ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អភិបាលខេត្តកណ្ដាល ប្រគល់អង្ករ និងសម្ភារៈមួយចំនួន ជូនដល់រដ្ឋបាលក្រុង-ស្រុកទាំង១១ ទូទាំង​ខេត្ត សម្រាប់បម្រើដល់ការងារនៅក្នុងមូលដ្ឋានរៀងៗខ្លួន
Thu,03 March 2022 (Time 09:04 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 265នាក់)


ខេត្តកណ្ដាល៖ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិ​បាលខេត្តកណ្ដាល​ បានដឹកនាំ​ក្រុម​ការងារ នាំយក​សម្ភារៈមួយចំ​នួនរួមមាន៖អង្ករ ត្រីខ ទឹកត្រី ភេស​ជ្ជៈ​ចំរុះ ឈុតសម្ភារៈវះកាត់ អាវពេ​ទ្យ ឃី​ដថ្នាំពេទ្យ និងថ្នាំ​ចិន ដែលទទួល​បានម​កពី​សប្បុរស​ជននានា ដែល​បាន​ឧបត្ថម្ភជូនដ​ល់រដ្ឋ​បាល​ខេត្តកណ្ដាល សម្រាប់ប​ម្រើដល់កា​រងារនៅមូ​លដ្ឋានក្នុង​ខេត្តនោះ នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០​២២​ បានប្រគល់ជូ​នដល់រដ្ឋបាលក្រុង-ស្រុកទាំ​ង១១ ទូទាំងខេត្ត សម្រាប់​បម្រើដល់ការងារ​នៅក្នុងមូលដ្ឋា​នរៀងៗខ្លួន។

នាឱកាសនោះឯកឧត្តមអភិបាលខេត្ត ក៏បាន​កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកា​រខិតខំប្រឹ​ងប្រែងបំពេញ​ការងារ របស់រដ្ឋបាលឯកភាពក្រុង-ស្រុក កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ក្នុងការ អនុវត្តតា​មតួនាទី ភារកិច្ចរបស់ខ្លួនសម្រេចបានសមិទ្ធផលជាច្រើន លើគ្រប់វិស័យ ពិសេស​បានកា​រពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការផ្តល់សេវារដ្ឋបាល និងសេវាសា​ធារណៈជូនប្រ​ជាពលរដ្ឋបានល្អប្រសើរ និងលើកទឹកចិត្តឱ្យបន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលមានលក្ខណៈសម្បត្តិ ៧យ៉ាង ឱ្យបានជាប់ជាប្រចាំ នៅក្នុងមូល​ដ្ឋានដូច​ភ្លៀងរលឹម ដូចជា៖សក​ម្មភាព លួច ឆក់ ប្លន់ បទល្មើសគ្រឿងញៀនខុសច្បាប់ ល្បែងស៊ីស​ងខុសច្បាប់ ការជួញដូរមនុស្ស និងសកម្មភាពក្មេងទំនើង គ្រោះថ្នាក់ចរាចរណ៍ បរិស្ថានជាដើម។ បន្ត​ជំរុញ និងលើកកម្ពស់ការផ្តល់សេ​វាសាធារណៈនានាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លា​ភាព និងគណនេយ្យភាព ដើម្បីឆ្លើយតប​តម្រូវការរបស់ប្រជាពលរដ្ឋ ដែលកាន់​តែមាន​ការកើនឡើង ក្នុងពេលដែលប្រទេ​សជាតិយើងកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស។

ជាងនេះទៀតត្រូវ បន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រង និង ទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺ​កូវីដ-១៩ ពិសេស មេរោគបំប្លែងខ្លួន អូមីក្រុង កុំឱ្យឆ្លងចូល​ក្នុងសហគមន៍ក្នុងទ្រង់ទ្រាយធំ ដោយត្រូវ​បន្តអនុវត្ត ឱ្យបាន ខ្ជាប់ខ្ជួននូវវិធានការ “៣ ការពារ និង ៣ កុំ" របស់ សម្តេចតេជោនាយករដ្ឋមន្ដ្រី ឱ្យបានជាប់ជាប្រចាំ ។

សម្ភារៈដែលបានផ្ដល់ជូនរដ្ឋបាលក្រុង-ស្រុក ដោយក្រុងស្រុកនីមួយៗទទួលបាន៖ អង្ករ ១០តោន, ត្រីខ ៥០កេស, ទឹកត្រី ៤០០យួរ, ភេសជ្ជៈចំរុះ ១៥កេស, ឈុតសម្ភារៈវះកាត់ ៥០ប្រអប់, អាវពេទ្យ ៨កេស, ឃីដថ្នាំពេទ្យ ១កេស, និងថ្នាំចិន ២០០ប្រអប់៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9001 នាក់
ម្សិលមិញ :
12260 នាក់
សប្តាហ៍នេះ :
115511 នាក់
ខែនេះ :
520418 នាក់
3 ខែនេះ :
1137617 នាក់
សរុប :
17756603 នាក់