ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សម្តេច​តេជោ ហ៊ុន សែន ណែនាំឱ្យប្រជាពល​រដ្ឋជួបជុំ​លេងសប្បាយ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ តែត្រូវ​បន្តអនុវត្តន៍វិធា​នសុ​ខាភិបាល
Thu,31 March 2022 (Time 03:57 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 230នាក់)


(ភ្នំពេញ)៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជានៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ អញ្ជើញជាអធិ​បតីក្នុង​ពិធីសម្ពោធដា​ក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ ស្ពានអាកាស និងផ្លូវក្រោមដី ចោម​ចៅ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការសាងសង់ស្ពានអាកាស និងផ្លូវក្រោមដី គឺឆ្លើយ​តបនឹងតម្រូវកា​ររបស់ប្រជាពលរដ្ឋដែ​លកំពុងមានកំណើនជារៀងរា​ល់ថ្ងៃនេះ។

ស្ពានអាកាស និងផ្លូវក្រោម​ដីចោមចៅ ជាគម្រោង​របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាល​រាជធានី​ភ្នំពេញ ហើយទទួលម៉ៅកា​រសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអានិកជនកម្ពុជា (OCI​C)។គម្រោងស្ពានអា​កាស និងផ្លូវក្រោមដីនេះ បានបើកកា​រដ្ឋានសាង​សង់ក្រោមអ​ធិបតីភាពស​ម្តេចតេជោ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០​១៨។គម្រោងនេះ ប្រើប្រាស់​ពេលវេលាសាងសង់ ៣០​ខែ និងចំណាយថវិកា​សាងសង់ប្រមាណ ២២លានដុល្លារ។

ជាមួយគ្នា​នោះដែរសម្តេចតេជោ​នាយករដ្ឋមន្ត្រីបាន​មានប្រសាសន៍ថា ការសាងសង់ស្ពានអាកាស និងផ្លូវក្រោមដី គឺឆ្លើយតបនឹ​ងតម្រូវកា​ររបស់ប្រ​ជាពលរដ្ឋ​ដែលកំពុង​មានកំណើន​ជារៀងរាល់​ថ្ងៃ​នេះ។ហើយម្យ៉ាងវិញទៀតសមិទ្ធផលស្ពានអាកាស និងផ្លូវក្រោម​ដីនៅរាជធានីភ្នំពេ​ញដែល​បានសាង​សង់កន្លងមក គឺបានប្រើន​យោបាយយកក្រុងចិញ្ចឹមក្រុង ឬអាចហៅថា យកស្លឹកត្នោត​ខ្ចប់ស្កត្នោត ពីព្រោះ​ដោយសារ​តែទាំងអ​ស់នេះបានថវិកាមកពីការអភិវឌ្ឍកោះពេជ្រ ក៏ដូចជាតំប​ន់នានាក្នុងទី​ក្រុងភ្នំពេញ ដើម្បីយកមកអភិវឌ្ឍន៍លើហេ​ដ្ឋារចនាសម្ព័ន្ធចាំបាច់ក្នុងទីក្រុងភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា សម្តេចកំពុង​ពិចារណាឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀប​ចំដាក់យុទ្ធសាស្ត្របន្ថែមទៅលើបញ្ហាប្រេងឥន្ធនៈ ដោយសម្តេច​ចង់ឱ្យមានរៀប​ចំស្តុកយុទ្ធ​សាស្ត្រលើបញ្ហាប្រេង ដើម្បីឆ្លើយតប​សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។

ទន្ទឹមនោះសម្ដេចតេជោ ក៏បានមានប្រសាសន៍ ណែនាំឱ្យប្រជា​ពលរដ្ឋ​ជួបជុំ​លេង​សប្បាយ​ក្នុងពិធី​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃ​ណីជាតិខ្មែរ តែត្រូវ​បន្តអនុវត្តន៍វិធាន​សុខាភិបាល ជា​ពិសេសវិ​ធានការ ៣កុំ និង៣កា​រពារ​បានជាប់​ខ្លួនជានិច្ចផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
775 នាក់
ម្សិលមិញ :
12260 នាក់
សប្តាហ៍នេះ :
107285 នាក់
ខែនេះ :
512192 នាក់
3 ខែនេះ :
1129391 នាក់
សរុប :
17748377 នាក់