ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
លោក អោម ចន្ថា អញ្ជើញជាអធិបតីក្នុងពិធី​សម្ពោធ​សមិទ្ធផលនា​នាក្នុងវត្តប្រាង្គប្រាសាទ​រាម "ត្រា​ង" នៅស្រុកមង្គ​លបូរី
Thu,31 March 2022 (Time 05:11 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 244នាក់)


(បន្ទាយមានជ័យ)៖កុដិ​១ខ្នងទំហំ​៨m×១២​m កំ​ពស់​២ជា​ន់ ដែលបាន​សាងសង់រួច​ជាស្ថាពរ ក្នុងវត្ត ប្រាង្គ​ប្រា​សាទរាម "ត្រាង" ស្ថិត​នៅក្នុងឃុំ​បន្ទាយ​នាង ស្រុក​មង្គលបូរី ខេត្តបន្ទាយមានជ័យ ចំណា​យ​ថវិកា​អ​ស់ចំនួន ៧៥,៧០​០​ដុល្លារ​សហរដ្ឋអាមេរិក ត្រូវ​បានស​ម្ពោធដាក់ឲ្យប្រើប្រា​ស់ នាថ្ងៃទី៣១ ខែ​មី​នា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក អោម ចន្ថា អភិបាលរ​ង​ខេត្តបន្ទាយមានជ័យ។

លោក អោម ចន្ថា អភិបាលរងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា ការរីកចម្រើន​លូតលាស់​សមិទ្ធផលនានា​ជាច្រើនស្ទើរគ្រប់វត្តអារាម នាបច្ចុប្បន្ននេះ គឺអាស្រ័យ​ដោយប្រទេស​ជាតិយើងមា​នសុខសន្តិភា​ពពេញលិញ គឺជា​កម្លាំង​ចល​ករមួយ​ដ៏រ​ស់រវើក របស់​សង្គម​ជាតិយើង ​ដូចនេះកា​រលុប​បំ​​បាត់​ព្រះពុទ្ធសា​សនា និងវត្ត​អារាម នៅអន្លង់​រប​ស់​កម្ពុជា​ប្រជា​ធិបតេយ្យ ​គឺជា​ការបំផ្លាញ​រាល់តំលៃ​ខាង​ស្មារតី សម្ភារៈ​របស់​ព្រះពុទ្ធសា​សនា​យ៉ាងធ្ងន់ធ្ងរ​ជាទីបំផុត ធ្វើឲ្យឆន្ទៈម​នុស្សម្នាក់ៗ ប្រកាន់ភា​ពហឹ​ង្សា​មកដាក់ខ្លួន ហើយ​រំ​លោ​ភជិះ​ជា​ន់កេងប្រវ័ញ្ច កាប់​សម្លាប់ ​លួច ឆក់ ប្លន់ជាដើម។

ជាមួយគ្នានោះលោក អោម ចន្ថា ក៏បានថ្លែងនូវអ​គុណចំពោះសប្បុរសជន ពុទ្ធបរិស័​ទជិតឆ្ងាយ​ដែលមាន​សទ្ធាជ្រះថ្លា រួមសា​មគ្គីគ្នាចំណាយទ្រព្យធនផ្ទាល់ខ្លួន ជួយកសាង​នូវសមិទ្ធផល​នានា​ក្នុងវត្ត នេះ​បានរួចរា​ល់ជាស្ថាពរទុកសម្រាប់​ព្រះសង្ឃបានប្រើប្រាស់ ទៅតាមតម្រូវការក៏ដូចជា កំណប់​ទ្រព្យសម្រា​ប់ជាតិក្រោយៗផងដែរ។ចុងក្រោយលោកអភិបាល​រងខេត្តក៏បានផ្ដាំផ្ញើ និង​ក្រើនរំលឹកដល់បង​ប្អូនប្រជាពលរដ្ឋទាំ​ងអស់ បន្តអនុវត្តឲ្យបា​នតា​មការណែនាំ របស់ប្រមុខ​រាជរដ្ឋាភិបា​ល និងក្រសួងសុ​ខាភិបាលគឺ ៣ការពារ ៣កុំ ឲ្យបាន​ខ្ជាប់ខ្ជួន ដើម្បីបញ្ជៀសកា​រ​ឆ្លងកូវីដ១៩ និងក៏​សូមធ្វើការ​អំពាវនាវ​ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រៀមលក្ខណៈ​ដើម្បីចូលរួ​មបោះឆ្នោតជ្រើស​រើសក្រុមប្រឹក្សា ឃុំ សង្កាត់​ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ​នេះផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9426 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
107110 នាក់
ខែនេះ :
517140 នាក់
3 ខែនេះ :
1138032 នាក់
សរុប :
17744768 នាក់