ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញចុះពិនិត្យវឌ្ឍនភា​ពការងារ របស់មន្ទីរព័ត៌មាន នៅខេត្តព្រៃវែង
Thu,17 March 2022 (Time 05:25 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 242នាក់)


(ព្រៃវែង)៖ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ បាន​អញ្ជើញចុះ​ពិនិត្យវឌ្ឍ​នភា​ពការងារ របស់មន្ទីរព័ត៌​មានខេត្តព្រៃវែង អំពី​ស​កម្មភា​ព​កា​រងារមួយចំ​នួន​ដែ​លមន្ទីរព័​ត៌​មាន បា​ន​រៀប​ចំកសា​ងនៅអគារថ្មី ១ខ្នង ដែល​មានទទឹង ១២ ម៉ែត្រ បណ្តោយ ២០​ម៉ែត្រ ដែលមានកម្ពស់ ២ជា​ន់ សម្រាប់ផ្តល់ជូនដ​ល់មន្ត្រីមន្ទីរព័​ត៌មាន​ខេត្ត​ងាយស្រួល​ក្នុងការ​ធ្វើការងារ ដើម្បីធ្វើយ៉ា​ងណាឱ្យវិស័យព័​ត៌មាន នៅក្នុងខេត្តព្រៃវែង ​ឲ្យមានកា​ររីកច​ម្រើនកាន់តែខ្លាំង និង​ដើម្បីងាយស្រួលដ​ល់មន្ត្រី​ធ្វើកា​រងារ​តាមផ្នែកផ្សេងៗ​ទៀត ឲ្យមា​នកន្លែងត្រឹមត្រូវនោះផងដែរ។

ទាំងនេះគឺជាផ្នែកមួយដ៏សំខាន់សម្រាប់មន្ទីរព័ត៌មានខេត្តព្រៃវែង ក្នុងការធ្វើ​ការងារ ទាក់ទងទៅនឹ​ងវិស័​យព័ត៌មាន ក៏ដូចជាវិស័យផ្សេងៗ រប​ស់មន្ទីរព័ត៌មាន នៅក្នុងខេ​ត្តព្រៃវែងនេះ​ ឲ្យមានការរីក​ចម្រើន ព្រោះថាសព្វថ្ងៃនេះ វិស័យ​ព័ត៌មានបានដើរតួរយ៉ា​ងសំខាន់ក្នុងការជួយអភិវឌ្ឍប្រទេសជាតិ ក្នុងកា​រផ្សព្វផ្សា​យពីសកម្មភា​ពមួយចំនួន របស់ថ្នាក់ដឹក​នាំខេត្ត ថ្នាក់ដឹកនាំស្រុក អំពីសកម្មភាព​មួយចំ​នួន​នៅក្នុងខេត្តព្រៃវែងដែល បាន​និងកំពុងរីកចម្រើន ជូនដល់មហាជនឲ្យបានយល់ដឹង​កាន់​តែច្បាស់អំពីសកម្មភាពទាំងអស់នោះតាមផ្សាយព័ត៌មានមួយនេះ។
ដោយស្របតា​មពាក្យស្លោក របស់ក្រសួង ប្លែក លឿន ទុកចិត្តបាន ទីណា ពេលណាក៏បាន មន្ទីរព័ត៌​មានខេត្តព្រៃវែង ក៏បានធ្វើការផ្សាយនូវព្រឹត្តការសំខាន់ៗ ទាំងថ្នាក់ជាតិ និងថ្នាក់ខេត្តតាមរយៈ​ផេកមន្ទីរ ផេកវិទ្យុ ដើម្បីជូនដល់ប្រជា​ពលរដ្ឋស្តាប់ និងទស្សនាផងដែរ ។

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័​ត៌មាន ក៏បានផ្តាំផ្ញើដល់មន្រ្ដី និងមន្រ្ដីជាប់កិច្ចសន្យា នៃមន្ទីរព័ត៌មា​នខេត្ត​ព្រៃវែង ទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ ធ្វើការងារតា​មផ្នែកវិស័យ​របស់ខ្លួននីមួយៗ​នៅក្នុងមន្ទីរ ឲ្យអស់កម្លាំងកាយចិត្តធ្វើយ៉ា​ងណាដើម្បីឲ្យវិស័យទាំងអស់​នេះមានការរីកចម្រើនទៅ​មុខជាលំ​ដាប់។

សូមបញ្ជាក់ផងដែរថា៖កាលពីមុនមន្ទីរព័ត៌មាន ខេត្តព្រៃវែង ពុំមានទីតាំងសម្រាប់សាង​សង់​អាគា​រខ្លួនឯងនោះទេ ដោយរស់នៅ ពឹងផ្អែកធ្វើការ ជាមួយ​នឹង​ទីតាំងនៃ​មន្ទីរវប្ប​ធម៌និងវិ​ចិត្រសិល្បៈ។ ហើយ​សព្វថ្ងៃនេះមន្ទីរព័ត៌មា​នខេត្តព្រៃវែង មានវិទ្យុជាតិជាតិ​បា​រាយណ៍​អណ្តែត FM 97.30 MH2 ដែល​ធ្វើការផ្សាយក្នុង ១ថ្ងៃ ១៧ម៉ោង គឺចា​ប់ពីម៉ោង ៥ព្រឹក ដល់ម៉ោង ១០ យប់ ។ចំពោះកម្មវិ​ធី ផ្សាយគឺ​មានកម្មវិធិអប់រំ វប្បធម៌ ព័ត៌មាន និងនាទីកំសាន្ត៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
968 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
93336 នាក់
ខែនេះ :
509040 នាក់
3 ខែនេះ :
1117724 នាក់
សរុប :
17722488 នាក់