ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ជំរុញ​ដល់អាជ្ញាធរ ត្រូវពន្លឿនដល់​ការធ្វើអត្ត​សញ្ញា​ណ​ប័ណ្ណ និងត្រូវផ្ស​ព្វផ្សាយព័​ត៌មានអំពី​សកម្មភាពការខ្លួន ឱ្យបានទូលំទូលាយ ដល់ប្រជាព​លរដ្ឋ​នៅមូលដ្ឋាន
Thu,17 March 2022 (Time 07:52 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 290នាក់)


ខេត្តកណ្ដាល៖​ថ្លែងនៅក្នុងកិច្ចប្រជុំសមញក្រុមប្រឹក្សាខេត្ត លើកទី៣៤ អាណត្តិទី ៣ ឆ្នាំ២០២២ ដោយ​មានការអញ្ជើញ​ចូលរួមពី ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ព្រម​ទាំងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងមន្ទីរជុំវិញខេត្ត នៅរ​សៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ​។ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សា​ខេត្ត​កណ្ដាល​បានជំរុញដល់ អធិការនគរបា​លក្រុង-ស្រុក និងមេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់​ទាំងអស់ ត្រូវខិ​តខំយកចិត្តទុកដាក់ក្នុងការធ្វើអត្តសញ្ញា​ណប័ណ្ណជូនប្រជាពលរដ្ឋដែលគ្រប់អាយុ និ​ងប្រជាពលរដ្ឋដែលមានអត្តសញ្ញា​ណប័ណ្ណហួសសុពលភាព ឱ្យបានឆាប់រហ័ស ដើម្បីបានយកទៅ​ប្រើប្រាស់តាម​ភាពចាំបាច់ផ្សេងៗ ពិសេសបម្រើដល់ការចុះឈ្មោះបោះឆ្នោត និងការបោះ​ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២ខាងមុខ។

ឯកឧត្តមបានបន្ថែមថា ក្រៅពីធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ មន្ត្រីនគរបាលទាំងអស់ ត្រូវប​ង្កើនការយកចិត្តទុកដាក់រក្សាឱ្យបាននូវការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដើម្បីរក្សា​សន្តិសុខ សុវត្តិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ជូនដល់ថ្នាក់​ដឹកនាំឱ្យបានល្អប្រសើរផងដែរ។

ឯកឧត្ដម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានធ្វើការណែនាំ និងលើកទឹកចិត្តដល់រដ្ឋបាលក្រុង-ស្រុក និងអាជ្ញា​ធរមូលដ្ឋាន ត្រូវធ្វើការផ្សព្វផ្សាយព័ត៌មានស្ដីពីរាល់សកម្មភាពការងាររបស់ខ្លួន ក៏ដូចជា​សមិទ្ធផលថ្មីៗដែលសម្រេចបាន តាមបណ្ដាញសង្គមឱ្យបានផលផុសជូនប្រជាពលរដ្ឋ ដើម្បីពួក​គាត់បានទទួលនូវព័ត៌មានពិតប្រាកដអំពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរក្នុងការបម្រើសេវា និង​ដោះ​ស្រាយបញ្ហាផ្សេងៗជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ឯកឧត្តមបានបញ្ចាក់ថា ព័ត៌មានពិត គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋ ដូច្នេះអា​ជ្ញាធរ​គ្រប់លំដាប់ថ្នាក់ត្រូវខិតខំ ផ្សព្វផ្សាយ និងពន្យល់ណែនាំដល់ប្រជាពលរដ្ឋ ឱ្យបានយល់ច្បាស់​អំពីព័ត៌មានណាពិត និងព័ត៌មានណាជាព័ត៌មានក្លែងក្លាយ សំដៅធ្វើយ៉ាងណាលុបបំបាត់ ឱ្យអស់​នូវរាល់ព័ត៌មានក្លែងក្លាយ ដែលមានប្រភពចេញពីបណ្ដាក្រុមអគតិមួយចំនួន ដែលតែ​ងតែបំ​ពុល​សង្គម ធ្វើឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំជាអវិជ្ជមាន មកលើការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងអាជ្ញាធរមូលដ្ឋាន។

ទន្ទឹមនឹងនេះ ឯកឧត្ដម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានកោតសរសើរដល់អាជ្ញាធរមូលដ្ឋាន កងកម្លាំ​ងទាំង៣ និងមន្ទីរជុំវិញខេត្ត ដែលបានខិតខំយកចិត្តទុកដាក់ សហការគ្នាយ៉ាងសកម្ម ក្នុងការបំពេ​ញតួនាទីភារកិច្ចរបស់ខ្លួនទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ជាពិសេសគឺបាន​សហការគ្នា​យ៉ាង​ល្អក្នុងការផ្សព្វផ្សាយ បង្ការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ។

សូមជម្រាបផងដែរថា ក្នុងកិច្ចប្រជុំនេះក្រុមប្រឹក្សាខេ​ត្តកណ្ដាលបានលើ​កយករបៀបវារៈ​សំខាន់ៗ​ចំនួន ៩ ដើម្បីធ្វើការផ្សព្វផ្សាយណែនាំ ពិនិត្យពិភាក្សា និងអនុម័ត ដើម្បីជំរុញ​ដល់ការអនុវត្ត​ការ​ងាររ​បស់ប​ណ្ដាមន្ទីរ និ​ងអង្គភាពពាក់ព័ន្ធ ឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
653 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
93021 នាក់
ខែនេះ :
508725 នាក់
3 ខែនេះ :
1117409 នាក់
សរុប :
17722173 នាក់