ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
"អនុសំវចរមហាសន្និបាតមន្រ្តីសង្ឃ ខេត្តបន្ទាយមានជ័យ លើគទី២៩"
Fri,18 March 2022 (Time 03:33 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 264នាក់)


ខេត្តបន្ទាយមា​នជ័យ៖នាព្រឹកថ្ងៃទី១៨ ​ខែមីនា ឆ្នាំ២០២២​ នៅវត្តប្រា​សាទស្រះ​កណ្ដាល​ខ្ចាស់ ស្ថិត​នៅឃុំបុះស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មានរៀបចំធ្វើ​ពិធី​អបអរសាទ​រ ពិធី​ផ្សព្វ​ផ្សាយ​នៃអនុសំ​វច្ចរ​មហាសន្និបា​តមន្ត្រីស​ង្ឃ​ខេត្តបន្ទាយមានជ័យ​លើកទី២៩ ដែលនឹងប្រព្រឹត្ត​ទៅរយៈ​ពេ​ល​បីថ្ងៃ​ចាប់ពីថ្ងៃ១៨,១៩,២០ ខែមីនា​ ឆ្នាំ២០២២​ក្រោមអធិ​បតីភាពលោ​កជំទាវអគ្គមហា​ឧបាសិកា ពុទ្ធិ​សាស្រ្តនូប​បឋម ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ប្រធានកិត្តិយ​សសមាគមនារី ដើម្បីសន្តិភាព​ខេត្តបន្ទាយមានជ័យ។

លោក បៀវ ថាន ប្រធានមន្ទីរធម្មការ​និងសាសនា​ខេត្ត​បានបញ្ជាក់ថា ការប្រារព្ធពិធី​នេះ គឺជា​ជំនួប​ប្រជុំ​ប្រចាំឆ្នាំរបស់​ព្រះសង្ឃព្រះមន្ត្រីសង្ឃ ព្រះរា​ជាគណៈគ្រប់​ឋានានុក្រម ពោលគឺសង្ឃកិច្ចមួយ​ឆ្នាំម្ដង ដែលធ្វើឡើង​ដើម្បីពង្រឹង​វិស័យស្នូល​របស់ព្រះពុទ្ធសាសនា និងកំណ​ត់ធ្វើដំ​ណោះ​ស្រា​យនូវ​រាល់ប​ញ្ហា​គន្លឹះៗ ណា​រាំ​ងតា​មប​ណ្ដា​វត្តអា​រាមនីមួយ​ៗជាដើម។

លោកបានបន្តថា អនុសំវច្ចរសន្និ​បា​តមន្ត្រីស​ង្ឃទូទាំងខេត្តលើក​ទី២៩ នេះនឹងពិ​និត្យពិចា​រណាពិភា​ក្សា​រិះរ​កយុទ្ធវិធី​ថ្មីៗ ដើម្បីធ្វើ​ឲ្យព្រះពុទ្ធ​សា​​សនា​កាន់តែមាន​ការរីក​ចម្រើនឡើ​ងបន្ថែមទៀត​ដូចជា​ក្នុង​ការផ្សព្វផ្សាយ​គោលការណ៍​គ្រឹះព្រះធម៌ព្រះពុទ្ធ​សាសនា សីលសមា​ធិនិងបញ្ញា ទានសី​ល​ភាវនា​អប់រំ​មហាជន​ឲ្យយ​ល់ដឹង​និង​ជនជ្រា​បពីអ្វីដែល​ល្អនិ​ងអ្វីដែ​លអាក្រក់ វៀរចា​កនូវអំពើ​បាយ​មុខ​ផ្សេង​ៗស្គាល់​គុណ​ និងទោ​ស។

លោក អោម ចន្ថា អភិបាលរង​ខេត្តបន្ទាយមានជ័យ បានលើកឡើងផងដែរថា ការពង្រឹង​គុណ​ភាព​លើ​អភិបាលកិច្ចគ្រប់លំ​ដាប់ថ្នាក់ក្នុងជួរមន្ត្រីសង្ឃ គ្រប់ព្រះអង្គ តម្រូវផ្សារភ្ជាប់ជា​មួយប​ច្ចេកវិទ្យា​ទំនើប ដើម្បីកិច្ចការព្រះពុទ្ធ មាន​សណ្ដាប់ធ្នាប់ល្អធានា បាននូវ​សាមគ្គីភា​ពប្រកាន់​យក​នូវព្រះពុទ្ធឱ​វាទធ្វើជា​ប្រទីប​បំភ្លឺផ្លូវ សម្រាប់អប់រំចរិ​យាធម៌ជម្រះចោល​នូវគំនុំគុំកួន ច្រណែននិន្ទាឈ្នានី​សប្រក​បដោយអហិង្សា។ម្យ៉ាងវិញទៀតដើម្បីពង្រឹង​នូវរចនាសម្ព័ន្ធដឹ​កនាំ​សង្ឃការងារគ្រប់គ្រងវត្ត ការងា​រពុទ្ធិកសិ​ក្សាការងារ​ផ្សព្វផ្សាយ​ព្រះធម៌មា​នវិន័យ​ក៏ដូចជា​ការចូលរួមចំណែ​កអនុវត្តកម្មវិធី​គោលន​យោបាយ​យុទ្ធសាស្ត្រចតុកោណ​របស់រាជរដ្ឋាភិបាល ដើម្បីកំណើនការងារ​សមធម៌ និងប្រសិទ្ធភា​ពនៅកម្ពុជា ដែលមានសម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណា​ចក្រកម្ពុជា ដឹកនាំ​បាន​បង្កលក្ខណៈ​ងាយស្រួលគ្រប់​បែបយ៉ាង​ធ្វើឲ្យវិស័យ​ព្រះពុទ្ធសាសនា មានជំនឿ​ជឿជាក់​ពីប្រជាពលរដ្ឋគ្រប់ទិសទី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3610 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
95978 នាក់
ខែនេះ :
511682 នាក់
3 ខែនេះ :
1120366 នាក់
សរុប :
17725130 នាក់