ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
កិច្ចប្រជុំរវាង​គណៈកម្មការ រៀបចំបោះឆ្នោត ខេត្តបន្ទាយមានជ័យ ជាមួយ តំណាងគណ​បក្សន​យោបា​យ
Thu,03 March 2022 (Time 08:32 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 254នាក់)


ខេត្តបន្ទាយមានជ័យ៖​ថ្ងៃទី៥ ខែមិថុនា​ ឆ្នាំ២០២២​ គឺជាថ្ងៃបោះ​ឆ្នោតជ្រើស​រើសក្រុមប្រឹក្សា​ឃុំសង្កា​ត់អា​ណត្តិ​ទី៥ នេះ​គឺជាប្រសាសន៍លើក​ឡើងរបស់លោ​កស្រី រស់ សុផានី អភិបាលរ​ងខេត្តបន្ទាយ​មានជ័យ ដែលបានអ​ញ្ជើញជា​អធិបតីភាពក្នុងពិធីកិច្ចប្រជុំរវា​ងគណៈកម្មការរៀបចំការបោះឆ្នោត ខេត្ត​ជាមួយតំ​ណាងគណបក្សនយោបាយនានាក្នុងខេត្ត នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២នេះ។

លោក ​ហ៊ី គឹមសេង ប្រធាន​គណៈកម្មការរៀបចំការបោះឆ្នោតខេត្តបានបញ្ជាក់​ថា គ.ជ.ប ខេត្តប​ន្ទាយមា​នជ័យ បានទទួលពាក្យស្នើសុំគ​ណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ជ្រើសរើសក្រុម​ប្រឹក្សាឃុំសង្កាត់​អាណត្តិទី៥ សម្រាប់ខេត្តបន្ទាយមានជ័យចំនួន១១ គណបក្សន​យោបាយរួមមាន គ​ណបក្សប្រ​ជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គ​ណបក្សកម្ពុជានិយម គណបក្សសំបុ​កឃ្មុំសង្គមប្រជា​ធិបតេយ្យ គណៈបក្សស​ញ្ជាតិកម្ពុជា គណបក្សឯកភាពជាតិខ្មែរ គណបក្សជនជាតិដើ​មប្រជាធិបតេ​យ្យកម្ពុជា គណបក្សភ្លើ​ងទៀន គណបក្សហ្វ៊ុ​ន​ស៊ិនប៉ិច គ​ណបក្សខ្មែរតែមួយ និងគណបក្សប្រ​ជាធិប​តេយ្យមូលដ្ឋាន។

លោក ​ហ៊ី គឹម សេង បន្តថា លទ្ធផលនៃការពិ​និត្យបញ្ជីឈ្មោះ​បោះឆ្នោត​និងចុះ​ឈ្មោះ​បោះឆ្នោ​តនៅ​ឆ្នាំ២០២១​ ដំណាក់កាលនៃការបិទផ្សាយ បញ្ជីឈ្មោះបោះ​ឆ្នោតនិងអ្នកបាន​ចុះឈ្មោះបោះឆ្នោតថ្មី សម្រាប់ខេត្តបន្ទាយមានជ័យ សរុបចំនួន៤០៥,៧៣០នាក់ ស្រី ២១៦,០៣៦នាក់ សរុបឃុំសង្កា​ត់ចំនួន៥៦៧ និងមានការិយាល័យ​ ត្រូវបោះឆ្នោតសរុបចំនួន១១៤៤ការិយាល័យ។

លោកស្រី រស់ សុផានី អភិបាលរងខេត្តបានមានប្រសាសន៍ថា កិច្ចប្រជុំនាថ្ងៃនេះ គឺមានសារៈសំខា​ន់ណាស់​សម្រាប់អស់លោក លោកស្រី តំណាងគណបក្សនយោបា​យទាំងអស់​ក្នុងខេត្តបន្ទាយ​មានជ័យ ដើម្បីទទួលបានការណែនាំបន្ថែមនូវនីតិវិធីផ្សេងៗ របស់គណៈកម្មាធិ​ការជាតិរៀបចំ​ការបោះឆ្នោត ដើម្បីទទួល​បាននូវច្បាប់ដែលបានចែង ក្នុងការរៀបចំបោះ​ឆ្នោតជ្រើសរើស​ក្រុមប្រឹក្សាឃុំសង្កាត់ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ ទទួល​បានភាពយុត្តិធម៌និងតម្លាភាព។ ជាចុងក្រោយលោកស្រី រស់ សុផានី ក៏បានក្រើនរំលឹកដល់តំណាងគណបក្សនយោបាយទាំងអស់ ត្រូវចេះស្រឡាញ់គ្នារវាងខ្មែរនិងខ្មែរ ធ្វើជាមនុស្សមានសីលធម៌ សុជីវធម៌គ្មានអំពើហិង្សា បើមាន​បញ្ហាប្រឈ​មអ្វីកើតឡើងត្រូវធ្វើការដាក់ពាក្យបណ្ដឹងមក គណៈកម្មការរៀបចំការបោះឆ្នោតខេត្ត ដើម្បីធ្វើការ​ដោះស្រាយតាមនីតិវិធីច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
52594 នាក់
ម្សិលមិញ :
12260 នាក់
សប្តាហ៍នេះ :
159104 នាក់
ខែនេះ :
564011 នាក់
3 ខែនេះ :
1181210 នាក់
សរុប :
17800454 នាក់