ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ប្រជាពលរដ្ឋលើកគ្នាតវ៉ា ស្នើសុំឱ្យ​អាជ្ញា​ធរបើ​កផ្លូ​វឡើង​វិញ បន្ទា​ប់ពី​យ​កផ្ទាំ​ងថ្ម​ទៅ​ដាក់​នៅ​សង​ខា​ង​ផ្លូវ មិន​ឱ្យរ​ថយន្ត​ធុន​ធំដឹក​ក​សិផល
Fri,01 April 2022 (Time 11:15 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 234នាក់)


(បាត់ដំបង)៖ក្រោយពីសង្កេតឃើញ​អាជ្ញាធរជំនាញ បានយកដុំថ្មទៅរៀប​បិទបង្រួមសងខាងផ្លូវ មិនឱ្យ​រថ​យន្តធុនធំ បើកប​រដឹកកសិផលទៅមកដូ​ចមុន ប្រជា​ពលរដ្ឋប្រ​មាណ៣០០នាក់ កើតទុក្ខមិនសុខ​ចិត្ត ក៏នាំគ្នាយ​កត្រាក់ទ័រទៅបិទផ្លូវតវ៉ា ដើម្បីឱ្យថ្នាក់លើជួ​យស​ម្រួលបើ​កផ្លូវធំ​ទូលាយ​ដូចមុន​ឡើងវិញ ខណៈ​គេដាក់ដុំថ្មនៅ​សងខាងផ្លូវ ចំនួន៤​ទៅ៥កន្លែង។

ហេតុការណ៍ប្រជាពលរដ្ឋនាំគ្នា​តវ៉ាបិទផ្លូវក្រាលកៅ​ស៊ូនេះ បានកើតឡើងកា​លពីព្រឹកថ្ងៃទី៣១ ខែមី​នា ឆ្នាំ​២០២២ ស្ថិតក្នុងភូមិអូរឃ្មុំ ឃុំរស្មី​សង្ហារ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ជាប់នឹងព្រំប្រទ ល់ខេត្ត​ប៉ៃលិន ក្នុងភូមិ​កូនដំរី ឃុំស្ទឹងត្រង់ ស្រុក​សាលាក្រៅ។

បើតាមការរៀបរាប់​ពីប្រជាពលរដ្ឋ ឈ្មោះ ញ៉ាញ់ គឹមសោន ភេទប្រុស អាយុ៣៥ឆ្នាំ, ឈ្មោះ នង វទ្ធី ភេទប្រុស, ឈ្មោះ ចយ ភេទប្រុស និងឈ្មោះ ប៉ុន ស្រស់ ភេទស្រី អាយុ២៩ឆ្នាំ រស់នៅក្នុង​ភូមិខាង​លើ បានរៀបរា​ប់ឲ្យដឹងដូចៗគ្នាថា ៖ ក្រោយពីឃើញអាជ្ញាធរ និងមន្រ្តីជំនាញ បានយកដុំថ្មទៅ​បិទឃាំង​បង្រួមផ្លូវក្រាលកៅស៊ូចំនួន៤ទៅ​៥កន្លែង ដោយទុកទទឹងផ្លូវ តែប្រវែង២.៦​ម៉ែត្រទៅ២​.៧ម៉ែត្រ ជាហេតុមិនឱ្យរ​ថយន្តធុនធំ ដឹកកសិផល បើកបរចេញចូលតាមដងផ្លូវខាងលើនេះបាន ពិតជាធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់ជីវភាពរបស់ពួកគាត់ ដោយក្រោយពីប្រមូលកសិផលរួច អត់មាន​ឈ្មួញ​ថៃណាម្នាក់​ហ៊ានចូលទៅទិញនោះឡើយ ជា​ហេតុធ្វើឱ្យតម្លៃទីផ្សារដំឡូងមី មានការធ្លាក់​ចុះយ៉ាងគំហុក។ ពីមុនឈ្មួញ​ហ៊ានទិញ ដំឡូងមី ១គីឡូក្រាម ត​ម្លៃ២.១ ទៅ២.២បាត (ប្រាក់ថៃ) ជាង២​០០រៀល។​តែពេលនេះ តម្លៃទីផ្សារធ្លាក់​ចុះខ្លាំង នៅសល់១គីឡូក្រាម ត្រឹមតែ១បាត (ប្រាក់ថៃ) ជាង​១០០រៀលប៉ុណ្ណោះ ។ហើយនៅក្នុងស្តង់របស់ឈ្មួញមួយចំនួន ត្រូវថៅកែបង្ខំចិត្តបិទទ្វារ ព្រោះ​មិនអាចបើកបររថ​យន្តចូលទៅដឹកកសិផលដំឡូងមីដូចមុនបានឡើយ ដោយគេអនុញ្ញាតឱ្យ​តែរថ​យន្តតូច​ៗចូលប៉ុណ្ណោះ។

ពួកគាត់បន្តទៀតថា មិនត្រឹមតែរថយន្តថៃដឹកកសិផលចូលមិនរួចប៉ុណ្ណោះទេ សូម្បីតែត្រាក់ទ័រភ្ជួរ​រាស់ដី និង​ដាំពោត ដំឡូងមីរប​ស់ពួកគាត់ ដែលភ្ជាប់ឧបករណ៍ពូនរងពីក្រោយ ក៏ចូលមិនរួចដែរ ធ្វើ​ឱ្យពួកគា​ត់មានការលំបាកយ៉ាងខ្លាំង។ ម្យ៉ាងវិញទៀត ពួកគាត់ស្នើសុំឱ្យម៉ាស៊ីនកសិកម្ម ដូចជាត្រា​ក់ទ័រ និងគោយន្តច្នៃ អាចបើកបរទៅមកដោយស្រួលផងដែរ។

បើសិនជាអាជ្ញាធរជំ​នាញមិនព្រមដោះស្រា​យបញ្ហានេះទេ ពួកគាត់​នឹងធ្វើការតវ៉ាបិទផ្លូវ នៅថ្ងៃខាង​មុខឆាប់ៗ នេះទៀត​ ក៏សូមឱ្យខាងក្រសួង និងថ្នាក់ដឹកនាំ​ខាងលើជួយអន្តរាគ​មន៍ពួកគាត់​ដែលជា​កសិករ កំពុងជួប​ការលំបាកជីវភាព ដោយណាមួយតម្លៃទីផ្សារ​ប្រេងសាំងឡើងថ្លៃ រីឯកសិផ​លកាន់​តែធ្លាក់ទា​បទៅៗហៅលែងឮតែម្តង។

បើតាមការ​រៀបរាប់ពីលោក កុល ស៊ីនួន ជំទប់ទី១ ឃុំរស្មីសង្ហា​រ បានឱ្យដឹងថា ៖ ការបិទផ្លូវនេះ គឺខាង​ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួង​សាធារណការ និងដឹកជញ្ជូន មិនមែនខាងឃុំ ស្រុកឬខេត្ត​បាត់ដំប​ងនោះឡើយ។

លោកបន្តទៀតថា ការបិទផ្លូវនេះ មិនក្នុងគោលបំណង​មិនឱ្យរ​ថយន្តធុនធ្ងន់​ខុសប​ច្ចេកទេស​បើកបរចូលបា​នឡើយ ព្រោះនាំឱ្យខូច​ផ្លូវ អាចត្រឹមតែរថយន្តស្តង់ដារ ដូចជារថយន្តដឹកកសិផល របស់​ថៃ សណ្តោងរ៉ឺម៉ក ក៏អាចបើកបរចូលបានដែរ ហើយខាង​លោកកំពុងតែ​ស្នើសុំទៅខា​ងក្រសួង​ឱ្យជួយបង្ខិ​តចេញក្រៅបន្តិចទៀត ដើម្បីឱ្យប្រជាពលរដ្ឋអាចបើកបររថយន្ត ឬត្រាក់ទ័រ ទៅភ្ជួរដីចម្ការ​របស់ខ្លួនមិនប៉ះគែមសងខាងផងដែរ។

ស្រ្តីម្នាក់ ឈ្មោះ សៀ សុភ័ក្ត្រ អាយុ២៥ឆ្នាំ ជាតំណា​ងឱ្យម្ចាស់ស្តង់ដំឡូងមីរបស់ថៅកែថៃ បានឱ្យ​ដឹងថា ៖បន្ទាប់ពីឃើញអាជ្ញាធរ ជំនាញយកផ្ទាំងថ្មទៅបិទផ្លូវ ពេលនេះថៅកែថៃផ្អាកទិញកសិផល ពោតក្រហ​ម និងដំឡូងមីហើ​យ នៅកន្លែងស្តង់មួយ​ចំនួនទៀត ដែលស្ថិតនៅក្បែរៗ ផ្លូវក្រាលកៅស៊ូ​ខាងលើ ក៏ត្រូវបង្ខំចិត្តបិ​ទទ្វារតែម្តង ដោយឱ្យកសិ​ករដែលធ្លាប់ដឹកយកទៅលក់ឱ្យស្តង់របស់ខ្លួន ដឹកយ​កទៅលក់នៅកន្លែងផ្សេងឆ្ងាយពីផ្ទះរបស់ពួកគាត់។ស្រ្តីខាងលើបានបន្តទៀតថា បើសិនជា​អាជ្ញាធ​រ ពាក់ព័ន្ធ មិនឆាប់ដោះស្រាយបញ្ហានេះទេ ប្រជាពលរដ្ឋរស់​នៅតាមបណ្តោយ​ផ្លូវក្រាលកៅ​ស៊ូខាងលើ នឹងជួបការលំបាកចំពោះជីវភាពជាក់ជាមិនខាន។

ចំណែកលោ​ក គុយ វណ្ណណូ អភិបាលស្រុករតនមណ្ឌល បានឱ្យដឹងដែរថា ៖ បន្ទាប់ពីក្រ​សួង​អភិវឌ្ឍន៍​ជនបទ និងក្រសួងសា​ធារណការ និងដឹកជញ្ជូន សង្កេតឃើញថា មានរថ​យន្តធុនធំរ​បស់ថៃ ដឹកក​សិផលលើសទម្ងន់ ធ្វើឱ្យខូច​ខាតផ្លូវ​ខាងលើ ទើប​គេចុះទៅបិទបង្រួមផ្លូវឱ្យតូច ដែលក្នុង​នោះរថយន្តទម្ងន់​ត្រឹម១០តោន ទើប​អាចបើកបរចូលតា​មផ្លូវខាងលើនេះបាន ដោយគោល​ការណ៍នេះ មិនមែនខាងស្រុករ​បស់លោកឡើយ។ម្យ៉ាងវិញទៀត ទោះបីជាបិ​ទផ្លូវ ក៏តម្លៃទី​ផ្សារកសិផ​លមិនមានការធ្លាក់ថ្លៃអ្វីនោះឡើយ ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
884 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
93252 នាក់
ខែនេះ :
508956 នាក់
3 ខែនេះ :
1117640 នាក់
សរុប :
17722404 នាក់