ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពហេដ្ឋារចនាសម្ព័ន្ធ រួមនឹងគម្រោងអភិវឌ្ឍមួយចំនួនទៀត ក្នុងក្រុងកំពង់ចាម
Thu,03 March 2022 (Time 11:02 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 313នាក់)


ខេត្តកំពង់ចាម:ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ បានដឹកនាំមន្ទីរអង្គភាពជំនាញ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីបច្ចេកទេស អញ្ជើញចុះសួរសុខទុក្ខបងប្រជាពលរដ្ឋនៅសង្កាត់សំបួរមាស និងពិនិត្យគម្រោងការងារស្ថាបនាកំណាត់ផ្លូវក្រុងលេខ៩២ ប្រភេទបេតុង ១ខ្សែ ស្ថិតនៅជាប់សាលាបឋមសិក្សា និងវិទ្យាល័យសំបួរមាស និង១ខ្សែផ្សេងទៀត ស្ថិតនៅលើកំណាត់ផ្លូវក្រុងលេខ៥១ ចំណុចផ្សារព្រែកដើមចាន់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម។

បន្ទាប់មក ឯកឧត្តម អភិបាលខេត្តបន្តដឹកនាំក្រុមការងារ អញ្ជើញចុះ សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវបេតុង ចំនួន ១ខ្សែ ផ្សេងទៀត ស្ថិតនៅក្នុងភូមិ មេម៉ាយ សង្កាត់បឹងកុក ក្រុងកំពង់ចាម។

ក្នុងឱកាសនោះឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា សមិទ្ធផលដែលបានលេចរូបរាងឡើងជាបន្តបន្ទាប់ គឺដោយសារកត្តាប្រទេសជាតិមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់កបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងនោះឯកឧត្តម អភិបាលខេត្ត ក៏បានជំរុញឱ្យក្រុមហ៊ុនទទួលការ ធ្វើការស្ថាបនាផ្លូវគមនាគមន៍ខាងលើឱ្យមានគុណភាពខ្ពស់ ស្របទៅតាមបទដ្ឋានស្តង់ដារបច្ចេកទេស ដោយស្ថិតនៅក្រោមការត្រួតពិនិត្យយ៉ាងហ្មត់ចត់ពីគណៈកម្មការថែទាំគម្រោង និងអ្នកពាក់ព័ន្ធ សំដៅធ្វើយ៉ាងណាឲ្យផ្លូវខាងលើបានប្រើប្រាស់គង់វង្ស យូរអង្វែង ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
51738 នាក់
ម្សិលមិញ :
12260 នាក់
សប្តាហ៍នេះ :
158248 នាក់
ខែនេះ :
563155 នាក់
3 ខែនេះ :
1180354 នាក់
សរុប :
17799340 នាក់