ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម សក់ សេដ្ឋា អញ្ជើញ​ជាអ​ធិបតីក្នុង​ពិធីប្រកាសចូ​លកាន់មុ​ខ​តំណែ​ង អភិ​បាលរង នៃគណៈ​អភិបាល​ខេត្តបាត់ដំបង
Fri,04 March 2022 (Time 04:44 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 299នាក់)


ខេត្តបាត់ដំ​បង៖នៅ​ព្រឹ​កថ្ងៃទី​០៤​ ខែមីនា​ ឆ្នាំ២​០២២ រដ្ឋបា​លខេត្តបាត់​ដំបង ​បានធ្វើពិធីប្រ​កាសចូ​ល​កាន់មុខតំណែ​ង អភិ​បាលរង ​នៃគណៈ​អភិបាល​ខេត្តបាត់​ដំប​ង​​ ក្រោម​អធិបីភាព​ឯ​ក​ឧត្តម​ ​សក់​ សេ​ដ្ឋា ​រដ្ឋ​លេ​ខា​ធិការ​ប្រចាំ​ការ ​តំ​ណា​ង​ដ៏ខ្ពង់​ខ្ពស់​សម្ដេច​ក្រ​ឡាហោ​ម ស ខេ​ង ​ឧ​ប​នាយក​រដ្ឋម​ន្រ្ដី រដ្ឋ​មន្រ្ដីក្រសួង​មហាផ្ទៃ ឯកឧត្ត រដ្ឋលេខាធិការ អនុរដ្ឋលេខា​ធិការ ក្រសួងមហា​ផ្ទៃ ឯកឧត្តម អ៊ុយ រី ប្រ​ធាន​ក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាល នៃគ​ណៈអភិបាលខេត្ត ឯកឧត្តម អគ្គនាយក អគ្គ​នា​យ​ករង ព្រម​ឯកឧត្តម លោកជំទាវ សមាជិក ក្រុមប្រឹក្សាខេត្ត ​លោកស្នងការនគរបាល មេបញ្ជា​ការកង​រាជអាវុធហត្ថ មេបញ្ជាការតំ​បន់ប្រតិបត្តិការសឹករង និងលោក លោកស្រីជាប្រធាន និងអនុ​ប្រ​ធានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ផងដែរ។

នាឱកាសនោះឯកឧត្តម សុខ លូ បា​នមានប្រសាស​ន៍អបអរសាទរ ចំ​ពោះលោក ខូយ រីដា ឋាន​ន្ត​រស័ក្ដ​ឧត្តមមន្រ្ដី ថ្នាក់​លេខ៤​ ដែលត្រូវបា​នផ្ទេរភា​រកិច្ច​ពីអភិបាល​រងខេ​ត្តពោធិ៍សាត់ មកទទួលភារ​កិច្ច​ជា​អភិ​បាលរងខេត្តបា​ត់ដំបង បន្តជួ​យការងារ​ដឹក​នាំនៅខេត្តបាត់ដំបង ជំនួស​លោក យឹម សៀប ដែល​ត្រូវផ្ទេរកា​ន់មុខតំណែងថ្មី​នៅក្រសួងមហាផ្ទៃ ។

បន្ទាប់ពីការប្រគ​ល់អនុក្រឹត្យ ស្ដីពីកា​រផ្ទេរភារកិច្ចមន្រ្ដី​រាជការរួច លោក ខូយ រីដា បានឡើងប្ដេជ្ញាចិត្ត ជូនដល់​ថ្នាក់ដឹកនាំ និងអង្គ​ពិធីទាំងមូល ក្នុងការបន្តខិត​ខំប្រឹងប្រែង​ចូលរួមជួយ​ក្នុងការងារជាមួយ​រដ្ឋបាលខេត្តបា​ត់ដំបង និងបន្តខិតខំប្រឹងប្រែងក្នុងការបម្រើប្រជាពលរដ្ឋផងដែរ ។

ឯកឧត្តម សក់ សេដ្ឋា បានមានប្រសា​សន៍ថ្លែងនូវកា​រកោតសរសើរដល់លោក យឹម សៀប ដែល​កន្លង​មកលោកបានខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួនបានយ៉ាងល្អ ក្នុងការរួមចំ​ណែកជាមួយ​ឯកឧត្តម លោក​ជំទាវក្នុងរដ្ឋបាលខេត្ត ក្នុងការចូលរួមអភិវឌ្ឍន៍ក្នុងខេត្តបាត់ដំបងផងដែរ ។ជាមួយគ្នានោះដែ​ឯកឧត្តម បានផ្ដាំផ្ញើដ​ល់លោក ខូយ រីដា ដែលទើប​បានផ្ទេរភា​រកិច្ចមកខេត្ត​បាត់ដំបង ខិតខំបន្តចូល​រួមក្នុងកា​រអភិវឌ្ឍខេត្ត​បាត់ដំ​បងឲ្យកាន់តែរីកចម្រើន បន្ថែមទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
52292 នាក់
ម្សិលមិញ :
12260 នាក់
សប្តាហ៍នេះ :
158802 នាក់
ខែនេះ :
563709 នាក់
3 ខែនេះ :
1180908 នាក់
សរុប :
17799894 នាក់