ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
លោកយាយ លោកតា ចាស់ជរាគ្មានទីពឹ​ង និងមា​នជីវភាព​ខ្វះខាត ក្នុងខេត្តប៉ៃលិន ទទួលប្រាក់​បាន​ឧបត្ថ​ម្ភប្រ​ចាំខែរបស់​មូលនិធិចាស់ជរា របស់ឯកឧត្តម ​អ៊ី​ ឈាន និង​លោកជំទាវ បាន ស្រីមុំ
Sat,05 March 2022 (Time 06:22 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 280នាក់)


(ប៉ៃលិន)៖ឯកឧត្តម សៅ សារ៉ាត់ អ្នក​តំណាងរាស្ត្រមណ្ឌលប៉ៃលិន តំណាងលោកជំទាវ បាន ស្រីមុំ ប្រ​ធានមូលនីធិចាស់ជរា និង​ជាអភិបាលខេត្តប៉ៃលិន ​អមដំណើរ​ដោយក្រុមការងារ នា​ព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២ បានអញ្ជើញជួបសំណេះ​សំណាលសួរសុខទុក្ខ ជាមួយ​លោកយាយ លោកតា ចាស់ជរា​គ្មានទីពឹង និងមាន​ជីវភាពខ្វះខាតទូទាំងខេត្តប៉ៃលិន ដែលមកទទួល​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែមីនា ពីក្រុម​ការងាររបស់មូលនិធិ។

ជាមួយគ្នានោះដែរឯកឧត្តម បាននាំ​ម​កនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពី​សំណាក់ លោកជំទាវ បាន​ស្រីមុំ ប្រធា​នមូលនិធិចាស់​ជរាខេត្តប៉ៃលិន និងឯកឧត្តម ​អ៊ី ឈាន ប្រធានក្រុម​ការងាររាជ​រដ្ឋាភិ​បាល​ចុះមូលដ្ឋាន​ខេត្តប៉ៃលិន ជូនដល់​លោកយាយ លោកតា ​ចាស់ជរាទាំងអស់ ដោយ​ជានិច្ចកាល​លោកជំទាវ និងឯកឧត្តម តែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប គ្រប់កា​លៈទេសៈ និងគ្រប់​ទីកន្លែងនៅទូទាំងខេត្តប៉ៃលិន។

ឯកឧត្តមតំណាងរាស្ត្រ បា​នលើកឡើងថា មូល​និធិនេះបាន បង្កើតឡើងក្នុងគោលបំណង និងទិស​ដៅជួ​យ ដល់លោ​កយាយ លោកតាចាស់ជរាគ្មានទីពឹ​ង មានជីវភាពខ្សត់ខ្សោយ និងមាន​អាយុ​ចាប់ពី ៧០ឆ្នាំឡើងទៅ ដែ​លពុំមានលទ្ធភា​ពអាចចេញទៅប្រក​បមុខរបរ ដើម្បីចិញ្ចឹមជីវិតបាន ក៏​ដូចជា​ ការជួយលើកកំ​ពស់កម្រិតជីវភាព និងបំប៉​នថែរទាំសុខភាពលោកយាយ លោកតា ដោយមិន​ប្រកាន់បក្សពួក និង និ​ន្នាការនយោបាយឡើយ ព្រោះមនុស្សចាស់ គឺមានគុណបំ​ណាច់ធំធេង​ណា​ស់ ក្នុងការ​ជួយអប់រំ ប្រៀនប្រដៅ ដ​ល់កូនចៅជំនាន់ក្រោយៗ​ ឲ្យប្រព្រឹត្តិតែអំពើល្អ។

ឯកឧត្តមក៏​បានអំពាវនាវដល់ ដល់​លោកយាយ លោកតា ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ សូម​ចូលរួ​មប្រយុទ្ធប្រឆាំងបង្ការ​ ទប់ស្កាត់ ការពារ ការឆ្លងរីក​រាលដាល នៃជំងឺកូវីដ-១៩ ដោយត្រូវអ​នុវត្តន៍តា​មការណែនាំរបស់ក្រសួងសុខាភិបាល និងចូលរួម​គោរពអនុវត្តន៍​នូវវិធានចាំបាច់​នានារបស់រាជ​រដ្ឋាភិបាល។

លោកយាយ លោកតា ដែលបានទទួលប្រាក់ឧបត្ថម្ភពីមូល​នីធីចាស់ជរានាពេលនេះ បានថ្លែងអំ​ណរគុណយ៉ា​ងជ្រាលជ្រៅ ចំពោះលោកជំទាវប្រធាន​មូលនីធិ ដែលបានឧបត្ថម្ភថវិកា ដល់ពួកគា​ត់ជារៀងរាល់ខែ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃបានធូស្រាលមួយកម្រឹតផងដែរ។

សូមប​ញ្ជាក់ថា៖ដើម្បីសម្រួលដល់ការធ្វើដំណើររបស់លោកយាយ លោកតា ក្រុមការងារមូល​និធិ ត្រូវបានបែងចែកជា ៣ក្រុម គឺក្រុមទី១ បើកផ្តល់ជូនលោកយាយ លោកតានៅការិយា​ល័យតំណា​ងរាស្ត្រមណ្ឌលប៉ៃលិន ក្រុមទី២ នៅសាលាឃុំអូរអណ្តូង និងក្រុមទី៣ នៅសាលាឃុំស្ទឹងត្រង់ ដោយ​មូលនិធិ បានបើកផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែ ដល់លោកយាយ លោកតា ចាស់ជរា ចំនួន ៦១នាក់​ដោយ ក្នុងម្នាក់ៗ ទទួលបានថវិកា ចំនួន ១០ម៉ឺនរៀល ផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
23101 នាក់
ម្សិលមិញ :
12260 នាក់
សប្តាហ៍នេះ :
129611 នាក់
ខែនេះ :
534518 នាក់
3 ខែនេះ :
1151717 នាក់
សរុប :
17770703 នាក់