ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋបាលខេត្តកំពង់​ចាម ប្រារព្ធពិធីអប​អរសាទរ ខួបអនុស្សាវរីយ៍​ លើកទី១១១ ទិវាអន្តរ​ជាតិនារី ៨មីនា ឆ្នាំ២០២២
Fri,04 March 2022 (Time 05:42 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 313នាក់)


ខេត្តកំពង់​ចាម៖នៅព្រឹកថ្ងៃ​ទី៤ ខែមីនា ឆ្នាំ ២០២២ រដ្ឋបាលខេត្តកំពង់​ចាម ប្រារព្ធពិធីអប​អរសាទរ ខួប​អនុស្សាវរីយ៍​ លើកទី១១១ ទិវាអន្តរ​ជាតិនារី ៨មីនា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម អ៊ុន ចាន់ដា អភិបាល​នៃគណៈអ​ភិបា​លខេត្តកំពង់ចាម និ​ងលោកជំទាវ ញូង ចរិ​យា អ៊ុន ចាន់ដា ប្រធាន​ស​មាគមនារីកម្ពុជា ដើម្បីសន្តិភាព ​និងអភិវឌ្ឍខេត្ត, ឯកឧត្ដម ខ្លូត ផ​ន ប្រធា​នក្រុមប្រឹក្សាខេត្ត។

វិធីនេះប្រារព្ធធ្វើឡើងនៅសា​លសន្និសីទ សាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី លោក​ លោកស្រីអ្នកតំណាងរាស្ត្រ, សមាជិកក្រុមប្រឹក្សាខេត្ត, ​អភិបាលរងអភិបាលខេត្ត, ប្រធានតុលាការដំបូងខេត្ត, កងកម្លាំងទាំងបី, សមាជិកាកិត្តិយ​សនិងប្រតិបត្តិ​នៃសាខា​សមាគមនា​រីកម្ពុជា ដើម្បីសន្តិភាពនិងការអភិវឌ្ឍខេត្ត ស្រុក ក្រុង ,ថ្នាក់ដឹកនាំមន្ទីរអង្គ​ភាពជុំវិញខេត្ត, មន្ត្រីក្រប​ខ័ណ្ឌសាលាខេត្ត ,អភិបាលរង​ក្រុង/ស្រុក គណៈកម្មការពិគ្រោះយោបល់កិច្ចការនារីខេត្ត, មន្ត្រីក្រ​មខណ្ឌពន្ធនា​គារខេត្ត រួមនឹងមន្ត្រីពាក់ព័ន្ធមួយ​ចំនួន។​​

នាឱកាសនោះឯកឧត្តមអភិ​បាលខេត្ត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់កា​រយកចិត្តទុក​ដាក់យ៉ា​ងខ្លាំង ក្នុងការលើកកម្ពស់​សមភាពយេនឌ័រ និងពង្រឹងភាពអង់អាចដល់ស្រ្តី និងក្មេងស្រី ដើម្បី​ឲ្យ​ពួកគេក្លាយទៅជាកម្លាំងចលករមួ​យ ចូលរួមក្នុងកិច្ច អភិវឌ្ឍសង្គម និងសេដ្ឋកិច្ច នៅក្នុង​យុទ្ធ​សាស្រ្តចតុកោណដំណាក់កាលទី៤នេះ គឺដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាព ដោយ​ផ្អែក​តាមផែនការយុទ្ធសាស្រ្ត អភិវឌ្ឃន៍​ជាតិ ឆ្នាំ២០១៩-២០២៣ និងគោលដៅអ​ភិវឌ្ឍន៍​ប្រកប​ដោយចីរ​ភាពរបស់កម្ពុជា រាជរដ្ឋាភិបា​លកម្ពុជា បានដាក់ចេញនូវការងារ លើកកម្ពស់ស​មភាពយេ​នឌ័រ និងការពង្រឹង​ភាពអង់អាចដល់ស្រ្តី និងក្មេងស្រី​ គឺជាវិស័​យ អាទិភា​ពដាច់ ដោយឡែក ក៏ដូច​ជាកា​រងារអាទិ​ភាព ជាអន្តរវិស័​យ ផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
52594 នាក់
ម្សិលមិញ :
12260 នាក់
សប្តាហ៍នេះ :
159104 នាក់
ខែនេះ :
564011 នាក់
3 ខែនេះ :
1181210 នាក់
សរុប :
17800334 នាក់