ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ប្រជាពលរដ្ឋដែលរងគ្រោះ ដោយខ្យល់កន្រ្តាក់ចំនួន៣៤គ្រួសារ នៅស្រុកសំរោង ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ
Thu,31 March 2022 (Time 07:41 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 226នាក់)


(ខេត្តតាកែវ):ឯកឧត្តម អ៊ូច ភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ និងជាអភិបាលខេត្ត កាលរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ បានដឹកនាំមន្រ្តីសាខាខេត្ត ស្រុក អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋចំនួន ៣៤គ្រួសារ ក្នុងឃុំចំនួន៥ ស្រុកសំរោង ដែលរងគ្រោះដោយសាខ្យល់កន្ត្រាក់ កាលពីរសៀលថ្ងៃទី២៧-២៨ ខែមីនា ឆ្នាំ២០២២ ក្នុងនោះ រលំទាំងស្រុង០៩ខ្នង ខូតខាតមធ្យម១០ខ្នង ។


ក្នុងឱកាសនោះឯកឧត្តម អ៊ូច ភា បានពាំនាំមតិផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខដល់ប្រជាពលរដ្ឋដែលងាយទទួលរងគ្រោះ នៅគ្រប់ទីកន្លែងមិនប្រកាន់និន្នាការ ពូជសាសន៍ សាសនា អ្វីឡើយ ។

ជាមួយគ្នានោះដែរឯកឧត្តម អ៊ូច ភា បានក្រើនរំលឹកបន្ថែមទៀតទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះគ្រោះធម្មជាតិ ខ្យល់កន្រ្តាក់នេះ ដោយភ្លៀងធ្លាក់ខ្យល់ខ្លាំង សូមកុំចេញក្រៅផ្ទះឱ្យសោះ ដើម្បីសុវត្ថិភាពរបស់បងប្អូន ។

អំណោយដែលបានផ្ដល់ជូនប្រជាពលរដ្ឋក្នុង១គ្រួសារទទួលបាន អង្ករ២៥ គីឡូក្រាម តង់ធំ១ កន្ទេល១ មុង១ ភួយ១ ក្រមារ១ សារុង១ អាវយឺត៥ ជែលលាងដៃ៤ដប និងអាល់កុល១ដប ជាអំណោយរបស់ ឯកឧត្តម អ៊ូច ភា ប្រធានគណៈកម្មាធិការសាខា។ដោយឡែក ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ប្រធានក្រុមការងារថ្នាក់ជាតិចុះ មូលដ្ឋាន ខេត្តតាកែវ និងជាប្រធាន​កិត្តិយស​សាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ បានឧបត្ថម្ភថវិកាដល់ គ្រួសារដែលរលំទាំងស្រុងក្នុង១គ្រួសារៗទទួលបាន ២០០.០០០រៀល គ្រួសារប៉ះព៉ាល់មធ្យម ១០០.០០០រៀល និងគ្រួសារប៉ះពាល់កម្រិតស្រាលឧបត្ថម្ភចំនួន ៥០.០០០រៀល ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
10710 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
108394 នាក់
ខែនេះ :
518424 នាក់
3 ខែនេះ :
1139316 នាក់
សរុប :
17746052 នាក់