ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អាវុធហត្ថបញ្ជូនខ្លួន​ជ​នសង្ស័យ ពាក់ព័ន្ធករ​ណីរ​ក្សាទុក និងប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ​ខេត្តប​ន្ទាយមានជ័យ
Fri,18 March 2022 (Time 05:37 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 298នាក់)


(បន្ទាយមានជ័យ)៖ជនសង្ស័យ​ចំនួន​២នាក់ ត្រូវ​បានកម្លាំង​មូលដ្ឋាន​កងរាជ​អាវុធ​ហត្ថក្រុង​ប៉ោយ​ប៉ែត ចាប់​ឃាត់ខ្លួនកា​លពីវេ​លា​ម៉ោង១៨និង​០០នាទី ថ្ងៃទី១​៦ ​ខែមីនា ឆ្នាំ២០២​២​ ពាក់ព័ន្ធករ​ណីរ​ក្សា​ទុក ​និង​ប្រើប្រាស់​គ្រឿងញៀន ដែល​បា​នប្រព្រឹត្ត​ នៅចំណុច​ជិត​មណ្ឌល​ចាត្តាឡីស័កកូបធំ ស្ថិត​ក្នុងភូ​មិកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថ​ក្រុងប៉ោយប៉ែត បានឲ្យដឹង​ថា ក្នុងប្រតិ​បត្តិការបង្ក្រាប​នោះដែរ​កម្លាំង​របស់​លោក​ធ្វើកា​រ​ដកហូត​បាននូវវត្ថុតាង​មាន​ម៉្សៅ​ក្រាប​ពណ៌ស​ ថ្លាចំនួន០២កូន​ថង់កិប ស្មើនឹង​ទម្ងន់០,៩៦ក្រាម ម៉ូតូ០១គ្រឿងម៉ា​កហុងដាឌ្រីម ពណ៌​ខ្មៅ ផលិតឆ្នាំ២០១២ ពាក់ស្លាក​លេខ បន្ទាយមានជ័យ 1F-2354 និង​សម្ភារ:មួយចំនួន ហើយបញ្ជូន​មកមូល​ដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីធ្វើការសាកសួរ ។

លោកវរ​សេនីយ៍ត្រី នួន នីណារ៉ូ បានបន្តថា ជនសង្ស័យដែលឃាត់ខ្លួននោះមានឈ្មោះ￸ ងួន សុផល ភេទប្រុស អាយុ៥២ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិនិមិត្ត១ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត និង​ឈ្មោះ￸ មុត ភារុំ ភេទប្រុស អាយុ២៨ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិរហាត់ទឹក ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមា​នជ័យ ។ក្រោយពីកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធ​ហត្ថក្រុងធ្វើការសាកសួរ ជនសង្ស័យ​ទាំង០២​នាក់​បានឆ្លើយ​សារភាពថា ពួកគេបានទិញ​គ្រឿងញៀន​មករក្សាទុក ដើម្បីប្រើប្រាស់​ទាំងអស់គ្នាពិត​ប្រាកដមែន ។ ដោយផ្អែកទៅលើចម្លើយ​សារភាព និងមានវត្ថុតា​ងផងនោះ￸ ទើបកម្លាំ​ងជំ​នាញក​សាង​សំ​ណុំរឿង បញ្ជូនមកទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តចាត់ការបន្ត ។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការ​ងារប្រឆាំងគ្រឿ​ងញៀនបានឲ្យដឹងថា ជនសង្ស័យទាំង០២នាក់ ក្រោយពីឃា​ត់ខ្លួន ត្រូវបានធ្វើតេស្តរហ័ស រកមេ​រោគកូវីដ-១៩ ជាលទ្ធផលជ​នសង្ស័យឈ្មោះ￸ ងួន សុផល វិជ្ជមា​នមេរោគកូវីដ-១៩ ហើយត្រូវ​បានរា​យ​ការណ៍ជូនឯកឧត្តម កើត វណ្ណារ៉េត ព្រះរា​ជអាជ្ញា អមសាលាដំបូងខេត្ត ដើម្បីបញ្ជូន​ទៅព្យាបាល​នៅមណ្ឌលចាត្តឡីស័​កខ្លាកូនថ្មី ក្រុងសិរីសោភ័ណ ។ចំណែក​ជនសង្ស័យ​ឈ្មោះ￸ មុត សារុំ ត្រូវបាន​កម្លាំងការិ​យាល័យប្រឆាំងគ្រឿងញៀនបញ្ជូនទៅសាលាដំបូងខេត្ត នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២​ ដើម្បីចាត់ការបន្តតាមនិតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9993 នាក់
ម្សិលមិញ :
8890 នាក់
សប្តាហ៍នេះ :
100862 នាក់
ខែនេះ :
517859 នាក់
3 ខែនេះ :
1118497 នាក់
សរុប :
17720702 នាក់