ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
គ្រួសារដែលរង​គ្រោះ​ដោយសារខ្យល់កន្ត្រាក់ បាក់រលំផ្ទះចំនួន ៦០គ្រួសារ ទទួលបាន​អំណោយពី​សាខាកាក​បាទក្រហម​កម្ពុជាខេត្តព្រៃវែង
Wed,30 March 2022 (Time 04:52 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 237នាក់)


(ព្រៃវែង)៖ឯកឧត្តម ជា សុមេធី ប្រធានគ​ណៈកម្មាធិការសាខាខេត្ត បានដឹកនាំអ​នុប្រធាន​កិត្តិយស​សាខា គណៈកម្មាធិ​ការសាខា ក្រុមប្រតិបត្តិសាខា ក្រុមកា​រងារអនុសាខាស្រុកកំពង់ត្របែក អ្នក​ស្ម័គ្រចិត្ត មន្ទីរអង្គភា​ពជុំវិញខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោ​យមនុស្សធម៌​ចែក​ជូនដល់ប​ងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ បាក់រំលំផ្ទះចំនួន ៦០គ្រួសារ រួម​ទាំងរបួសម្នាក់ ដែលស្ថិតនៅឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ​២០២២នេះ។

ថ្លែងនាឱកាស​នោះ ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត បានពាំនាំនូវ​សេច​ក្តីនឹករ​ឭក ពីសំណាក់ឯកឧត្តមនា​យឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ប្រធា​នគិតិ្ត​យសសាខា ជាពិ​សេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តាំផ្ញើសួរ​សុខទុក្ខដល់​បងប្អូនប្រជាពលរដ្ឋ ដោយក្តីអាណិតអាសូរ និងសោកស្តាយជាទីបំផុត ចំពោះ​ឧប្បទ្ទវ​ហេតុគ្រោះធម្មជាតិដែល​បានបំផ្លាញនៅទ្រព្យ​សម្បត្តិរបស់បងប្អូន​ដែលរងគ្រោះដោ​យសាខ្យល​កន្រ្តាក់បាក់រលំផ្ទះ​នាពេលនេះ ព្រមទាំងបានអំពាវនា​វដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការ​ប្រុង​ប្រយ័ត្នចំពោះ ផ្គរ រន្ទះ នៅពេ​លមានភ្លៀងត្រូវបិទទូរទស្សន៍ បិទទូរស័ព្ទ និងស្វែងរកកន្លែង​ដែល​មានសុវត្ថិភាព។

ឯកឧត្តម ប្រធាន បានបន្តទៀតថា៖ ក្រោម​ការដឹកនាំប្រកបដោយគតិបណ្ឌិត របស់រាជរដ្ឋាភិបាល ដែលមាន​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចតែងតែយកចិត្តទុក្ខដាក់គិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ គ្រប់ពេលវេលា គ្រប់កាលៈទេសៈ ដោយមិនប្រកាន់និន្នាកា​រនយោបាយបក្សពួកនិយមណាមួយនោះទេ ដោយស​ម្ដេចទាំងទ្វេ មិ​នដែលទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់អាហារនោះទេ។ និងអំ​ពាវនាវដល់បងប្អូនប្រជាព​លរដ្ឋទាំងអស់ ត្រូវបន្តចូលរួមទប់ស្កាត់ការរីករាលដាលឆ្លងជំងឺកូវីដ19 ឱ្យបាន​ខ្ជាប់ខ្ជួនទាំងអស់គ្នា ដោយត្រូវអនុវត្តនូវវិធានការនានារបស់ក្រសួងសុខាភិបាល។

សូមបញ្ជាក់ផងដែរថា៖ចំពោះគ្រោះខ្យល់កន្ត្រាក់បាក់រលំផ្ទះប​ងប្អូនប្រជាពលរដ្ឋនេះ គឺកាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១ និង៤០នាទីរសៀល ដោយរងគ្រោះធ្ងន់ធ្ងរចំនួន ១០គ្រួសារ និងរង​គ្រោះមធ្យមចំនួន ៤៩គ្រួសារ រួមទាំងរបួស ១នាក់ ស្មើនឹង៥ភូមិ។

សម្ភារៈដែលបា​នផ្តល់ជូននោះមាន គ្រួសាររងគ្រោះធ្ងន់ធ្ងរចំនួន ១០គ្រួសារ ដោយក្នុងមួ​យគ្រួសារ​ទទួលបាន៖ អង្ករ ២៥គ.ក, តង់ ១, កន្ទេល ១, ឃីត ១ កញ្ចប់(មុង ,ភួយ , សារុង ,ក្រមា ),ឃីតអនា​ម័យ ១ កញ្ចប់(ជែលលាងដៃ ១ ដប, ម៉ាក់,និងសាប៊ូprotex ២ដុំ), មី ១កេស, ត្រី ខ ១យួរ,និងថវិកា ១០ម៉ីនរៀល និងគ្រួសារ រងគ្រោះមធ្យម ទទូលបានអង្ករ ២៥គ.ក, កន្ទេល ១, ឃីត ១ កញ្ចប់(មុង , ភួយ ,សារុង , ក្រមា ) ឃីតអនាម័យ ១ កញ្ចប់ ( ជែលលាងដៃ ១ ដប, ម៉ាក់,និងសាប៊ូprotex ២ដុំ) មី ១កេស, ត្រី ខ ១យួរ,និងថវិកា ៥ ម៉ីន​រៀលផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
11912 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
109596 នាក់
ខែនេះ :
519626 នាក់
3 ខែនេះ :
1140518 នាក់
សរុប :
17747254 នាក់