ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ម៉ូតូនិ​ងរថយន្ត បុកគ្នា បណ្តាល​ឲ្យអ្នកបើ​កបរម៉ូតូ​ស្លាប់ ឯអ្នកបើ​កបរថ​យន្តរ​ត់គេច​ខ្លួ​ន
Wed,09 March 2022 (Time 08:55 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 263នាក់)


ខេត្តបន្ទាយមានជ័យ៖ឧបទ្ទវហេតុគ្រោះចរាចរណ៍ រវាងម៉ូតូបុករថយន្ត បណ្ដាលឲ្យបុ​រសម្នាក់ជា​អ្នកបើក​ម៉ូតូស្លាប់ភ្លាមៗ​នៅនឹងកន្លែងកើតហេតុ រីឯម្ចាស់រថយន្តក្រោយ​ពីកើតហេតុ​បានរត់គេច​ខ្លួនបាត់ស្រមោល។

ករណីគ្រោះថ្នាក់​ចរាចរណ៍ដ៏រន្ធ​ត់នេះ បានកើតឡើងកាលពីវេលាម៉ោង២១ និង០០នាទី ថ្ងៃទី០៨ ខែ​មីនា ឆ្នាំ២០០២២ នៅតា​មបណ្ដោយផ្លូវជាតិលេខ៥ ខាងកើតផ្លូវចូលភូមិសុខ​សាន្តប្រហែល​៣០០​ម៉ែត្រ ស្ថិតនៅក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

បើតាមប្រភព​ព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាក yamaha excitor ពណ៌សខ្មៅ គ្មានស្លាកលេខ បើកបរ​ដោយបុរស​ម្នាក់មិនស្គាល់ឈ្មោះ​(ស្លាប់នៅ​កន្លែងកើតហេតុ) បានបើកបរម៉ូតូបើកបរក្នុងទិសដៅពីកើតទៅលិច លុះដល់ចំណុចកើត​ហេតុបាន​ឡើង ជែង ក៏បានបុកជាមួយរថ​យន្តដឹកទឹកក​កពណ៌ស ឈ្មោះ​«សេះហោះមានជ័យ»​ពាក់ស្លាក​លេខ បន្ទាយមានជ័យ 3A- 1713 បើកបរក្នុងទិសដៅពីលិចទៅកើត បណ្ដាលឲ្យគ្រោះថ្នាក់តែម្តង ។

បើតាមសម​ត្ថកិច្ចបានឲ្យដឹង​ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺផ្ដើមចេញពី​កត្តាអ្នកបើក​បរម៉ូតូ​និងរថយន្តទាំងពីរខាង​លើបើកបរក្នុងល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្ន។

សាកសពរបស់ជនរងគ្រោះខាងម៉ូតូ ត្រូវបានយកទៅរក្សាទុក នៅវត្តរតនៈនិមិត្តកូនដំរី រង់ចាំក្រុម​គ្រួសារ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ចំណែកឯអ្នកបើកបររថយន្ត បានរត់គេច​ខ្លួន​បាត់។

ក្រោយពីកើតហេតុម​ធ្យោបាយទាំងពីរ ត្រូវបានសមត្ថកិច្ច​យកទៅរក្សាទុកប​ណ្ដោះអាសន្ន​នៅប៉ុស្តិ៍នគរបា​លរដ្ឋបាលនិមិត្ត រង់ចាំដោះស្រាយគ្នាជាក្រោយ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6303 នាក់
ម្សិលមិញ :
8890 នាក់
សប្តាហ៍នេះ :
97172 នាក់
ខែនេះ :
514169 នាក់
3 ខែនេះ :
1114807 នាក់
សរុប :
17717012 នាក់