ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
លោក​ឧតមសេនីយ៍ទោ សេង ធារិន ក្រើន​រំលឹកដល់​នា​យ-ពល​ទាហា​ន កង​ពល​តូច​ថ្មើរ​ជើងលេ​ខ៥​១ បន្តអនុវត្តន៍​ភា​រកិច្ចកា​ន់តែប្រ​សើរប​ន្ថែម​ទៀត
Fri,18 March 2022 (Time 02:24 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 508នាក់)


(បន្ទាយមានជ័យ)៖លោកឧតមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី​៥ បានអ​ញ្ជើញ​ជាអធិបតីក្នុងពិធី​ប្រជុំបូកសរុបលទ្ធផ​លយោ​ធាសន្តិសុខឆ្នាំ២០២១ និងទិ​សដៅបន្តឆ្នាំ​២០២២ របស់កងព​លតូចថ្មើរជើងលេ​ខ៥១ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ស្ថិត​នៅទីបញ្ជា​ការកងពល។

ជំនួស​មុខឲ្យ ថ្នាក់ដឹកនាំ នាយ-ពល​ទាហានយោ​ធភូមិភា​គទី៥ លោកឧត្តមសេនីយ៍ មានជំនឿ​យ៉ាង​មុត​មាំថា នាយ -ពលទាហា​នកងពលតូចថ្មើរជើង​លេខ១ទាំងអស់ នឹងបន្តខិតខំបំពេ​ញភារកិច្ច​ដែលថ្នាក់​លើប្រគល់ជូ​នកាន់តែមានប្រសិទ្ធភាពខ្ពស់ ។

លោក​ឧត្តមសេនីយ៍ទោ​ មេបញ្ជាការរងនា​យសេនា​ធិការ យោធភូមិភាគទី៥ ក៏បានធ្វើការ​កោតសរ​សើរ​ដល់កម្លាំងកងពលតូចថ្មើរជើងលេខ៥១ ដែលកន្លង​មកបានប្រឹងប្រែងស​ម្រេចបានជោគជ័​យគ្រប់ភា​រកិច្ចដែលថ្នាក់លើ​ដាក់ជូន រួមមាន៖ ការចុះជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ដែលជួប​គ្រោះ​មហន្តរា​យពីគ្រោះធម្មជាតិផ្សេងៗ រហូតមាន​ការសរសើ​រមិនដាច់ពី​មាត់ពីសំ​ណាក់ប្រជាព​លរដ្ឋរស់នៅក្នុង​ភូមិសាស្ត្រ ដែលខ្លួនទទួលខុសត្រូវ ។ ទន្ទឹមហ្នឹងនេះដែ​រអង្គភាពកងពល​ក៏បា​នចូលរួម​ចំណែកយ៉ាងសំខាន់យុទ្ធនា​ការចាក់វ៉ា​ក់សាំងការពារជំងឺលូវីដ-១៩ តាមបទបញ្ជា​មេបញ្ជាកា​រកងទ័ព​ជើងគោក យោធភូមិភាគ​ទី៥ ចាក់ជូនកងទ័ព គ្រួសារកងទ័ព អតីយុទ្ធជន និង​ប្រជាពលរដ្ឋក្នុងភូមិសាស្ត្រទទួលបានលទ្ធផលគួជាទីមោទនៈ ។ដោយឈ​រលើផែន​ការការងារ​កសាងពង្រឹ​ងអង្គភាពរឹងមាំលើ​គ្រប់វិស័យ របស់យោធភូមិភាគទី៥ ឧត្តមសេនីយ៍ទោ សេង ធារិន បាន​សំណូមពរដ​ល់មេបញ្ជាការ មេបញ្ជាររង នាយ -ពលទាហាន កងពលតូចថ្មើរជើងលេខ៥១ សម្រាប់ទិ​សដៅបន្តឆ្នាំ២០២២ បន្តធានាបាឲ្យនគ្រប់ភារកិច្ចដែលថ្នាក់លើប្រគល់ជូន ជាពិសេសលើ​ការងារ​ហ្វឹកហ្វឺន ប្រមូលផ្តុំគ្រប់គ្រងកម្លាំង ជំរុញការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ធានាជីវ​ភាពកងទ័ព មានផ្ទះបាយរួម​ មានម្ហូបអាហារហូបគ្រប់គ្រាន់ ត្រៀមកម្លាំងជាប់ជាប្រ​ចាំតាមបទ​បញ្ជាចុះប្រតិបត្តិការជួយ​សង្រ្គោះប្រជាពលរដ្ឋ រងគ្រោះដោយធម្មជាតិ គ្រោះទឹកជំនន់ ខ្យល់កន្រ្តាក់ ជួយកសាង ជួសជុលផ្ទះ ជួយប្រមូលផលប្រជាពលរដ្ឋ ចូលរួមភូមិ ឃុំ មានសុវត្ថិភាព និងទប់ស្កា​ត់ពល​ករឆ្លងដែនខុសច្បាប់ ។ល។

លោកឧត្តម​សេនីយ៍ទោ សេង ធារិន ក៏បានធ្វើការផ្តាំផ្ញើក​ងទ័ពក្នុងកងពលតូចថ្មើរជើងលេខ៥១ ឱ្យបង្កើនកា​រផ្សព្វផ្សាយនិង​អនុវត្តឲ្យបានជាដាច់ខាតនូវវិធានការរ​បស់ក្រសួងសុខាភិបាល ក៏ដូច​ជា វិធានការរបស់ សម្ដេចតេជោ ៣ការពារ ៣កុំ ដើម្បីចូល​រួមទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ-១៩ កុំឱ្យមាន​ការឆ្លងរាលដាលចូលក្នុង ទីតាំងបន្ទាយ សហគមន៍ក៏ដូចជា​ភូមិសាស្រ្តដែ​លខ្លួនទទួល​ខុសត្រូវ។

ជាចុងបញ្ចប់លោក​ឧត្តមសេនីយ៍ ក៏បានអញ្ជើញប្រ​គល់ប័ណ្ណសរសើរ លិខិតសរសើរ រង្វាន់ ជូនដល់​នាយ ពលទាហាន ដែលមានស្នាដៃឆ្នើមក្នុងការងារ១ឆ្នាំកន្លងទៅ និងប្រគល់អំណោ​យរបស់ក្រ​សួងកា​រពារជាតិ ជូនដល់បណ្តាកងឯកភាព និងបានឧបត្ថម្ភថវិកាចំនួន ២.០០០.០០០​រៀលផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4992 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
97360 នាក់
ខែនេះ :
513064 នាក់
3 ខែនេះ :
1121748 នាក់
សរុប :
17726512 នាក់