ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
បន្លែ​ធម្មជាតិ សុវត្ថិភាព គ្មានជា​តិគីមី របស់អង្គភាព​វរសេនាតូចថ្មើរជើ​ងលេខ៥១៣ ដាក់លក់​នៅ​ទីផ្សារ​ស​ហគមន៍
Fri,04 March 2022 (Time 05:02 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 285នាក់)


(បន្ទាយមានជ័យ)៖នាថ្ងៃទី០៤ ខែមិនា ឆ្នាំ២០២២ បន្លែចម្រុះរបស់អង្គ​ភាពវរសេនាតូច​ថ្មើរជើងលេ​ខ៥១៣ ដាក់លក់ជាប្រចាំថ្ងៃរៀង​រាល់ថ្ងៃព្រហស្បតិ៍-សុក្រ ក្នុងមួយសប្តាហ៍ម្តង នៅផ្សារសហគមន៍ ផលិតផ​លខ្មែរ ភូមិ១ ផលិតផល១ ទីរួមខេត្តបន្ទាយមានជ័យ ។

វរសេនាតូចថ្មើរ​ជើងលេខ៥១៣ បានខិតខំបន្តការ​ងារបង្កបង្កើនផល និងចិញ្ចឹមសត្វ ដែលជាការ​ច្នៃប្រ​ឌិតការធានា ការចិញ្ចឹមកងទ័ពនឹងគ្រួសារកងទ័ពដែលមានជីវភាពខ្វះខាត ហើយបន្តដាក់​លក់នៅលើ​ទីផ្សារ ពិសេសចូលរួមលក់ក្នុងទីផ្សា​រសហគមន៍ នៅទីរួមខេត្តបន្ទាយមានជ័យ តាម​ផែនការរប​ស់ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១។

សូមបញ្ជាក់ថា ​បើទោះបីជាកងកម្លាំងស្ថិតក្នុង​បេសកកម្ម ប្រតិបត្តិការការពារទប់ស្កាត់ ឆ្លងជំងឺកូវីដ-១៩ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃក្នុងភូមិសាស្រ្តទទួលខុសត្រូវក្នុងខេត្តបន្ទាយមានជ័យ ក៏ដោយ ក៏អង្គភាពវរសេ​នាតូចថ្មើរជើងលេខ៥១៣ នៅតែបន្តអនុវត្តការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ហើ​យប្រ​មូលផលបន្លែគ្រប់ប្រភេទ និងសាច់ដើម្បីផ្គត់ផ្គង់ឲ្យដល់កម្លាំងអន្តរាគមន៍ជួរមុខ ធានាបាន​នូវសុវត្ថិភាពចំណីអាហារ សុខមាលភាពកងទ័ព ក្នុងបេសកកម្មល្បាតទាំងយប់ ទាំងថ្ងៃតាមផែនការ និងបទបញ្ជារបស់ថ្នាក់លើ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
52280 នាក់
ម្សិលមិញ :
12260 នាក់
សប្តាហ៍នេះ :
158790 នាក់
ខែនេះ :
563697 នាក់
3 ខែនេះ :
1180896 នាក់
សរុប :
17799882 នាក់