផលបាន ៤០% ហើយកំពុង​មានការខ្វះខាតនោះ ក៏សូមអំពា​វនាវដល់​សប្បុរសជន​នានាទាំ​ងក្នុង និងក្រៅប្រទេស បន្តជួយ​តាមស​ទ្ធាជ្រះថ្លា ទោះសទ្ធាតិចក្ដីច្រើនក្ដី ចូ​លរួមចំ​ណែក​កសា​ងស្ពាន​ថ្មមួយ​ខ្សែនេះ ឲ្យបានរួចរាល់ជា​ស្ថាពរ។

ព្រះតេជគុណ ភិក្ខុ បញ្ញាធរោ លន់ គឹមសាន ព្រះគ្រូចៅអ​ធិការវត្ត អម្ពិលពោធិប្រាក់ បានមាន​សង្ឃដី​ការ ក្រោយ​ពី​ធ្វើពិធី​ក្រុង​ពលីចុះ​បឋមសិលាកន្លងទៅ ក្រោមអធិបតីភាពលោកជំទាវ ឧកញ៉ា ម៉ៅ​ម៉ាល័យ កែ គឹមយ៉ាន ព្រម​ទាំងបានទទួលថវិកា សម្ភារៈ ពីរ​សទ្ធាជ្រះថ្លា ពីសំណាក់ឯកឧត្តម លោក​ជំទាវ អស់លោ​ក លោកស្រី ប្រជាពុទ្ធបរិស័ទជិតឆ្ងាយនោះមកព្រះគ្រូ លន់ គឹមសាន បាន​ធ្វើការ​ដឹកនាំកសាងស្ពាននេះ​បាន ៤០% តែបច្ចុប្បន្ន​កំពុងមានការខ្វះខា​តថវិកាដើម្បីកសាងបន្ត។ ព្រះ​តេជ​គុណមាន​សង្ឃដីកាបញ្ជាក់ថា ស្ពានថ្មឆ្លង​ស្ទឹងមួយខ្សែនេះ គឺមានសា​រៈប្រយោជន៍សំ​ខាន់ណាស់ សម្រាប់​ប្រជាពលរដ្ឋឆ្លងកាត់ដូចជា ការដឹកជ​ញ្ជូនកសិផល ​សិស្សានុសិស្សរៀនសូត្រ ប្រាស័យ​ទាក់ទងគ្នារ​វាងខេត្តបន្ទាយមាន​ជ័យ និងសៀមរាប​ដូចនេះសង្ឃឹមជឿ​ជាក់​យ៉ាងមុតមាំថា ឯកឧត្តម​ លោកជំទាវ លោកឧកញ៉ា លោ​ក លោកស្រី សប្បុរសជនក្នុង​និង​ក្រៅប្រទេស​នឹងបន្ត​ជួយជាសទ្ធាជ្រះថ្លា ចូល​រួមចំណែកកសាងស្ពានថ្មមួយ​ខ្សែនេះ ឲ្យបានរួចរាល់ជាស្ថាពរ ទោះសទ្ធា​តិចក្ដីច្រើនក្ដី ក៏បា​ន​នាំម​កនូវ​កម្លាំងសាមគ្គី ក៏ដូចជាការចូ​លរួមចំណែកជាមួយ​រាជរដ្ឋាភិបាលកម្ពុជា ក្នុង​ការអភិវ​ឌ្ឍគ្រប់វិ​ស័យ​ទាំងពុទ្ធច​ក្រ និងអាណាចក្រផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2383 នាក់
ម្សិលមិញ :
12260 នាក់
សប្តាហ៍នេះ :
108893 នាក់
ខែនេះ :
513800 នាក់
3 ខែនេះ :
1130999 នាក់
សរុប :
17749985 នាក់