ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ផ្ទះ​៣​ខ្នង​នៅផ្សា​រតូចក្រុង​សិរីសោភ័ណ រងការឆាបឆេះខ្ទេច សំណាងល្អ​កម្លាំ​ងចម្រុះបាញ់​ទឹក​ពន្លត់ទាន់ មិនបង្ក​ឲ្យឆេះរាលដាល​ដល់ផ្ទះផ្សេងៗទៀត
Thu,03 March 2022 (Time 12:07 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 292នាក់)


ខេត្តបន្ទាយមានជ័យ៖ដោយសារទុសេខ្សែភ្លើង បា​នប​ណ្តាល​ឲ្យផ្ទះប្រជា​ព​លរដ្ឋចំនួន​៣ខ្នង ១ខ្នង​ថ្ម​ក្រោម ឈើលើ នៅផ្សា​រតូច ក្រុងសិរីសោ​ភ័ណ ឆាបឆេះ​ខ្ទេចអស់ ២ខ្នងទៀតឆេះអស់៥០% សំណា​ង​ល្អ​មិនបណ្តាល​ឲ្យមាន​អ្នកគ្រោះថ្នាក់ និងឆេះរាល​ដាលដល់ផ្ទះអ្នកជិ​តខាង ដោយ​សារមានការ​អន្ត​រាគ​មន៍​ទាន់​ពី​កម្លាំង​ចម្រុះ​នាំ​យក​រថយន្ត​បាញ់​ទឹកពន្លត់។ហេតុការណ៍ខាងលើនេះបានកើតឡើង​កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅក្នុង​ក្នុងសង្កាត់​កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយ​មានជ័យ។

លោកវរសេនី​យ៍ឯក ស៊ី ឌី អធិការ​នគរបាលក្រុងសិរីសោភ័ណ បាន​ឲ្យដឹងថា នៅ​មុនពេល​កើតហេតុនោះគឺទុសេខ្សែភ្លើងចេញពីផ្ទះឈ្មោះ ឌិត រ៉ាម៉ា ចន្រ្តា ភេទប្រុស អាយុ៦៧ និង ប្រពន្ធ ឈ្មោះ គឹម ហឿត ភេទស្រី អាយុ៦៤ឆ្នាំ ផ្ទះទំហំ ៥.៥ម៉ែត្រx៧ម៉ែត្រ ធ្វើអំ​ពីថ្មក្រោម ឈើលើ នៅ​ផ្សារតូច ក្នុងសង្កាត់​កំពង់ស្វាយ ក្រុងសិរីសោភ័ណ ឆេះ​យ៉ាងសន្ធោសន្ធៅ ស្របពេ​លនោះ លោកហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរីសោភ័ណ បាន​ដឹកនាំគណៈបញ្ជាកា​រឯកភាពក្រុង នាំយក​រថយន្តពន្លត់​អគ្គិភ័យ​ជា​ច្រើនគ្រឿង​ បាញ់ទឹកយ៉ា​ងសស្រាក់​សស្រាំកន្លង​ម៉ោងក្រោយម​កភ្លើង​បានរលត់​ជាស្ថាព​រ ក្នុងនោះឃើញថា ផ្ទះ២ខ្នង​ទៀត ត្រូវឆេះអស់ពាក់​កណ្តាល ១/ឈ្មោះ ឌិតរ៉ាម៉ា ចន្រ្តា ភេទប្រុស អាយុ៦៧ និងប្រពន្ធ ឈ្មោះ គឹម ហឿត ភេទ ស្រី អាយុ៦៤ឆ្នាំ បណ្ដាលខូ​ចខាត ទ្រព្យសម្បត្តិអ​ស់ទាំង​ស្រុង ក្នុងនោះមានកង់១គ្រឿង ទូទឹក​ក១គ្រឿង និងសម្ភារៈមួយ​ចំនួនទៀត។
២/ផ្ទះទំហំ ៥.៥ម៉ែត្រx៧ម៉ែត្រ ម្ចាស់ផ្ទះឈ្មោះ អឿម នាទ ភេទស្រី អាយុ៥៧ ឆ្នាំ ខូច​ខាត​ទ្រព្យស​ម្បត្តិ​ប្រហែល​៥០% ប្រាក់​១លាន និងសម្ភារៈមួយចំនួន ។
៣/ផ្ទះទំហំ៤ម៉ត្រx៥ម៉ែត្រ ម្ចាស់ផ្ទះ ឈ្មោះ ចេក ម៉ាច ភេទស្រី ៧៨ឆ្នាំខូចខាតទ្រព្យសម្បត្តិ ផ្ទះមួយ​ចំហៀង​និងសម្ភារៈមួយចំនួន ។ក្នុងការពន្លត់នោះចំណា​យ រថយន្តពន្លត់អគ្គីភ័យ​ចំនួន៤គ្រឿង បាញ់ពន្លត់ រយះពេលជា​ងកន្លះម៉ោង​ទើបភ្លើងរ​លតអស់ទាំងស្រុង៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
943 នាក់
ម្សិលមិញ :
52594 នាក់
សប្តាហ៍នេះ :
155282 នាក់
ខែនេះ :
551008 នាក់
3 ខែនេះ :
1168253 នាក់
សរុប :
17801139 នាក់