ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
គណៈកម្មការទី​៨ នៃរដ្ឋសភា ជួប​ពិភាក្សាការងារ ជាមួយរដ្ឋបាលខេត្តកណ្តាល ពាក់ព័ន្ធនឹង​ការសុខាភិបា​ល សង្គមកិច្ច អតីត​យុទ្ធជន យុវនីតិសម្បទា ការ​ងារបណ្តុះបណ្តាលវិជ្ជជីវៈ និងកិច្ចកា​រនារី
Thu,17 March 2022 (Time 05:52 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 428នាក់)


ខេត្តកណ្តាល៖ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា បានមានប្រសាសន៍ថា ការជួប​សំណេះសំណាល ជាមួយរដ្ឋបាលខេត្តកណ្ដាលនាពេលនេះ ជាបេសក​កម្មចុះមូល​ដ្ឋានដើម្បី​ឈ្វេងយល់ពីស្ថានភាពអនុវត្តន៍ច្បាប់ និងគោលនយោបាយក្នុងវិស័យទទួលខុសត្រូវរបស់ខ្លួន។

លោកជំទាវ ឡោក ខេង បានមានប្រសាសន៍ដូច្នេះ នៅក្នុងកិច្ចប្រជុំជួបពិភាក្សាការងារជាមួយ ឯក​ឧត្តម​បណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ:អ​ភិបាលខេត្តកណ្តាល ព្រមទាំងលោក លោកស្រីប្រធានមន្ទីរជំនាញពាក់ពន្ធ័ នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ នៅសាលប្រជុំសាលាខេត្តកណ្តាល ។

លោកជំទាវ​បានបញ្ជាក់ថា កិច្ចការសំខាន់ដែលគណៈកម្មការទី៨ ចង់ដឹងគឺវឌ្ឍនភាពនៃការអភិវឌ្ឍ និងការអនុវត្តកម្មវិធីគោលនយោបាយរាជរដ្ឋាភិបាលរបស់រដ្ឋបាលខេត្តកណ្តាល ដែលមានការពា​ក់ព័ន្ធ​នឹងវិស័យទាំងបួនដែលគណៈកម្មការទទួលខុសត្រូវ រួមមាន វិស័យសុខាភិបាល សង្គមកិច្ច អតីតយុទ្ធ​ជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជជីវៈ និងកិច្ចការនារី និងដើម្បីស្តាប់នូ​វបញ្ហាប្រឈម និងសំណូមពររបស់រដ្ឋបាលខេត្ត ទុកជាមូលដ្ឋានសម្រាប់គណៈកម្មការ កត់ត្រាឱ្យបា​នត្រឹមត្រូវ យកទៅជូនថ្នាក់លើសម្រេច និងដោះស្រាយជូន និងជាពិសេស នឹងចូលរួមជាម​តិយោបល់ អំពី ក្លឹមសារនៃច្បាប់នានាបន្ថែមទៀត ដើម្បីជាគំនិត ធ្វើឱ្យការអនុវត្តកា​រងារនៅក្នុង​ស្ថាប័ន អង្គភាពរបស់ខ្លួន រឹតតែទទួល បានលទ្ធផលល្អជាលំដាប់។

ក្នុងកិច្ចប្រជុំនេះដែរឯកឧត្តម គង់ សោភ័ណ្ឌ បានជម្រាបជូនដល់គណៈកម្មការទី ៨ អំពីលទ្ធផលស​ម្រេចបាននៅក្នុងវិស័យសុខាភិបាល វិស័យសង្គមកិច្ច និងអតីតយុទ្ធជន វិស័យការងារនិ​ងបណ្ដុះ​បណ្ដាលវិជ្ជាជីវៈ និងវិស័យកិច្ចការនារី ព្រមទាំងបានលើកឡើង​នីវបញ្ហាប្រឈម​មួយចំនួនដែលត្រូវ​ដោះស្រាយ និងសំណូមពរចាំបាច់ដែលត្រូវធ្វើការពិនិត្យ ពិភាក្សាសំដៅធ្វើឲ្យវិ​ស័យទាំងបួន​ដែលឋិតក្នុងការប្រមើមើលរបស់គណៈកម្មការទី៨ មានលទ្ធផលល្អលើ​ការផ្តល់សេវា​ជូនប្រជាព​លរដ្ឋ មន្ត្រីរាជការ និងអតីតយុទ្ធជន។

បន្ទាប់ពីបានស្តាប់របាយការណ៍របស់មន្ទីរពាក់ព័ន្ធ និងបានផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមករួច លោកជំទាវ ឡោក ខេង ថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំ​ពោះថ្នាក់ដឹកនាំ​រដ្ឋបាលខេត្តក​ណ្តាល ក៏ដូចជាមន្ទីរពាក់ព័ន្ធក្នុងការអនុវត្តការងារកន្លងមក លោកជំទាវបានសម្តែងក្តីសង្ឃឹមថា បន្ទាប់ពីជំនួបពិភាក្សានេះ អង្គភាពពាក់ព័ន្ធទាំងអស់ នឹងខិតខំសហការ បំពេញតួ​នាទីភារកិច្ចរ​បស់ខ្លួនឲ្យបានកាន់តែល្អប្រសើរថែមទៀត ក្នុងការបំរើសេវាជូនប្រជាពលរដ្ឋក្នុងខេត្ត៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4932 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
97300 នាក់
ខែនេះ :
513004 នាក់
3 ខែនេះ :
1121688 នាក់
សរុប :
17726452 នាក់