ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រារព្ធធិធី​អបអរសាទរខួបលើកទី១១១ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ​២០២២
Wed,09 March 2022 (Time 04:50 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 277នាក់)


(បន្ទាយមានជ័យ៖​​នាព្រឹកថ្ងៃទី០៩ ខែមិនា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តបន្ទាយមានជ័​យ បាន​ប្រារព្ធ​ពិ​ធី​អបអរ​សា​ទរខួបលើកទី១១១ ទិវានារី​អន្តរជាតិ ៨មីនា ឆ្នាំ​២០២២ ក្រោម​ប្រធានបទ «សមភា​ព​យេនឌ័រថ្ងៃនេះ ដើម្បីចីរ​ភាពនា​ពេលអនាគត» ក្រោមអ​ធិបតីភាព លោកជំទាវ អគ្គមហាឧ​បាសិ​កាពុទ្ធ​សាសនរូបត្ថម្ភក៍ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន​ ប្រធានសមាគម​នារី ដើម្បីកម្ពុជា និងការអភិវឌ្ឍន៍ លោ​ក​ជំទាវ នួម សោភ័ណ ស​មាជិកព្រឹទ្ធសភា មណ្ឌលខេត្តបន្ទា​យមានជ័យ ឯកឧត្តម ​ខេង ស៊ុម ប្រធា​ន​ក្រុមប្រឹក្សាខេត្ត ​ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។ពិធីនេះត្រូវបានប្រារ​ព្ធធ្វើ​ឡើង​នៅ​សាលាខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញរួមពី លោក លោ​កស្រី មន្ត្រីរាជការ មកពីមន្ទីរ ស្ថាប័ន កងម្លាំងគ្រប់ប្រភេទ​ជា​ស្រ្តីជាច្រើនរូបផងដែរ។

ឯកឧត្តម ​អ៊ុំ រាត្រី អភិបាលខេត្តបន្ទា​យមានជ័យបានមានប្រសាសន៍ថា ប្រធានបទ​នៃពិធី​អបអរ​សា​ទរ​ខួបលើកទី១១១ ទិវានារីអន្តរ​ជាតិនៅឆ្នាំ២​០២២នេះគឺ សំដៅ​លើការលើ​កកម្ពស់​ និង​ចូលរួម​អនុវត្ត​កា​រប្ដេជ្ញា​ចិត្ត របស់រាជ​រដ្ឋាភិបាល​ក្នុងការអនុវត្ត​គោលន​យោបាយ ពង្រឹងសមភាពយេនឌ័រ ដែ​ល​បានចាត់ទុកស្ត្រីជា​ឆ្អឹងខ្នង នៃការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គមជាតិ​និងការបញ្ជ្រាបយេនឌ័រ ដែល​ជា​កិច្ច​កា​រអន្តរវិស័​យក្នុង​កា​រធានានូវ​ចីរភាព នៃសន្តិភាព​ និងកិច្ចអភិវឌ្ឍ​ដូចមាន​ការកំណត់​នៅក្នុង​យុទ្ធ​សាស្ត្រចតុ​កោណដំណាក់កាលទី៤ ដើម្បីកំ​ណើ​នការ​ងារសមធម៌ និងប្រសិទ្ធ​ភាពក្នុងការ​ក​សាង​មូលដ្ឋា​នឆ្ពោះ​ទៅស​ម្រេចក្ខុវិស័​យកម្ពុជានាឆ្នាំ២០៣​០ និងឆ្នាំ២០​៥០ ផែនការ​យុទ្ធសា​ស្ត្រ​អភិវឌ្ឍន៍​ជាតិឆ្នាំ២០១​៩- ២០​២៣ និង​គោល​ដៅអភិវឌ្ឍប្រ​កបដោយចីរភា​ពកម្ពុជាឆ្នាំ ២០៣០​ដោយ​មិនទុកនរ​ណាម្នាក់ឲ្យ​នៅ​ឯកោ។

ឯកឧត្តម ​អ៊ុំ រាត្រី បន្តថា គោលន​យោបាយ​ជាតិស្ដីពី​សមភាព​យេនឌ័រនៅកម្ពុជានេះ នឹងក្លាយជា​ក្រប​ខ័ណ្ឌគោល​នយោបាយដ៏​សំខាន់ និងជាផែ​នទីចង្អុល​ទិ​សក្នុង​ការលើក​កម្ពស់​សមភាពយេ​នឌ័រតា​មរយៈ ការបញ្ជ្រាប​យេនឌ័រ និងបង្កើនភា​ពអង់អាចដល់ស្ត្រីតា​មវិស័យ និងស្ថាប័ន ជំរុញ​កម្ពស់​សមភាព​យេនឌ័រជា​ពិសេសវប្បធ​ម៌អហិង្សាដែល​រាជរដ្ឋាភិបាល ​បាន​និងកំពុងគាំទ្រ ជំរុញ​ឲ្យ​មាន​ការចូលរួមពីគ្រប់ស្ថាប័ន រួមទាំ​ងបុរ​សទាំងស្ត្រី ដើម្បីវឌ្ឍនភា​ព​សង្គមឆ្ពោះ​ទៅលើក​កម្ពស់​សិទ្ធិ ស្ថាន​ភាព ជីវភា​ព ឋានៈ តួនាទីរប​ស់ស្ត្រីក៏ដូចជា​សុខុមាលភាពសង្គម ដោយធ្វើការទប់ស្កាត់ នឹងកា​ត់បន្ថយ​អំពើហិង្សា ព្រមទាំងដោះស្រាយជម្លោះ​នានាដោយសន្តិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6627 នាក់
ម្សិលមិញ :
8890 នាក់
សប្តាហ៍នេះ :
97496 នាក់
ខែនេះ :
514493 នាក់
3 ខែនេះ :
1115131 នាក់
សរុប :
17717336 នាក់