ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ប្រតិភូមក​ពីខេ​ត្តចំនួន២ ​ក្នុ​ងប្រទេ​សវៀត​ណាម អញ្ជើ​ញម​​កជូន​ព​រ អបអ​រសាទរ​បុ​ណ្យចូល​ឆ្នាំថ្មីប្រ​ពៃណីជា​តិ​ខ្មែរ ដល់​ថ្នា​ក់ដឹក​​នាំខេត្តស្វា​យរៀ​ង(កម្ពុជា)
Tue,12 April 2022 (Time 02:48 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 250នាក់)


(ខេត្តស្វាយរៀង)៖ឆ្នាំនេះជា​ការចា​ប់ផ្ដើមដំបូង ​និងជាលើកទី១ហើយ ដែលខេត្តស្វាយ​រៀង(​កម្ពុជា)និង​ខេត្តឡុងអាន-តៃនិញ​(ប្រទេសវៀត​ណាម) បានជួប​ជុំគ្នា​ដោយ​ផ្ទាល់​សា​រជា​ថ្មី​ឡើងវិញ នៅក្នុង​ខេត្តស្វាយរៀង បន្ទា​ប់ពីខកខានមិនបានជួបជុំគ្នាអស់​រយៈពេល ២ឆ្នាំ ដោយ​សារបញ្ហាឆ្លង​រាល​ដាល​ជាសាកល នៃជំងឺ​កូវីដ-១៩។បើ​ទោះបីជាបញ្ហា​វិបត្តិ នៃជំងឺកូវីដ-១៩នេះ បានក្លាយជារ​បាំង​បង្កឲ្យមា​នផលប៉ះពាល់ដល់ដំ​ណើ​រការជាប្រ​ក្រតី ទៅលើ​ការធ្វើ​ដំណើរ​ចេញចូល​ឆ្លងកាត់​ព្រំដែន​របស់ប្រជាព​លរដ្ឋទាំងសង​ខាងក៏ពិត​មែន ប៉ុន្តែ​ដោយ​ឈលើទិសស្លោក «ភាពជា​អ្នក​ជិត​ខាងល្អ មិត្តភា​ពជាប្រពៃណី កិច្ចស​ហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភា​ពយូរ​អង្វែង» កិច្ចសហ ប្រតិប​ត្តិការ រវាងខេត្ត​យើង​ទាំងបី ក៏​នៅតែ​ត្រូវបា​នធានា និងពង្រឹង​ជាបន្តបន្ទាប់​យ៉ាងមាន​ប្រ​សិទ្ធ​ភាព ដែលឆ្លុះបញ្ចាំង តាមរយៈការស​ហការសម្រប​សម្រួល​យ៉ាង​ជិតស្និទ្ធ ធ្វើឲ្យធា​នាបាន​នូវនិ​រន្តរ៍ភាព នៃការផ្លាស់ប្ដូរ ​និងកា​រចរាចរណ៍ទំនិញ និងផ​លកសិកម្មនៅតាមព្រំដែន ការបង្កល​ក្ខណៈ​ងាយស្រួល​ដល់ប្រជាពលរដ្ឋទាំងសងខាង ធ្វើការប្រមូល​ផ​លដំណាំផ្សេងៗ នៅ​តាម​ព្រំដែនបា​នរលូន និង​ល្អប្រសើរ ការរួមគ្នា​កែលម្អ និងពង្រីក​ហេដ្ឋារ​ចនាសម្ព័ន្ធព្រំដែន ការផ្ដល់​ព័​ត៌មានគ្នា​ទៅវិញទៅ​មកក្នុងកា​រទប់ស្កាត់ និងបង្ក្រា​បបទល្មើសឆ្លងដែនគ្រប់​ប្រភេទ ជាពិសេស​ការជួយ​ឧបត្ថម្ភ​គាំទ្រគ្នា​ទៅវិញទៅមកក្នុង​ការប្រយុទ្ធ ប្រឆាំង​នឹងជំងឺកូវីដ-១៩ ។ឯកឧត្តម ម៉ែន វិបុល អភិបាល​នៃគ​ណៈអភិបាល​ខេត្តស្វាយរៀង មានប្រសាសន៍បែប​នេះក្នុងឱ​កាសដែល​ប្រតិភូ​ខេត្តឡុង​អាន និង​ខេត្តតៃ​និញ(ប្រទេសវៀតណាម) អញ្ជើ​ញម​​កជូន​ព​រ អបអ​រសាទរ​បុ​ណ្យចូល​ឆ្នាំថ្មី​ប្រ​ពៃ​ណី​ជា​តិ​ខ្មែរ នៅសាល​ប្រជុំអាគា​រ"ឃ"សាលាខេត្ត កាលពីព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២។

ជាមួយគ្នានោះដែរឯកឧត្តមអភិបាលខេត្តបានសម្ដែងនូវ​ការស្វាគមន៍ និងថ្លែងអគុណ​ចំពោះវត្តមាន​ដ៏ខ្ពង់ខ្ពស់រ​បស់លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែ​ន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និង​ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង​ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិ​ការកិច្ច ឯក​ឧត្ដម លោកជំទាវ​សមាជិក​ព្រឹទ្ធសភា សមាជិករដ្ឋសភា ព្រមទាំង គណៈប្រតិភូខេត្តឡុងអាន ខេត្ត​តៃ​និ​ញ និងភ្ញៀវកិត្តិយ​សទាំងអស់ ដែលបានចំណា​យពេលវេលាដ៏មមាញឹក ផ្ដល់កិត្តិយស អញ្ជើ​ញចូ​លរួមក្នុងពិធីជូនពរអបអរសាទ​របុណ្យចូលឆ្នាំ​ថ្មី ប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ គ.​ស.២០២២ នៅក្នុងខេត្តស្វាយរៀង នាពេលនេះ ដែល​បានញ៉ាំង​ឲ្យបរិយាកា​សនៅក្នុងពិ​ធីទាំង​មូល​កាន់តែមានភាពអ​ធិកធម ប្រកបដោយភាតរភាព មិត្តភាព និងពោរពេញ​ដោយ​ស្នាម​ញញឹម និងក្ដី​សង្ឃឹមត្រៀមទទួលយកអំ​ណរសាទរពរជ័យឆ្នាំថ្មី ដែលនឹងឈានចូ​លមកដល់នាពេ​លឆាប់ៗ​ខាងមុខ ។

បន្ទាប់ពី​សុន្ទរកថាជូនព​ររបស់ឯកឧត្ដម ង្វៀន វ៉ាន់អ៊ុក ប្រធានគណៈកម្មាធិកា​រប្រជាជន​ខេត្តឡុង​អាន តំណាងគណៈប្រតិភូវៀតណាម និងសុន្ទរ​កថារបស់លោកជំទា​វបណ្ឌិត​ឧបនាយករដ្ឋមន្ត្រី ភាគី​ទាំ​ងពីរកម្ពុជា-វៀតណាម (ស្វាយរៀង និងឡុងអាន តៃនីញ) ក៏បានធ្វើការ​ផ្លាស់ប្ដូរ​វត្ថុអនុស្សាវរីយ៍គ្នា​ទៅមក ព្រមទាំង​ពិសា​បាយសាមគ្គី និងរាំលេ​ងកម្សាន្តប្រក​បដោយមិត្តភាព សាមគ្គីភាព ភាពស្និទ្ធ​ស្នាល កិច្ចសហប្រតិបត្តិការ និង​ពោរពេញដោយភាពសប្បាយរីករាយ ដើម្បីត្រៀមទទួលអំ​ណរពរ​ជ័យនាឱ​កាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6001 នាក់
ម្សិលមិញ :
12260 នាក់
សប្តាហ៍នេះ :
112511 នាក់
ខែនេះ :
517418 នាក់
3 ខែនេះ :
1134617 នាក់
សរុប :
17753603 នាក់